សមត្ថកិច្ច​ខេត្ត​កោះកុង ​បង្ក្រាប​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ដល់​ផ្ទះ​សំណាក់

សមត្ថកិច្ច​ខេត្ត​កោះកុង ​បង្ក្រាប​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ដល់​ផ្ទះ​សំណាក់



កោះកុង​ ៖ ​កាលពី​ថ្ងៃ​ទី​១៤​ ខែ​មិថុនា​ ម្សិលមិញ ​កម្លាំង​ការិយាល័យ​បង្ក្រាប​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កោះកុង ដឹកនាំ​ដោយ​លោក យឹម ផេង ស្នងការ​រង​ទទួលបន្ទុក​បង្ក្រាប​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​អធិការ​ក្រុង​ខេមរភូមិន្ទ​នៃ​ស្នងការដ្ឋាន​ខេត្ត​កោះកុង និង​​មាន​ការ​ចូលរួម​ពី​លោក ប៊ូ ប៊ុន ហាង ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ បាន​ចុះ​​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ​ និង​ប្រើប្រាស់​គ្រឿងញៀន ឈាន​ទៅ​ឆែកឆេរ​បន្ទប់​ផ្ទះសំណាក់​មួយ​កន្លែង​ស្ថិតនៅ​ភូមិ​២​ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ​ ខេត្ត​កោះកុង។

ប្រតិបត្តិការ​នោះ​ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ ដែល​ជនសង្ស័យ​ទី​១​មាន​ឈ្មោះ ឡៅ ឡេង ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​មិន​ពិតប្រាកដ (​ទើប​ចេញពី​ពន្ធនាគារ​) និង​ជន​សង្ស័យ​ទី​២.​មានឈ្មោះ គីន ស្រី ណែ​ត ភេទ​ស្រី អាយុ​២៥​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ។

ក្រោយ​ការ​ឃាត់ខ្លួន សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តាង​រួមមាន ម្សៅ​ក្រាម​ពណ៌​ស​សង្ស័យ​ជា​មេតំហ្វេមីន​​​ចំនួន​១៦​កញ្ចប់​​ស្មើ​នឹង​៨,០៨​​​ក្រាម ដែកឆាប​១​ដើម ដែក​ស្រួច​ដង​ឈើ​៣ ​សម្រាប់​​បំបែក​ថ្នាំញៀន ដប​ជក់​១​ទុយោ​មួយ​ចំនួន​ជញ្ជីង​ថ្លឹង​ថ្នាំញៀន​ចំនួន១៕

សមត្ថកិច្ច​ខេត្ត​កោះកុង ​បង្ក្រាប​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ដល់​ផ្ទះ​សំណាក់

សមត្ថកិច្ច​ខេត្ត​កោះកុង ​បង្ក្រាប​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ដល់​ផ្ទះ​សំណាក់