Hacker​ ​រក​ឃើញ​ Bug កើត​មាន​ពាសក្នុង​ម៉ាស៊ីន​កុំព្យូទ័រ​មន្ទីរ​បញ្ចកោន​អាមេរិក

ក្រសួងការពារជាតិ​អាមេរិក​ ​បាន​បង្កើត​កម្មវិធី​មួយ​ហៅ​ថា​ ​Hack the Pentagon​ ​ដែល​អនុញ្ញាត​ឲ្យ​ White Hat Hacker​ ​ធ្វើ​ការ ​Hack​ ​លើ​បណ្ដាញ​ ​Network​​​ ​របស់​មន្ទីរ​បញ្ចកោណ​ ​ដើម្បី​ស្វែង​រក​ចំណុច​ខ្វះ​ខាត​ ​នានា​របស់​ប្រព័ន្ធ​កុំព្យូទ័រ​។​

 

Hacker​ ​រក​ឃើញ​ Bug កើត​មាន​ពាសក្នុង​ម៉ាស៊ីន​កុំព្យូទ័រ​មន្ទីរ​បញ្ចកោន​អាមេរិក

 

កម្មវិធី​ ​Hack the Pentagon​ ​មាន​ការ​ចូល​រួម​ពី​ ​White Hat Hacker​ ​ប្រមាណ​ ​១៤០០​ ​នាក់​​ ​ដោយ​​បាន​រក​ឃើញ​នូវ​ចំណុច​អវិជ្ជមាន​ ​(Bug)​ ​ដល់​ទៅ​ ​១០០​ ​ចំណុច​ ​ដែល​មាន​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​ ​ដែល​ក្រសួងការពារជាតិ​អាមេរិក​កំពុង​ប្រើ​ ​។​ ​

 

Hacker​ ​រក​ឃើញ​ Bug កើត​មាន​ពាសក្នុង​ម៉ាស៊ីន​កុំព្យូទ័រ​មន្ទីរ​បញ្ចកោន​អាមេរិក

 

អ្នក​នាំ​ពាក្យ​របស់​មន្ទីរ​បញ្ចកោណ​ ​បាន​ឲ្យ​ដឹង​ថា​ ​ការ​អនុញ្ញាត​ឲ្យ​ ​White Hat Hacker​ ​ទាំងនោះ ​អាច​ ​Hack​ ​និង​ស្គាល់​ច្បាស់​ពី​ប្រព័ន្ធ​កុំព្យូទ័រ​ ​ដែល​មាន​ផ្ទុក​ទិន្នន័យ​សំខាន់​សម្រាប់​សន្តិសុខជាតិ​ ​ព្រោះ​មុន​នឹង​​​ចូល​កម្មវិធី​ ​Hack the Pentagon​ ​ប្រវត្តិ​នៃ​ ​Hacker​ ​ទាំង​នោះ​បាន​ត្រួត​ពិនិត្យ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ ​៕​

 

Hacker​ ​រក​ឃើញ​ Bug កើត​មាន​ពាសក្នុង​ម៉ាស៊ីន​កុំព្យូទ័រ​មន្ទីរ​បញ្ចកោន​អាមេរិក

 

អាន​បន្ត​ ​៖​ ប្រយោជន៍​ ​រន្ធ​ខ្មៅ​ ​ជិត​កាមេរ៉ា​ ​iPhone​ ​ដែល​មិន​សូវ​មាន​អ្នក​ដឹង​

 

​ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
​ប្រភព​ ​៖​ ​hackernews