Selena Gomez តែ​ង​ខ្លួន​សុភាពក្នុង​ទឹក​មុខ​ក្រៀមក្រំ ​ក្រោយ​ Christina ស្លាប់

Christina Grimmie មិត្ត​សម្លាញ់​​របស់ Selena Gomez បាន​ស្លាប់​កាល​ពី​ថ្ងៃ​សុក្រ ដោយ​សារ​ជន​ដៃដល់​ម្នាក់​បាញ់​សម្លាប់​ក្នុង​ទីក្រុង Orlando ។ នៅ​ថ្ងៃ​ដែលកើត​ហេតុ​​​​​គឺ​ជា​យប់​តែ​មួយ​ដែល​ Selena Gomez កំពុង​ធ្វើ​ការ​ប្រគំតន្ត្រី​ទេសចរណ៍​ពិភពលោក Revival ។

 

Selena Gomez តែ​ង​ខ្លួន​សុភាពក្នុង​ទឹក​មុខ​ក្រៀមក្រំ ​ក្រោយ​ Christina ស្លាប់

 

មួយ​ថ្ងៃ​បន្ទាប់ ​ Selena ត្រូវ​បាន​គេ​​ប្រទះ​ឃើញ​​ធ្វើ​ដំណើរ​ទៅ​កាន់​​ប្រលានយន្តហោះ American Airlines Arena ក្នុង​​ទីក្រុង Miami ​ទាំង​ទឹក​មុខ​ក្រៀមក្រំ​ដើម្បី​​​ទៅ​ធ្វើ​ការ​​ការ​ប្រគំតន្ត្រី​ចុង​ក្រោយ។ ការ​បង្ហាញ​ខ្លួន​លើក​នេះ តារា​ស្រី​វ័យ​២៣​ឆ្នាំ​បាន​ស្លៀក​រ៉ូប​​​ស​ជាមួយ​ស្បែកជើង​ផ្ទាត់ Adidas ពាក់​វ៉ែនតា​និង​បួង​សក់​ឡើង​លើ​មើល​មិន​ចង់​ស្គាល់។ នៅ​ថ្ងៃ​សៅរ៍​ អំឡុង​ពេល​​​ម្ចាស់​បទ “Hands to Myself” រូប​នេះ​កំពុង​សម្ដែង ក៏​បាន​បង្ហូរ​ទឹកភ្នែក ពេល​រំឭក​ដល់​អនុស្សាវរីយ៍​ជាមួយ Christina Grimmie ផង​ដែរ៕

 

Selena Gomez តែ​ង​ខ្លួន​សុភាពក្នុង​ទឹក​មុខ​ក្រៀមក្រំ ​ក្រោយ​ Christina ស្លាប់

 

Selena Gomez តែ​ង​ខ្លួន​សុភាពក្នុង​ទឹក​មុខ​ក្រៀមក្រំ ​ក្រោយ​ Christina ស្លាប់

 

ចុចអាន៖Selena Gomez ស្រក់​ទឹក​ភ្នែកពេល​​រំឭកអ​នុស្សាវរីយ៍​​ជាមួយ Christina Grimmie

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ dailymail