ការប្រកួតកីឡាបាល់ទះពានរង្វាន់ លីអូបៀរ លើកទី៥ Division A ចាប់ផ្ដើមហើយ!

ភ្នំពេញ៖ ការប្រកួតកីឡាបាល់ទះពានរង្វាន់លីអូបៀរ លើកទី៥ Division A បានចាប់ផ្ដើមធ្វើពីថ្ងៃទី១៤ ដល់ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០១៦ នៅទីលានពហុកីឡដ្ឋានជាតិ ដែលមានក្រុមចូលរួមដូចខាងក្រោម៖

១. កងពលតូចលេខ៣១ការពារកោះឆ្នេរ (លេខ១ Division B)

២. បញ្ជាការដ្ឋានអង្គរក្ស

៣. កងពលធំអន្តរាគមន៍លេខ៣ 

៤. សាលាខេត្តកំពង់ចាម

៥. ក្រសួងមហាផ្ទៃ 

៦.សាកលវិទ្យាល័យជាសុីមកំចាយមារ

៧.វិសាខា

៨. ស្នងការនគរបាលខេត្ដកំពង់ចាម (លេខ២ Division B)

ក្នុងនោះក្រុមប្រឹក្សា និងគណៈកម្មការ នៃសហព័ន្ធកីឡាបាល់ទះកម្ពុជា បានធ្វើការប្រជុំចាប់ឆ្នោតបែងចែកជាពីរពូល រួមមាន៖

ពូល A : កងពលតូចលេខ៣១ការពារកោះឆ្នេរ, កងពលធំអន្តរាគមន៍លេខ៣សាលាខេត្តកំពង់ចាម និងបញ្ជាការដ្ឋានអង្គរក្ស

ពូល B :ក្រសួងមហាផ្ទៃវិសាខាស្នងការនគរបាលខេត្ដកំពង់ចាម និងសាកលវិទ្យាល័យជាសុីមកំចាយមារ

យ៉ាងណាមិញ លទ្ធផលបច្ចេកទេសនៃការប្រកួតកីឡាបាល់ទះពានរង្វាន់ស្រាបៀរលីអូ លើកទី៥ ឆ្នាំ២០១៦ វគ្គផ្តាច់ព្រ័ត្រ Division A នាថ្ងៃម្សិលមិញទី១៤ ខែមិថុនា ឆ្នាំ២០១៦ មានដូចខាងក្រោម៖

១. បញ្ជាការដ្ឋានអង្គរក្ស យកឈ្នះ កងពលតូចលេខ៣១ ក្នុងលទ្ធផល ៣-០

២. កងពលធំអន្តរាគមន៍លេខ៣ យកឈ្នះសាលាខេត្តកំពង់ចាម ក្នុងលទ្ធផល ៣-២ 

៣. ក្រសួងមហាផ្ទៃ យកឈ្នះ សាកលវិទ្យាល័យជាស៊ីមកំចាយមារ ក្នុងលទ្ធផល ៣-០

សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹង ដៃគូប្រកួត និងលទ្ធផលនៃការប្រកួត សូមចូលទៅកាន់គេហទំព័រលីអូបៀ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត