តារា​ Original Song ៤​ រូប​ និយាយ​រឿង​គេ​យក​ចម្រៀង​ខ្លួន​ទៅ​បង្ហោះ​លើ​យូធូប​

 

តារា​ចម្រៀង​៤​រូប​ដែល​មាន​សមត្ថភាព​និពន្ធ​បទ​ចម្រៀង​ថ្មី​ៗ​ដោយ​ខ្លួន​ឯង មិន​ចម្លង​ពី​បរទេស​នោះ​  បាន​បញ្ចេញ​មតិរៀង​ខ្លួន លើ​ករណី​បទ​ចម្រៀង​របស់​​ពួក​គេ ត្រូវ​បាន​​ Chanel យូធូប​ ជា​ច្រើន​យក​​​ទៅ​បង្ហោះ​​​ដោយ​គ្មាន​ការ​អនុញ្ញាត​។

 

 

តារា​ Original Song ៤​ រូប​ និយាយ​រឿង​គេ​យក​ចម្រៀង​ខ្លួន​ទៅ​បង្ហោះ​លើ​យូធូប​

 

១. លោក ហេង ពិទូ ម្ចាស់​បទ “ទី​បំផុត” បាន​លើក​ឡើង​ថា​ មិន​ក្រោម​៣០​ Chanel ទេ​​ដែល​បាន​យក​បទ​ចម្រៀង​លោក​ ទៅ​បង្ហោះ​លើ​បណ្ដាញ​សង្គម យូធូប។ ​ទង្វើ​ទាំង​អស់​នេះ​ លោក​ថា មិន​បាន​ស​បញ្ជាក់​ពី​ការ​គាំទ្រ​អ្នក​ចម្រៀង Original ទេ តែ​ជា​តិចនិក​រក​លុយ​ទៅ​វិញ​ទេ ព្រោះ​បើ​មាន​អ្នក​​ចូល​ទស្សនា​កាន់​តែ​ច្រើន​គេ​នឹង​បាន​លុយ​ដូច​គ្នា។

 

តារា​ Original Song ៤​ រូប​ និយាយ​រឿង​គេ​យក​ចម្រៀង​ខ្លួន​ទៅ​បង្ហោះ​លើ​យូធូប​

 

២.ចំណែក​ឯ​ G-Devith ម្ចាស់​បទ​ “រាំ​ញី​កែង​ជើង” ក៏​បាន​ប្រាប់​ Sabay ដែរ​ចំពោះ​រឿង​មាន​អ្នក​យក​ចម្រៀង​របស់​ខ្លួន​ទៅ​បង្ហោះ “​ខ្ញុំ​មិន​ទាន់​មាន​វិធី​ទប់​ស្កាត់​នៅ​ឡើយ​ទេ​បង វា​ពិបាក​ដែរ​ ដោយ​សារ​យើង​មិន​ទាន់​ទូលំ​ទូលាយ​ច្រើន​អំពី​បណ្ដាញ​​សង្គម យូធូប​ ហ្នឹង”។ ដេវីត លើក​ជា​ឧទាហរណ​សម្រាប់​បទ “ពាក្យ​បី​ម៉ាត់” ដោយ​នៅ​លើ​ Chanel ផ្ទាល់​ខ្លួន​របស់​លោក​ មាន​អ្នក​ចូល​ទស្សនា​មិន​បាន​ពាក់​កណ្ដាល​ Chanel ផ្សេង​​ផង ព្រោះ Chanel ផ្សេង​ៗ​យក​ទៅ​បង្ហោះ​​មាន​អ្នក​ចូល​ទស្សនា​រហូត​ដល់​ជាង ១​លាន ដង​ឯណោះ​។

 

តារា​ Original Song ៤​ រូប​ និយាយ​រឿង​គេ​យក​ចម្រៀង​ខ្លួន​ទៅ​បង្ហោះ​លើ​យូធូប​

៣. សម្រាប់​ក្រុម ក្មេង​ខ្មែរ ក៏​ដូច​គ្នា​ដែរ​ ដោយ​អ្នក​ទាំង​ពីរ​លើក​ឡើង​ថា​ “ពេល​​ពួក​ខ្ញុំ​ថា​ទៅ ​គេ​ឆ្លើយ​មក​វិញ​ថា ​គេ​ជួយ​ផ្សព្វ​ផ្សាយ​ គេ​ចង់​​ឲ្យ​ចម្រៀង​ហ្នឹង​គេ​ស្គាល់​ច្រើន”។ ពន្លឺ​ បន្ថែម​ថា​ លោក​មិន​គិត​ថា​ គេ​ចង់​ឲ្យ​បទ​ចម្រៀង​របស់​លោក​មាន​អ្នក​ស្គាល់​ច្រើន​តែ​ម៉្យាង​នោះ​ទេ​ តែ​មូលហេតុ​ចម្បង​នោះ​ គេ​ចង់​ឲ្យ​មាន​អ្នក​ចូល​ទស្សនា​លើ​ Chanel របស់​គេ​ច្រើន​តែ​ប៉ុណ្ណោះ។

 

តារា​ Original Song ៤​ រូប​ និយាយ​រឿង​គេ​យក​ចម្រៀង​ខ្លួន​ទៅ​បង្ហោះ​លើ​យូធូប​

 

 ចុះ​ប្រិយមិត្ត​វិញ​យល់​យ៉ាង​ណា?

 

អត្ថបទ៖ SAMEDY​​​​​​​​​​​​