សាលា​ឧទ្ធរណ៍​ច្រាន​ចោល​សំណើ​​សុំ​នៅ​​​ក្រៅឃុំ​​សម្រាប់​មន្ត្រី​​​សិទ្ធិ​​​មនុស្ស​ អាដហុក និង​មន្ត្រី​ គ.ជ.ប.

កាលពីម្សិលមិញ សាលាឧទ្ធរណ៍បានច្រានចោលសំណើសុំនៅក្រៅឃុំសម្រាប់មន្ត្រីសិទ្ធិមនុស្សបួនរូប និងមន្ត្រី គ.ជ.ប.មួយរូបដែលជាប់ពន្ធនាគារទាក់ទិនរឿងអាស្រូវផ្លូវភេទរបស់លោក កឹម សុខា អនុប្រធានគណបក្សប្រឆាំង ដោយតម្កល់សេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញកាលពីខែមុនទុកជាបានការ។ មន្ត្រីសមាគមសិទ្ធិមនុស្សអាដហុកទាំង៤រូបត្រូវបានចោទប្រកាន់ និងដាក់ពន្ធនាគារអមជាមួយលោក នី ចរិយា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) កាលពីដើមខែមុនពីបទសូកប៉ាន់ស្រីកំណាន់របស់លោក កឹម សុខា ដើម្បីឲ្យនាងបដិសេធស្នេហាលួចលាក់របស់ខ្លួន បន្ទាប់ពីលោក សឺន សាលី មន្ត្រីអង្គការសហប្រជាជាតិត្រូវបានចោទប្រកាន់ដោយកំបាំងមុខពីបទសមគំនិត។ បទចោទប្រកាន់ទាំងនេះដូចការស៊ើបអង្កេតរបស់រដ្ឋាភិបាលលើស្នេហាលួចលាក់នេះ ដើម្បីស្វែងរកភ័ស្តុតាងបង្ហាញពីអំពើពុករលួយ និងសញ្ចរកម្ម ត្រូវបានមជ្ឈដ្ឋានទូទៅជឿថា ជំរុញដោយហេតុផលនយោបាយ។ ក្រុមអ្នកយកព័ត៌មានមិនត្រូវបានអនុញ្ញាតឲ្យចូលក្នុងសវនាការជំនុំជម្រះការស្នើសុំនៅក្រៅឃុំនៅសាលាឧទ្ធរណ៍កាលពីម្សិលមិញឡើយ។ ពេលទាក់ទងតាមក្រោយ ចៅក្រមជំនុំជម្រះ ឃុន លាងម៉េង មានប្រសាសន៍ថា សំណើសុំនៅក្រៅឃុំត្រូវបានច្រានចោលទាំងអស់ ប៉ុន្តែ បដិសេធមិនបកស្រាយពីមូលហេតុទេ។ មេធាវីការពារមន្ត្រីសមាគមអាដហុកក៏បានបដិសេធមិនធ្វើអត្ថាធិប្បាយដែរ។ លោក យី សុខសាន អនុប្រធានផ្នែកឃ្លាំមើលសិទ្ធិមនុស្សប្រចាំនៅសមាគមអាដហុកបានថ្កោលទោសសេចក្ដីសម្រេចរបស់សាលាឧទ្ធរណ៍ ខណៈចាកចេញពីសាលសវនាការ។ លោកមានប្រសាសន៍ថា “ខ្ញុំគិតថា បើតុលាការឯករាជ្យ យើងនឹងទទួលបានយុត្តិធម៌”។ ចំណែកឯលោក នី ចរិយា ដែលខ្លួនលោកក៏ជាអតីតមន្ត្រីសមាគមអាដហុកមួយរូបដែរ មានប្រសាសន៍ថា ច្បាស់ណាស់ថា សេចក្ដីសម្រេចនេះអយុត្តិធម៌។ ”ខ្ញុំនឹងទុកឲ្យប្រជាពលរដ្ឋពិចារណាទៅចុះ។ ប្រជាពលរដ្ឋ ទូទាំងប្រទេស និងអង្គការអន្តរជាតិនានាយល់”។ លោក សំ សុគង់ មេធាវីរបស់លោក នី ចរិយា បានថ្លែងថា តុលាការបានផ្ដល់ហេតុផលប្រាំយ៉ាងសម្រាប់ការច្រានចោលសំណើសុំនៅក្រៅឃុំ៖ ទី១ គឺដើម្បីរក្សាទុកចុងចោទក្នុងមន្ទីរឃុំឃាំង ទី២ […]

The post សាលា​ឧទ្ធរណ៍​ច្រាន​ចោល​សំណើ​​សុំ​នៅ​​​ក្រៅឃុំ​​សម្រាប់​មន្ត្រី​​​សិទ្ធិ​​​មនុស្ស​ អាដហុក និង​មន្ត្រី​ គ.ជ.ប. appeared first on The Cambodia Daily.