បារាំង ជឿ​ជាក់់ខ្ពស់​ក្នុង​ការបង្ហាញ​ពី​ភាពខ្លាំង ពេលជួប អាល់បានី រាត្រី​នេះ

ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​បារាំង កំពុង​តែ​មាន​ពោរ​ពេញ​ដោយការ​ជឿ​ជាក់​ខ្ពស់​ថា ពួក​គេ​អាច​បង្ហាញ​ពីភាពខ្លាំង​របស់ខ្លួននៅពេលជួប​ជាមួយនឹង​ក្រុម​ជម្រើស​ជាតិ​អាល់​បានី ក្នុង​ការ​ប្រកួត​ពូល A នៃ​ព្រឹត្តិ​ការណ៍ Euro ឆ្នាំ​២០១៦ ក្នុង​ទីក្រុង​ Marseille នា​​រាត្រី​​នេះ​។

francevsalbania

ស្រប​ពេល​ជាមួយ​គ្នា​នេះ ក្រុម​បាល់​​ទាត់​ជម្រើស​ជាតិ​ស្វ៊ីស និង​ខ្សែ​បម្រើ Granit Xhaka ដែលជា​កីឡាករ​ចំណូល​ថ្មី​របស់​ក្លិប Arsenal នឹង​ប្រមាញ់​រក​ជ័យ​ជម្នះ​ជា​លើក​ទី​២​ក្នុង​​យុទ្ធ​នា​ការ​ជើង​​​ឯក​ទ្វីប​អឺរ៉ុប នៅ​ពេល​ជួប​ក្រុម​​ជម្រើស​ជាតិ​រូ​ម៉ានី ដែល​នឹង​ប្រជែង​​ដើម្បី​រក្សា​​វត្ត​មាន​។ ខ្សែ​ប្រយុទ្ធ Olivier Giroud របស់​ក្លិប Arsenal បាន​រំពឹង​ទុក​ថា ក្រុម​ខ្លួន​នឹង​បង្ហាញពី​ទម្រង់​លេង​ដ៏ល្អ​​ប្រសើរមួយ ក្រោយ​ពី​បាន​​លុប​ចោល​នូវ​​​ការ​សង្ស័យ​ផ្សេង​ៗ​ជុំ​វិញ​​ភាព​មុត​ស្រួច​នៃ​ការ​រក​គ្រាប់​បាល់ប​ញ្ចូល​ទី​របស់​​គេ​ បន្ទាប់​ពី​នាទី ទី​៥៧ នៅ​កីឡ​ដ្ឋាន Stade de France កាល​ពី​ថ្ងៃ​សុក្រ ដើម្បី​តែត​រក​គ្រាប់​បាល់​បើក​ឆាក​នៃ​យុទ្ធ​នា​ការ​នេះ​។

ក្រោយ​ពី​​បាន​ចាប់​ផ្តើម​យុទ្ធ​នា​ការណ៍នេះ​ទាំង​ភាព​​ចម្រូង​​ចម្រាស់ ទំ​ហំ​​នៃ​ការ​រំពឹង​ទុក​ផ្សេង​ៗ​​ទៅ​​លើ​ក្រុម​បារាំង ដែល​មាន​រហស្ស​នាម​ថា Les Bleus បាន​កើត​ឡើង​នៅ​នាទី​ចុង​ក្រោយ ដែល​នៅ​ពេល​នោះ​ខ្សែ​បម្រើ Dimitri Payet បាន​រក​គ្រាប់​បាល់​​បញ្ចូល​ទី​យ៉ាងល្អ​ដើម្បី​ជួយ​ឲ្យ​​​ក្រុម​ខ្លួន​ទទួល​ជ័យ​ជម្នះ ២-១​ លើ​ក្រុម​រូ​ម៉ានី​។ ប៉ុន្តែ​ ទោះ​បី​ជា​យ៉ាង​ណា ក្នុង​ចំណោមការ​ជួបគ្នា​២លើក​ចុង​​រវាង​ក្រុម​ទាំងពីរ បារាំង មិន​អាច​ស្វែង​ជ័យ​ជម្នះ​​លើ​ក្រុម​​ជម្រើស​ជាតិ​​អាល់បានី​បានឡើយ ប៉ុន្តែ បាន​រង​បរា​ជ័យ​​មួយ​លើក និងស្មើ​១លើក ហើយការ​ជួប​គ្នា​លើក​ចុង​ក្រោយ​របស់ពួកគេ​បានកើត​ឡើង​កាល​ពីឆ្នាំ​២០១៥ ដែលនៅពេលនោះ ក្រុម​ជម្រើស​ជាតិអាល់​បានី បានយក​ឈ្នះ ១-០​។ ការ​ប្រកួត​នៅ​រាត្រីនេះ នឹង​ចាប់ផ្តើម​នៅម៉ោង​២​ទៀបភ្លឺ​៕