ស្មាតហ្វូន​​កំពូល​ស្តើង​បារាំង Sugar S ​រំលេច​ត្បូង​ពិសេស​ មក​ដល់​ទីផ្សារ​កម្ពុជា

Sugar S ម៉ាក​ទូរសព្ទ​ពេញ​និយម​របស់​បារាំង មាន​រាង​ស្តើង​កម្រាស់​ត្រឹមតែ ៥,១ម.ម បាន​មក​ដល់​ទីផ្សារ​កម្ពុជា​តម្លៃ​​ប្រហែល ២០០ដុល្លារ។

 

ស្មាតហ្វូន​​កំពូល​ស្តើង​បារាំង Sugar S ​រំលេច​ត្បូង​ពិសេស​ មក​ដល់​ទីផ្សារ​កម្ពុជា

 

Sugar S ជា​ប្រភេទ​ទូរសព្ទ​ស៊ីវិល័យ ដោយ​ផ្នែក​ស៊ុម​របស់​វា​បំពាក់​ដោយ​លោហៈ​រឹងមាំ។ អេក្រង់ Sugar S មាន​ទំហំ ៤,៨អ៊ីញ ប្រភេទ Super AMOLED និង​កញ្ចក់​ការពារ Gorilla Glass 3។ ស្មាតហ្វូន​នេះ​បំពាក់​ដោយ Andorid (Version 5.0), កាមេរ៉ា​ក្រោយ​ភ្លឺ​ច្បាស់​ប្រើ​បច្ចេកវិទ្យា SONY ទំហំ 8MP មាន​​​មុខងារ Auto Focus និង​​ខាង​មុខ 5MP។

 

ផ្នែក Memory របស់ Sugar S មាន​ទំហំ 16GB និង RAM 2GB ឯ​ថាមពល​ថ្ម 2000mAh។ ទូរសព្ទ​នេះ​ក៏​អាច​គាំទ្រ​ប្រព័ន្ធ 4G LTE បាន​ផង​ដែរ។

 

លោក យិន ឌីណា អ្នក​គ្រប់គ្រង​ផ្នែក​ទីផ្សារ​របស់​ក្រុមហ៊ុន Sugar France បញ្ជាក់​ថា ស្មាតហ្វូន​នេះ រំលេច​ដោយ​ត្បូង​​ពិសេស​ចែងចាំង​មាន​តម្លៃ ​ត្រង់​ប៊ូតុង​សំឡេង​និង Power ផលិត​ដោយ​ក្រុមហ៊ុន Swaroski។ លើស​ពី​នេះ Sugar S ក៏​មាន​រាង​ស្តើង​ស្រាល ងាយ​ស្រួល​កាន់​ផង​ដែរ។

 

ស្មាតហ្វូន​​កំពូល​ស្តើង​បារាំង Sugar S ​រំលេច​ត្បូង​ពិសេស​ មក​ដល់​ទីផ្សារ​កម្ពុជា

 

លោក​បន្ថែម​ថា ក្រៅ​ពី Sugar S ស្មាតហ្វូន​ម៉ូដែល Sugar C7 ដែល​លម្អ​ដោយ​ត្បូង​មាន​តម្លៃ​ជុំវិញ ស័ក្ដិសម​សម្រាប់​នារីៗ​ចូលចិត្ត​ស្មាតហ្វូន​រំលេច​ដោយ​ត្បូង​ភ្លឺផ្លេក។

 

ផ្អែក​លើ​ភាព​ច្នៃ​ប្រឌិត​ក្នុង​ការ​រចនា​ស្មាតហ្វូន​ប្លែក​គេ លោក ឌី ណា ជឿ​ជាក់​ថា ស្មាតហ្វូន​ម៉ាក Sugar សម្រាប់​ទីផ្សារ​កម្ពុជា​នឹង​ទទួល​បាន​ជោគជ័យ ដូច​តាម​បណ្តា​ទីផ្សារ​ធំៗ​លើ​ពិភពលោក​ដូចជា បារាំង ហុងកុង ចិន ម៉ាកាវ ឌូបៃ និង​តៃវ៉ាន់៕

 

ស្មាតហ្វូន​​កំពូល​ស្តើង​បារាំង Sugar S ​រំលេច​ត្បូង​ពិសេស​ មក​ដល់​ទីផ្សារ​កម្ពុជា

 

ស្មាតហ្វូន​ម៉ាក Sugar S និង​ច្រើន​ម៉ាក​ផ្សេង​ទៀត អាច​រក​ទិញ​បាន​នៅ Sugar France ផ្លូវ​សុធារស់ ម្តុំ​ផ្សារ​អ៊ីអន។

 

អត្ថបទ៖ ប៉ែត ផាន់និត