ចង់ឱ្យធ្មេញស ត្រូវដឹងពីគន្លឹះល្អៗ ដែលអាចជួយអ្នកបានយ៉ាងងាយស្រួល

អ្នកណាៗក៏ចង់មានធ្មេញសស្អាតដែរ ព្រោះញញឹមឃើញធ្មេញសវាជួយបង្កើនបុគ្គលភាព និងភាពជឿជាក់ក្នុងចិត្ត តែនៅពេលបច្ចុប្បន្ននេះ មានច្រើនបច្ច័យណាស់ដែលធ្វើឱ្យធ្មេញសៗ ក្លាយជាពណ៌លឿងបានយ៉ាងងាយ ទើបមនុស្សជាច្រើនព្យាយាមរិះរកវិធីក្នុងការជួយធ្វើឱ្យធ្មេញសឡើងវិញ។ តើមានវិធីណាខ្លះដែលមានសុវត្ថិភាព ហើយតើយើងអាចការពារ និងមើលថែទាំធ្មេញឱ្យសយ៉ាងណាបាន?
ជាប្រក្រតីទៅធ្មេញទឹកដោះ ដែលដុះឡើងចំពោះក្មេងតូច នឹងមានពណ៌រាងស  ធ្មេញពិតប្រាកដនឹងមានពណ៌រាងលឿងស្រាល ឬលឿងខ្ចី សម្រាប់មូលហេតុដែលធ្វើឱ្យ ពណ៌ធ្មេញមានការប្រែប្រួល អាចចែកចេញជា2ចំណុចគឺ ៖
១ – ពណ៌របស់ធ្មេញ ធម្មជាតិ
គ្រោងសាងរបស់ធ្មេញ ប្រកបដោយស្រទាប់ស្រោបធ្មេញ ដែលនៅផ្នែកខាងក្រៅជាស្រទាប់ដែលថ្លា គ្មានពណ៌ ចំណែកពណ៌ដែលយើងមើលឃើញ គឺពណ៌របស់ស្រទាប់សាច់ធ្មេញ ដែលនៅលើមនុស្សម្នាក់ៗ ឬធ្មេញនីមួយៗមានកម្រាស់របស់ស្រទាប់ស្រោបធ្មេញមិនស្មើគ្នាទេ ធ្វើឱ្យពណ៌ធ្មេញរបស់មនុស្សម្នាក់ៗមិនដូចគ្នាឡើយ។ ពេលអាយុច្រើនឡើង ធ្មេញដែលត្រូវប្រើការមកយូរហើយនោះ នឹងកើតការសឹករេចរិល ធ្វើឱ្យស្រទាប់ស្រោបធ្មេញស្តើង មើលឃើញស្រទាប់សាច់ធ្មេញដែលមានពណ៌លឿងកាន់តែច្បាស់ឡើង តែក៏មានករណីធ្មេញពិតប្រាកដដែលដុះឡើងមកហើយ មានពណ៌ខុសប្រក្រតីផងដែរ ដូចជា អ្នកដែលបានទទួលថ្នាំប្រភេទ  Tetracycline ច្រើន ដូចជាស្ត្រីមានគភ៌ ឬកំពុងបំបៅដោះកូន ឬក្មេងដែលបានទទួលសារធាតុហ្លូ៊អ័ររ៉ាយច្រើនជ្រុលពេកជាដើម។
២ – កំណកពណ៌ ដែលមកជាប់នឹងធ្មេញ

បណ្តាលមកពីការមើលថែទាំសុខភាព និងអនាម័យក្នុងមាត់មិនល្អគ្រប់គ្រាន់ ធ្វើឱ្យកើតមានកំណកពណ៌ កំណកកំបោឡើងបាន។ ការបានទទួលថ្នាំប្រភេទខ្លះ ក៏ធ្វើឱ្យកើតកំណកពណ៌ជាប់នៅលើធ្មេញបានដែរ ដូចជា ថ្នាំខ្ពុរមាត់ប្រភេទ  Cholrhexidine ជាដើម។

ចង់ឱ្យធ្មេញស ត្រូវដឹងពីគន្លឹះល្អៗ ដែលអាចជួយអ្នកបានយ៉ាងងាយស្រួល

បើចង់ធ្វើឱ្យធ្មេញសឡើងនោះ យើងអាចធ្វើបាន តែត្រូវវាយតម្លៃជាមុនសិនថា តើពណ៌ធ្មេញដែលស្រអាប់នោះកើតឡើងដោយសារមូលហេតុអី? បើបណ្តាលមកពីកំណកពណ៌ និងកំណកកំបោរនោះ គ្រាន់តែកោសកំណកកំបោ និងខាត់ធ្មេញចេញ ក៏អាចធ្វើឱ្យធ្មេញសឡើងបានទៅហើយ តែការព្យាបាលនេះទទួលបានលទ្ធផលខ្លាំងបំផុត ត្រឹមតែស្មើនឹងពណ៌ធ្មេញពីធម្មជាតិរបស់សាម៉ីខ្លួនប៉ុណ្ណោះ បើត្រូវការភាពសដែលខ្លាំងជាងពណ៌ធ្មេញពីធម្មជាតិរបស់ខ្លួននោះ ក៏នឹងនាំឆ្ពោះទៅរកការលាងសម្អាតធ្មេញ តែសម្រាប់អ្នកដែលចង់មានធ្មេញសស្អាត ដោយមិនចាំបាច់លាងសម្អាតធ្មេញនោះ អាចធ្វើបានដោយវិធីងាយៗដូចជា ៖
១ – ដុសធ្មេញឱ្យស្អាតយ៉ាងតិចមួយថ្ងៃ2ដង គឺ ភ្ញាក់ពីគេង និងមុនចូលគេង បើដុសធ្មេញក្រោយពេលបាយគ្រប់ពេលបានផងនោះ គឺជាការប្រសើរណាស់ តែគួរដុះក្រោយពេលបាយយ៉ាងតិច 30នាទី បើសិនទទួលទានអាហារពពួកម្សៅ ស្ករ និងអាហារដែលមានភាពជាអាស៊ីតខ្ពស់។
២ – ប្រើខ្សែអំបោះខាត់ធ្មេញរៀងរាល់ថ្ងៃ យ៉ាងហោចណាស់មួយថ្ងៃម្តង មុនពេលគេង ឬក្រោយពេលបាយគ្រប់ពេលគឺកាន់តែល្អ។
៣ – ចៀសវាងអាហារ បន្លែផ្លែឈើ ភេសជ្ជៈណាដែលមានពណ៌ចាស់ខ្លាំង ព្រោះនឹងងាយកើតកំណកពណ៌តោងជាប់ នៅលើស្រទាប់ស្រោបធ្មេញ តែបើត្រូវការទទួលទានវិញនោះ ចូរខ្ពុរមាត់ក្រោយពេលទទួលទានហើយ ញ៉ាំទឹកឱ្យច្រើន និងដុសធ្មេញ ប្រើខ្សែអំបោះខាត់ធ្មេញបន្ទាប់ពីទទួលទានហើយ30នាទី។
៤ – ទៅជួបពេទ្យធ្មេញរៀងរាល់6ខែម្តង ដើម្បីពិនិត្យមើលធ្មេញ កោសកំណកកំបោរ និងខាត់ធ្មេញ៕
ប្រភព៖ whatsupkhmer

  • ចង់ឱ្យធ្មេញស ត្រូវដឹងពីគន្លឹះល្អៗ ដែលអាចជួយអ្នកបានយ៉ាងងាយស្រួល已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/06/15  Category:សុខភាព
Tags: