មន្ត្រី​ និងពលរដ្ឋ​ខេត្តកំពង់ឆ្នាំង​ រីករាយសប្បា​យ​ចិត្ត​​ណាស់

ខេត្តកំពង់ឆ្នាំង ៖ បន្ទាប់​ពី​ប្រមុខ​រាជ​រដ្ឋ​ភិ​បាលបាន​លុប​ចេញគម្រោង​កសាង​ស្ពាន​យ៉ាង​វែង​ ចេញពីក្រុង​កំពង់ឆ្នាំង កាត់​ដៃទន្លេ​ប្រមាណ​៣កន្លែង ទៅ​ស្រុក​កំពង់លែង និង​គម្រោង​ធ្វើ​ធ្វើ​ផ្លូវ​​ចេញពី​ស្រុកកំពង់លែងកាត់​ឡើង ​ទៅ​ខេត្តកំពង់ធំរួច​មក ប្រជាពលរដ្ឋ ក្នុង​​ខេត្តកំពង់​ឆ្នាំង ហាក់​បាន​បាត់​អស់​ក្តីសង្ឃឹមថា​ បាន​ឆ្លង​កាត់​ពី​ទីរួម​ខេត្ត​កំពង់​ឆ្នាំង ទៅ​ស្រុក​កំពង់លែង​បាន​​ឆាប់រហ័ស ហើយ​ក៏​អាច​​ចេញពី​ទីរួម​ស្រុក​កំពង់​លែង ទៅ​ខេត្តកំពង់ធំ​បាន​យ៉ាង​លឿន​ដែរ ។

ប៉ុន្តែថ្មី​ៗ​នេះ អ្នក​ខេត្តកំពង់ឆ្នាំង ក៏​ដូចជា​អ្នកស្រុក​កំពង់លែងមាន​ក្តី​សប្បាយ​រីករាយ​ឡើង​វិញថ្មី​បើ​ប្រមុខ​លុប​ចោលគម្រោង​ធ្វើ​ស្ពាន​យ៉ាងវែង ដែល​ពុំ​ធ្លាប់​មាន​នេះ​ ក៏​ពិតមែន ប៉ុន្តែប្រមុខ​រាជរដ្ឋាភិបាលបាន​ដាក់​ជំនួស​មក​វិញ​ នូវសាឡា​ង​ចម្លងយ៉ាង​ធំ ដែល​អាច​ដាក់​​រថយន្ត​បានជា​ច្រើន​គ្រឿង ហើយ​បាន​ស្តារ​ឡើង​វិញនូវ​ប្រឡាយ​ចាស់ ដែល​បានបន្សល់​ពី​ជំនាន់​អាណានិគម​បារាំង ប្រវែង​ជាង​​១៦០០​ម៉ែត្រ កាត់​ត្រង់​អោយ​បាន​ឆាប់កាត់​បន្ថយ​ពេលវេលា និង​លើស​ពី​នេះ​ទៀត ក៏​កសាង​ផ្លូវ​បេតុង​មួយ​ខ្យែ​មាន​ប្រវែង​ជាង​៥០​គីឡូ​មែ​ត្រ ចេញពី​ស្រុក​កំពង់លែង កាត់​ឡើង​ទៅ​ខេត្តកំពង់ធំ ដែល​ធ្វើ​ឱ្យ​​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ កាន់តែ​បាន​ឆាប់​ងាយស្រួលកាត់​ឡើង​ទៅ​ខេត្តកំពង់ធំ និង​ទៅ​ខេត្តសៀមរៀប​ជាដើម ។ ​

លោកកែវ ពៅ ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹង​ជញ្ជូន​ខេត្ត បាន​មាន​ប្រសា​ស​ប្រាប់​តាម​ទូរសព្ទ័​ថា កាល​មុន ​ពិតជា​មាន​គម្រោង​​ធ្វើ​ស្ពានចេញពី​ទីរួមខេត្ត​កំពង់ឆ្នាំង ទៅ​ស្រុក​កំពង់លែង​ពិត​មែន តែ​ដោយសារការ​សិក្សា​ស្រាវជ្រាវមាន​ផល​ប៉ះពាល់​ខ្លាំង​ពេក ប្រមុខ​រាជរដ្ឋាភិបាលបាន​លុប​គម្រោង​នោះវិញ ។

ក្រោយមក​ លោក​ត្រាំ អ៊ី​វ​តឹក ដែល​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ស្រុក​កំពង់លែង បាន​មានគំនិត ដើម្បី​កាត់​បន្ថយ​រយៈពេល​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋពី​មួយ​ម៉ោង​ឱ្យ​មក​នៅ​ត្រឹម​១០ ឬ​១៥​នាទី គឺ​មាន​តែ​វី​ធីស្តា​រប្រឡាយ​ចាស់ កាត់​ដៃទន្លេ ប្រវែង​ជាង​១៦៩០​ម៉ែត្រ ដែលជាប្រឡាយ​ចាស់ ពី​ជំនាន់​បារាំង តែ​ដោយសារ​គ្មាន​ការ​ថែរ​រក្សា​បាន​គោក​រាក់​អស់​ទៅ ហើយ​បាន​សុំ​គោល​ការណ៍​សម្តេច ហើយ​សម្តេចបាន​ឯកភាព ទើប​នាយកដ្ឋាន​ផ្លូវទឹក ដាក់​កម្លាំង មក​ស្តា​ប្រឡាយ​នោះ​ឡើង​វិញ ដែល​ពេល​នេះ​បាន ស្តា​ធ្លាយ​ទន្លេ ២ ហើយ នៅ​សល់​ជាង​២០០​ម៉ែត្រ ទៀត នៅ​ចំណុច​ដី​ដុល ហើយនឹង​បញ្ចប់​ជា​ស្ថាពរ នៅ​ក្នុង​អំ​ឡូង​ចុងខែ​កក្កដា បើសិន​គ្មានផល​ប៉ះពាល់ ។ ​