ក្រុម​ឈ្នះ​ថ្ងៃ​ដំបូង​ក្នុង​ជម្រុះ​ពាន​LEO CUP Division A២០១៦

ក្រុម​ឈ្នះ​ថ្ងៃ​ដំបូង​ក្នុង​ជម្រុះ​ពាន​LEO CUP Division A២០១៦



ព្រឹត្តិការណ៍​ផ្ដាច់ព្រ័ត្រ​ប្រកួត​បាល់ទះ ដណ្ដើម​ពាន​រង្វាន់ Leo Cup National Volleyball 2016 Division A ដែល​បាន​ចាប់ផ្ដើម​ប្រកួត​កាលពី​ល្ងាច​ថ្ងៃទី​១៤ ខែ​មិថុនា នៅ​ក្នុង​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ ដែល​សម្រាប់​ថ្ងៃ​ដំបូង​នោះ មាន​ចំនួន​៣​ប្រកួត ដែល​ជា​ការប្រកួត​វិលជុំ​ជម្រុះ​ក្នុង​ពូ​ល A និង ពូ​ល B។

សម្រាប់​លទ្ធផល​ថ្ងៃ​ដំបូង​ក្នុង​ពូ​ល A ដែល​មាន​២​ប្រកួត​នោះ ក្រុម​ជើងឯក​ឆ្នាំមុន​អគ្គបញ្ជាការដ្ឋាន​អង្គរក្ស បាន​លុត​ក្រុម​កងពលតូច​លេខ​៣១​ការពារ​កោះ​ឆ្នេរ​ដែល​ជាប់​លេខ​១ Division B ដោយ​លទ្ធផល ៣ សិត​ទល់ ០ ក្នុង​ពិន្ទុ​២៥ ទល់​២១-២៥ ទល់​១២ និង ២៥ ទល់ ២១ ។ ការ​ចាញ់​-​ឈ្នះ​៣​សិត​០​បែបនេះ គឺ​ក្រុម​ឈ្នះ​បាន ៣ ពិន្ទុ ឯ​ក្រុម​ចាញ់​ពិន្ទុ ០។

មួយ​ប្រកួត​ទៀត​របស់​ពូ​ល A​ដែរ ក្រុម​កងពលធំ​អន្តរាគមន៍​លេខ​៣ បាន​ប្រកួត ឈ្នះ​ក្រុម​សាលា​ខេត្ត​កំពង់ចាម ៣ សិត​ទល់ ២ សិត​ក្នុង​ពិន្ទុ​២៥​ទល់​១៩-២៥ ទល់​១៩ – ២៣ ទល់ ២៥ – ២២ ទល់​២៥ និង​១៥ ទល់ ៩ ។​ការ​ចាញ់​ឈ្នះ​របៀប​នេះ គឺ​ក្រុម​ឈ្នះ​បាន ២ ពិន្ទុ និង ក្រុម​ចាញ់​បាន ១ ពិន្ទុ ។​
​ចំពោះ ១ ប្រកួត​របស់​ពូ​ល B វិញ គឺ​ក្រុម​ខ្លាំង​ក​ល្រ​សួង​មហាផ្ទៃ បាន​យកឈ្នះ ក្រុម​សាកល​វិទ្យាល័យ​ជាស៊ីម​កំចាយមារ ៣​សិត​ទល់ ០ ក្នុង​ពិន្ទុ​២៥ ទល់​១៩ – ២៥ ទល់​១៣ និង ២៥ ទល់ ១៩ ។​
នេះ​ជា​ការ​ចាប់ផ្ដើម​ប្រកួត​ជម្រុះ​នៃ​ក្រុម​ខ្លាំង​ទាំង ៨ ក្នុង Division A ដែល​៦​ក្រុម​ជា​ក្រុម​ចំណាត់​លេខ​១ ដល់ លេខ ៦ កាលពី​ឆ្នាំ​ចាស់ បាន​ឈរ​ចាំ​នោះ និង ២​ក្រុម​ជា ក្រុម​ដែល​ជាប់​ចំណាត់ថ្នាក់​លេខ​១ និង​លេខ​២ Division B ដែល​ទើប​បញ្ចប់​កាលពី​ថ្មី​នេះ នឹង​បាន​ឡើង​មក​ប្រកួត​បន្ត ក្នុង​ព្រឹត្តិការណ៍​ដណ្តើមពាន​រង្វាន់ Leo Cup National Volleyball 2016 Division A នេះ ។

៨ ក្រុម ដែល​លេង​ក្នុង​ព្រឹត្តិការណ៍​ទី​២ នេះ ចែកជា ២ ពូ​ល ដែល​មួយ ពូ​លៗ​មាន ៤ ក្រុម ។ សម្រាប់​ពូ​ល A មាន​ក្រុម​កងពលតូច​លេខ​៣១​ការពារ​តំបន់ឆ្នេរ ដែល​ជា​ក្រុម​ជាប់​ចំណាត់ថ្នាក់​លេខ​១ Division B – កងពលធំ​អន្តរាគមន៍​លេខ ៣ – ក្រុម​សាលាខេត្ត​កំពង់ចាម និង ក្រុម​បញ្ជា​ការដ្ឋាន​អង្គរក្ស ដែល​ជា​ក្រុម​ចំណាត់ថ្នាក់​លេខ ១ Leo-Cup 2015។

សម្រាប់​ពូ​ល B មាន​ក្រុម​ក្រសួងមហាផ្ទៃ​- ក្រុម​វិសាខា – ក្រុម​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម ដែល​ជា​ក្រុម​ជាប់​ចំណាត់ថ្នាក់​លេខ Division B និង ក្រុម​សាកលវិទ្យាល័យ​ជាស៊ីម​កំចាយមារ ។ ​ពូ​ល​នីមួយៗ ប្រកួត​ជម្រុះ​ចោល​២​ក្រុម ដោយ​ទុក ២ ក្រុម​សម្រាប់​ឡើង​លេង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ហើយ​ក្រុម​ដែល​ឈ្នះ​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នោះ ត្រូវ​ប្រកួត​ដណ្ដើម​តំណែង​ជា​ជើងឯក ឯ​ក្រុម​ចាញ់​ប្រកួត​ដណ្ដើម​ចំណាត់ថ្នាក់​លេខ ៣៕
ក្រុម​ឈ្នះ​ថ្ងៃ​ដំបូង​ក្នុង​ជម្រុះ​ពាន​LEO CUP Division A២០១៦