ប័រ​សណ្តែកដី ល្អ​សម្រាប់​សុខភាព​កូនក្មេង​ដែរឬទេ​?

ប័រ​សណ្តែកដី ល្អ​សម្រាប់​សុខភាព​កូនក្មេង​ដែរឬទេ​?


ប័រ​សណ្តែកដី ល្អ​សម្រាប់​សុខភាព​កូនក្មេង​ដែរឬទេ​?

​ប័រ​សណ្តែកដី មាន​ជាតិ​ប្រូតេអ៊ីន ដែល​អាច​ជួយ​ដល់ ការរីកលូតលាស់​រូប​រាងកាយ និង​ខួរក្បាល​កុមារ​។ ប័រ​សណ្តែកដី សំបូរ​វីតាមីន សារធាតុ​រ៉ែ និង​អង់​ទី​អុក​ស៊ីដង់ ដើម្បី​ជួយ​ទ្រទ្រង់​ប្រព័ន្ធ​ភាព​ស៊ាំ​។​

ចុះ​ក្មេង​អាយុ​ប៉ុណ្ណា អាច​ញ៉ាំ​វា​បាន​?
កូន​ក្មេង​អាយុ​ក្រោម​មួយ​ឆ្នាំ មិន​មាន​សុវត្ថិភាព ក្នុងការ​ញ៉ាំ​ប័រ​សណ្តែកដី​នោះទេ​។ ជាទូទៅ ក្មេង​អាយុ​ក្រោម​មួយ​ឆ្នាំ ច្រើន​តែ​អា​លែ​ក​ស៊ី ទៅ​នឹង​សារធាតុ ដែល​មាន​នៅ​ក្នង​ប័រ​សណ្តែកដី ដូចជា ចង្អោ​រ ក្អួត ស្លាក់ និង​ពិបាក​ដក​ដ្ហើ​ម​។ ប៉ុន្តែ បើ​កូន​របស់​អ្នក មាន​អាយុ​ចាប់​ពី​ពីរ​ឆ្នាំ​ឡើង​ទៅ អ្នក​អាច​សាកល្បង​បញ្ចុក​គេ​បាន ពីព្រោះ​ប្រព័ន្ធ​ការពារ​រាងកាយ​របស់គេ ប្រហែលជា​អាច​ទទួលយកប័រ​នេះបាន​ហើយ​។ យ៉ាងណាមិញ បើ​អ្នក​មាន​កង្វល់​ច្រើន សូម​ពិភាគ្សា​ជាមួយ​គ្រូពេទ្យ​។​

អត្ថប្រយោជន៍​

  1. ពង្រឹង​ដល់​ប្រព័ន្ធ​ភាពស៊ាំ​
  2. មាន​អង់​ទី​អុក​ស៊ីដង់ ដែល​អាច​ការពារ​កុមារ ពី​រ៉ាឌីកាល់​សេរី​
  3. សំបូរ​ជាតិ​សង្គសី សូ​ដ្យូ​ម ប៉ូ​តា​ស្យូល ផូស្វ័​រ ម៉ាញេស្យូម កាល់ស្យូម ជាតិ​ដែក វីតាមីន E ហ្វូ​ឡាត ... ដែល​ជា​សារធាតុ​ចាំបាច់ សម្រាប់​ការលូតលាស់​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី15 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។