ពិធីបុណ្យស៊ីសាច់ឆ្កែនៅចិន ជិតចូលមកដល់ទៀតហើយ

ពិធីបុណ្យ​ស៊ីសាច់ឆ្កែ​ជាពិធីបុណ្យម៉្យាងដែលមនុស្សជាតិ​នៅក្នុងពិភពលោកថ្កោលទោសថាជាពិធីបិសាច ​ឬជាពិធីបែបមនុស្សព្រៃ ដែលខ្វះ ​ឬគ្មានមនោសញ្ចេតនាចំពោះសត្វមួយប្រភេទ​ ដែលអ្នកស្រុកទូទៅស្រឡាញ់ចូលចិត្ត​ រហូតដល់ដាច់ចិត្តសម្លាប់គ្នាយកសាច់ធ្វើជាអាហារ​ក្រោមលេសថាដើម្បី​បូជាសាច់ថ្វាយបុគ្គលអរូបី​ (ព្រះជាម្ចាស់) ​។​
ថ្ងៃអង្គារ​ ទី២១ ខែមិថុនា ឆ្នាំ២០១៦​ ខាងមុខនេះ​គឺជាថ្ងៃនៃការប្រារព្ធពិធីបុណ្យស៊ីសាច់ឆ្កែប្រចាំឆ្នាំ ឬបុណ្យ Yulin ​ហៅតាមភាសាចិន ​ដែលភាគច្រើនប្រជាជនចិនតែងប្រារព្ធធ្វើឡើងនៅភាគខាងត្បូងនៃប្រទេសចិន​ ។ មិនទាន់ទាំងដល់ថ្ងៃផង​ ព្រោះនៅសល់ប្រមាណ១សប្ដាហ៍ទៀត ​ក្រុម​សកម្មជនអ្នកស្រឡាញ់សត្វសុនខ​ ជនជាតិចិនចំនួន២៤នាក់​បានប្រមូលផ្ដុំគ្នាក្នុងទីក្រុងប៉េកាំង​ ដើម្បីបង្ហាញញត្តិដែលគាំទ្រ​ និងចុះហត្ថលេខាដោយមនុស្សចំនួនជាង១១លាន​ ដើម្បីអំពាវនាវដល់រដ្ឋាភិបាលចិនឱ្យជួយចាត់វិធានការបង្ក្រាបដល់ចរាចរណ៍ដឹកសត្វសុនខយកទៅកាប់សាច់ និង​ដើម្បីថ្កោលទោសចំពោះពិធីបុណ្យស៊ីសាច់ឆ្កែ​ Yulin នេះ​ ។​
ជារៀងរាល់ឆ្នាំ ​មានសត្វសុនខយ៉ាងហោចណាស់ចំនួនជាង៣០លានក្បាល​ ត្រូវបានសម្លាប់នៅទូទាំងទ្វីបអាស៊ី ដែលចំនួននេះគឺប្រហាក់ប្រហែលលើស​1/3 នៃចំនួនសុនខឃាតរ​ ដើម្បីយកសាច់ ក្នុងប្រទេសចិន​ នេះបើយោងតាម ​គេហទំព័រ The Washington Post​ ។​
ក្រុមសកម្មជន​អ្នកស្រឡាញ់សុនខទាំងនោះ ​បានចុះផ្លូវបង្ហាញខ្លួនជាសាធារណៈ​ជាមួយនឹងសត្វសុនខនីមួយៗ​របស់ខ្លួន​ និងជាមួយផ្ទាំងបដា ​ដែលសរសេរជាភាសាចិនមានន័យថា​៖ “សូមគោរពសិទ្ធិសុនខឱ្យដូចជាសិទ្ធិមនុស្សផង” ​។ ​

ពិធីបុណ្យស៊ីសាច់ឆ្កែនៅចិន ជិតចូលមកដល់ទៀតហើយពិធីបុណ្យស៊ីសាច់ឆ្កែនៅចិន ជិតចូលមកដល់ទៀតហើយពិធីបុណ្យស៊ីសាច់ឆ្កែនៅចិន ជិតចូលមកដល់ទៀតហើយ

ដោយ៖ ឈូក ស
ប្រភព៖ BBC