អ៊ីស្លង់ ផ្តល់ការខកចិត្តដល់ជើងខ្លាំង ព័រទុយហ្គាល់ (វីដេអូ Highlight)

ក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ បានទទួលលទ្ធផលស្មើ ១-១ ជាមួយក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ដែលត្រូវបានដឹកនាំដោយខ្សែប្រយុទ្ធ Cristiano Ronaldo ក្នុងការបង្ហាញខ្លួនជាលើកទីមួយរបស់ពួកគេក្នុងយុទ្ធនាការ Euro ខណៈដែលតារាឆ្នើមរូបនេះបានខកខានក្នុងការរកគ្រាប់បាល់បញ្ចូលទីនៅរាត្រីមួយដែលរូបគេបានតាមស្មើកំណត់ត្រានៃការបង្ហាញខ្លួនឲ្យប្រទេសរបស់គេ។

portugal-vs-iceland-live-21

ការរកគ្រាប់បាល់បញ្ចូលទីយ៉ាងល្អពីសំណាក់ Nani បានជួយឲ្យក្រុមជម្រើសជាតិព័រទុយហ្គាល់ មានគ្រាប់បាល់នាំមុខមុន នៅមុនពេលខ្សែបម្រើ Birkir Bjarnason បានរកគ្រាប់បាល់តាមស្មើសម្រាប់អ៊ីស្លង់ ក្នុងទីក្រុង Saint Etienne។ Ronaldo បានតាមស្មើកំណត់ត្រារបស់ខ្សែប្រយុទ្ធ Luis Figo ទៅលើចំនួននៃការបង្ហាញខ្លួនសម្រាប់ប្រទេសរបស់គេ ខណៈដែលកីឡាករទាំងពីរបានបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិរបស់ខ្លួនចំនួន១២៧លើក។

ប៉ុន្តែ ទោះបីជាយ៉ាងណា វាបានក្លាយជារាត្រីដ៏ស្ងាត់ស្ងៀមមួយសម្រាប់ខ្សែប្រយុទ្ធរបស់ Real Madrid ដែលមិនបានក្លាយជាកីឡាករដំបូងគេក្នុងការរកគ្រាប់បាល់បញ្ចូលទីក្នុងយុទ្ធនាការ Euro បួនលើកផ្សេងគ្នា ខណៈដែលរូបគេបានជួបការខកចិត្តដោយសារតែការការពារយ៉ាងរឹងមាំរបស់អ៊ីស្លង់ និងការបង្ហាញពីទម្រង់ដ៏ល្អរបស់អ្នកចាំទី Hannes Halldorsson។ Nani បានឲ្យដឹងថា៖ «យើងបានលេងយ៉ាងល្អ យើងគឺជាក្រុមគ្រប់គ្រងបាល់ល្អជាង ហើយយើងលេងក្នុងបច្ចេកទេសយ៉ាងល្អ ប៉ុន្តែ អ៊ីស្លង់ គឺជាក្រុមដ៏ខ្លាំង និងបានលេងបាល់វែងជាច្រើន ដែលធ្វើឲ្យមានបញ្ហា។ យើងមានឱកាសគ្រប់គ្រាន់ ប៉ុន្តែ យើងមិនអាចរកគ្រាប់បាល់បញ្ចូលទីមួយផ្សេងទៀត។ នោះគឺជាបាល់ទាត់»៕

ប្រភពព័ត៌មាន៖ Channel News Asia