​សម្បក​កង់​ឡាន​​​​តម្លៃ​ស្មើ​ Lexus​ 570 ឆ្នាំ​ ២០១៦ ៣ ​គ្រឿង​ បំបែក​កំណត់​ត្រា

ក្រុមហ៊ុន​ Z Tyre ​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឌូបៃ​ បាន​​​​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​កំណត់​ត្រា​ពិភពលោក​ Guinness Book of World Records បន្ទាប់​ពី​លក់​សម្បក​កង់​មួយ​ឈុត​បាន​តម្លៃ​ថ្លៃ​កប់​ពពក។

 

​សម្បក​កង់​ឡាន​​​​តម្លៃ​ស្មើ​ Lexus​ 570 ឆ្នាំ​ ២០១៦ ៣ ​គ្រឿង​ បំបែក​កំណត់​ត្រា
តាម​ពិត​ទៅ​សម្បក​កង់​មួយ​ឈុត​នោះ​មិន​មាន​លក្ខណៈ​សម្បត្តិ​អ្វី​ពិសេស​លើស​សម្បក​កង់​ឡាន​ធម្មតា​នោះ​ទេ​ ប៉ុន្តែ​ដោយ​សារ​តែ​មាន​ ដាំ​ដោយ​គ្រាប់​ពេជ្រ​ រួម​ទាំង​ បន្ទះ​មាស​ស្ទើរ​សុទ្ធ។ ហេតុ​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​​សម្បក​កង់​នេះ​ដាក់​ដេញ​ថ្លៃ​បាន​ក្នុង​តម្លៃ​ដល់​ទៅ​ ៦០០ ០០០ ដុល្លារ ឯ​ណោះ។

 

​សម្បក​កង់​ឡាន​​​​តម្លៃ​ស្មើ​ Lexus​ 570 ឆ្នាំ​ ២០១៦ ៣ ​គ្រឿង​ បំបែក​កំណត់​ត្រា
ប្រាក់​ចំណេញ​ទទួល​បាន​ពី​ការ​ដេញ​ថ្លៃ​នេះ​ ក្រុមហ៊ុន​ Z Tyre នឹង​យក​ទៅ​បរិច្ចាគ​ដល់​​មូលនិធិ Zenises Foundation ដែល​ជា​មូលនិធិ​ជួយ​បណ្ដុះ​ប្រព័ន្ធ​អប់​រំ​នៅ​ទូទាំង​ពិភពលោក៕​​​​​​​​​​​​​​​​

 

​សម្បក​កង់​ឡាន​​​​តម្លៃ​ស្មើ​ Lexus​ 570 ឆ្នាំ​ ២០១៦ ៣ ​គ្រឿង​ បំបែក​កំណត់​ត្រា

ចុច​អាន៖ ​ស្លាក​លេខ​រថយន្ត​មាន​តែ​ ​លេខ​ ​១​ ​តម្លៃ​ ​ជិត​ ​៥​ ​លាន​ដុល្លារ​

 

ប្រែ​សម្រួល៖ ហៃ​ សុខហេង
ប្រភព៖ Autoevolution