លី អី​ុ​វ៉ា​ធី​ណា បង្ហាញ​ឈុត​ស្នេហាដ៏​ព្រឺព្រួច​ជាមួយ​ប្រុស​ស្អាត អេ​ន​ឌី​!

Videos


ចូលមកដល់ឆ្នាំ ២០១៦ នេះ គេសង្កេតឃើញតារាចម្រៀងកូនកាត់ចិន លី អីុវ៉ាធីណា កាន់តែហ៊ានជាមួយ និងការស្លៀកពាក់ ក៏ដូចជាការថតរូបបែបសិចសីុ។ថ្មីៗនេះ តារាចម្រៀងប្រចាំផលិតកម្មថោនរូបនេះ បាន ចេញថតខារ៉ាអូខេប្រមាណជាពីរបទ ជាមួយប្រុសស្អាតសាច់ខ្ចី អេនឌី ជាមួយនិងការស្លៀកពាក់បែបជប៉ុន និង មានស្នេហាផងដែរ ។

លី អីុវ៉ាធីណា បានចាប់ដៃគូរជាលើកដំបូងជាមួយ អេនឌី ថតបទចម្រៀងដែលមានចំណងជើងថា «គេងលើព្រះច័ន្ទ» និងបទ«ថើបមួយពាន់ដង» ។ នៅក្នុងបទ «គេងលើព្រះច័ន្ទ» លី អីុវ៉ាធីណានិង អេនឌី បានតុបតែងខ្លួនជាកូនជប៉ុន ដែលមើលទៅគួរអោយស្រលាញ់ ។ ក្នុងនោះក៏មានឈុតឆាកស្នេហា ដែលមើល ទៅគួរអោយព្រឺព្រួចផងដែរ ។ មានការនិយាយថាចុងក្រោយនេះ លី អីុវ៉ាធីណា ដូចជាហ៊ានខ្លាំងក្នុងការ ស្លៀកពាក់ថតរូបសិចសីុមិនចាញ់តារាផ្សេងៗប៉ុន្មានឡើយ ។

លី អី​ុ​វ៉ា​ធី​ណា បង្ហាញ​ឈុត​ស្នេហាដ៏​ព្រឺព្រួច​ជាមួយ​ប្រុស​ស្អាត អេ​ន​ឌី​!

មួយរយៈកន្លងមកនេះ គេសង្កេតឃើញ តារាចម្រៀងរូប នេះ ថតរូបព្រលែងល្វែងសាច់ខ្នង ជាមួយតារាចម្រៀងប្រុស ពេជ្រ ថាណា មើលទៅពិតជាមានការសិចស៊ីយ៉ាងខ្លាំង។តើការបង្ហាញស្ទីលថតរួមគ្នា រវាង លី អីុវ៉ា ធីណា និង អេនឌី ទទួលបានការទាក់ទាញពីមហាជនកម្រិតណានោះ ? សូមរងចាំមើលទាំងអស់គ្នា នៅក្នុងបទចម្រៀងថ្មីៗរបស់ នាង ដែលនិងចេញលក់នៅក្នុងពេលឆាប់ៗនេះ ៕ ចេនី

លី អី​ុ​វ៉ា​ធី​ណា បង្ហាញ​ឈុត​ស្នេហាដ៏​ព្រឺព្រួច​ជាមួយ​ប្រុស​ស្អាត អេ​ន​ឌី​!
លី អី​ុ​វ៉ា​ធី​ណា បង្ហាញ​ឈុត​ស្នេហាដ៏​ព្រឺព្រួច​ជាមួយ​ប្រុស​ស្អាត អេ​ន​ឌី​!
លី អី​ុ​វ៉ា​ធី​ណា បង្ហាញ​ឈុត​ស្នេហាដ៏​ព្រឺព្រួច​ជាមួយ​ប្រុស​ស្អាត អេ​ន​ឌី​!
លី អី​ុ​វ៉ា​ធី​ណា បង្ហាញ​ឈុត​ស្នេហាដ៏​ព្រឺព្រួច​ជាមួយ​ប្រុស​ស្អាត អេ​ន​ឌី​!
លី អី​ុ​វ៉ា​ធី​ណា បង្ហាញ​ឈុត​ស្នេហាដ៏​ព្រឺព្រួច​ជាមួយ​ប្រុស​ស្អាត អេ​ន​ឌី​!
លី អី​ុ​វ៉ា​ធី​ណា បង្ហាញ​ឈុត​ស្នេហាដ៏​ព្រឺព្រួច​ជាមួយ​ប្រុស​ស្អាត អេ​ន​ឌី​!
លី អី​ុ​វ៉ា​ធី​ណា បង្ហាញ​ឈុត​ស្នេហាដ៏​ព្រឺព្រួច​ជាមួយ​ប្រុស​ស្អាត អេ​ន​ឌី​!

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត