ធុំក្លិន​​មិន​​ចាប់​​​អារម្មណ៍ ​ពេល​​ប្រទះ​​រត់បះ​សក់​

រាជ​ធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​មួយ បន្ទាប់​ពី​ត្រូវ​​ពលរដ្ឋ​ប្រទះ​ឃើញ​សាកសព​ស្ត្រី​​មិន​ស្គាល់​​អត្តសញ្ញាណ​ម្នាក់​​ក្នុង​ព្រៃ​ត្រែង​មួយ​កន្លែង ដែល​មាន​សភាព​ហើម​ស្អុយ​រលួយ​​ទៅ​ហើយ កាលពី​វេលា​ម៉ោង​០៧​យប់​ថ្ងៃ​ទី​១៤ មិថុនា ២០១៦ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លី​យ៉ុ​ង​ផាត់ ត្រង់​ចំណុច​គល់​ស្ពាន​ព្រែក​ព្នៅ​​ខាងកើត ក្នុង​សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយ​ចង្វារ ដោយ​សមត្ថកិច្ច​រង់ចាំ​ព្រឹក​ថ្ងៃ​ទី​១៥ មិថុនា ទើប​​ចុះ​ទៅពិនិត្យ​ ព្រោះ​ទីតាំង​កើតហេតុ​មានស​ភាព​ង​ងិ​ត​ពេក ។

ប្រភព​ឱ្យ​ដឹង​ថា សាកសព​ស្ត្រី​រង​គ្រោះ​ មាន​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ ស្លាប់​ក្នុង​ស្ថានភាព​ដេក​ផ្កាប់មុខ​ប្រហែល​រយៈពេល​៤-៥​ថ្ងៃ​ទៅ​ហើយ និង​​ធុំក្លិន​ស្អុយ​អា​សោចិ៍ខ្លាំង ។ នៅ​ក្បែរ​សាកសព គេឃើញ​​មាន​កាបូប​​មួយ និង​ដំបង​ឈើ​មួយ​ ដោយ​ត្រូវ​សមត្ថកិច្ច​​ដាក់​ការ​សង្ស័យ​ថា អាច​ជា​ករណី​វាយ​​ប្លន់​សម្លាប់ ។

ប្រភព​បន្ត​ថា មុន​ពេល​ប្រទះ​ឃើញសព​ស្ត្រីខាងលើនេះ គឺ​មាន​រថយន្ត​ដឹកអុស​១​គ្រឿង​បាន​ឈប់​សំចត ​ដើម្បី​ដាំបាយ​ហូប​ក្បែរ​ទី​តាំង​នោះ ​និង​​មាន​ធុំក្លិន​ស្អុយ​ជះ​មក​​ម្តង​​ៗដែរ​ តែ​ក៏​មិន​បាន​ចាប់អារម្មណ៍ ។ លុះ​មាន​កម្មករ​ម្នាក់​ បាន​ដើរ​ចូល​ទៅ​ព្រៃ​ជ្រៅ (​ជិត​សាកសព​) ដើម្បី​ទៅ​បត់ជើង ស្រាប់តែ​ភ្ញាក់ព្រើត​រត់​ស្រែក​ប្រាប់​គេឯង​​ថា មាន​សព​មនុស្ស​នៅ​ទី​នោះ ។