សិល្បករស្នើឲ្យសមត្ថកិច្ចពន្លឿនចំណាត់ការអ្នកបញ្ចេញរូបថតស្រាតរបស់ វ៉ាន់ នីឡា

ភ្នំពេញ៖ គ្រាដែលសមត្ថកិច្ចមិនទាន់ស្វែងរកអ្នកទម្លាយរូបថតស្រាតរបស់តារាចម្រៀង វ៉ាន់ នីឡា មិនទាន់ឃើញ នោះបានបង្កើតឲ្យមានសារឆ្លើយឆ្លងនិងសំណូមពរជាច្រើនពីសិល្បករ។ សារនេះស្ថិតក្នុងគោលបំណងឲ្យស្ថាប័នមានសមត្ថកិច្ចជួយពន្លឿននិតិវិធីស្វែងរកជនទម្លាយរូបស្រាតរបស់តារាចម្រៀងប្រចាំផលិតកម្ម Pleng Record យកមកផ្តន្ទាទោសតាមច្បាប់។

អស់រយៈពេលមួយសប្តាហ៍ហើយដែល លោក សុខ ជំនោរ និងប្អូនស្រីកញ្ញា វ៉ាន់ នីឡា បានចូលទៅឆ្លើយបំភ្លឺបន្ថែមនៅមុខមន្ត្រីនគរបានប្រឆាំងបទល្មើសនៃក្រសួងមហាផ្ទៃប្រយោជន៍ស្នើឲ្យស្វែងរកចាប់ខ្លួនអ្នកទម្លាយរូបថតស្រាតរបស់កញ្ញា វ៉ាន់ នីឡា ឲ្យមកទទួលខុសត្រូវចំពោះមុខច្បាប់។

ក្រោយលេចចេញរូបភាពអាក្រាតកាយ មួយចំនួននេះក្រុមអ្នកហ្វេសប៊ុកភាគច្រើន បានបង្ហាញការអាណិតចំពោះនាង ប៉ុន្តែមួយ ចំនួនដែលបានឃើញរូបថតអាក្រាតទាំងនេះគឺរិះគន់ចំពោះនាងដែលទុកចិត្តសង្សារ រហូតដល់ហ៊ានថតរូបភាពមិនសមភ្នែកទាំង នោះនៅពេលល្អូកល្អិនគ្នាផងដែរ។

តារាសម្តែងជើងចាស់ អ្នកនាង ចន ច័ន្ទ លក្ខិណា បានស្នើឲ្យសមត្ថកិច្ចពន្លឿននិង យកចិត្តទុកដាក់ចំពោះការស្វែងរកជន សង្ស័យដែលទម្លាយរូបថតរបស់វ៉ាន នីឡាហើយនាងបានចាត់ទុកការទម្លាយរូបថតនេះជាការជាន់ពន្លិចកិត្តិយសស្ត្រីខ្មែរផងដែរ។ ក្រៅពីនាងក៏បានផ្តល់ការពិភាក្សា មួយជាមួយនឹងសមាគមអ្នកសិល្បៈស្ម័គ្រចិត្តជួយសង្គម ដើម្បីផ្តល់មេធាវីជួយការពារ ក្តីសម្រាប់តារាចម្រៀងរូបនេះទៀតផង។

ប្រធានសមាគមសិល្បករខ្មែរលោក សុះ ម៉ាច ក៏បានស្នើឲ្យសមត្ថកិច្ចជួយស្វែងរកយុត្តិធម៌សម្រាប់តារាចម្រៀង វ៉ាន់ នីឡា ផងដោយការស្វែងរកជនបំផ្លាញកិត្តិយសនាងក៏ដូចជាបំផ្លាញកិត្តិយសស្ត្រីទូទៅផងដែរ។ លោករំពឹងទុកដែរថា សមត្ថកិច្ចនឹងអាចស្វែងរកជនបង្កសមកម្មភាពអសីលធម៌ និងបង្កឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយស មនុស្សស្រីនេះដែរ។ ជាមួយគ្នានេះលោកក៏សំណូមពរឲ្យសិល្បករក៏ដូចជាស្ត្រីទូទៅគួរប្រុងប្រយ័ត្នចំពោះការថតរូបដែលមិនគប្បី ណាមួយបើទោះបីជារូបថតជាមួយសង្សារឬស្វាមីក្តីដែលវាអាចនឹងធ្វើឲ្យលេចធ្លាយដោយប្រការណាមួយនាំឲ្យអាប់ឱនកិត្តិយសខ្លួននិងក្រុមគ្រួសារ។ លោកក៏សំណូមពរឲ្យមហាជនមេត្តាបញ្ឈប់ការចែកចាយឬរក្សាទុកនូវរូបថតរបស់តារាចម្រៀង វ៉ាន់ នីឡាផងដែរ។

តារាចម្រៀង វ៉ាន់ នីឡាបានបញ្ជាក់លើបណ្តាញទំនាក់ទំនងសង្គមរបស់នាងដែរថា នាងពិតជាទន្ទឹងរង់ចាំយុត្តិធម៌សម្រាប់នាង។ នាងក៏កំពុងតែព្រួយបារម្ភអំពីសុខសុវត្ថិភាពគ្រាដែលមានជនសង្ស័យគំរាមកំហែងនាងជាច្រើនលើកច្រើនសា ប៉ុន្តែនាង នៅតែជឿជាក់លើសមត្ថកិច្ចក៏ដូចជារដ្ឋាភិបាលកម្ពុជាក្នុងការវែកមុខរកជនបង្កយកមកផ្តន្ទាទោសតាមច្បាប់នៅពេលខាងមុខ។

គួរបញ្ជាក់ដែរថាអតីតសង្សារនាងឈ្មោះ គុយ សិទ្ធិស័ក្តិ អាយុ២៦ឆ្នាំ មានតួនាទីជា នគរបាលស័ក្ដិបួនកន្លះនិងជាកូនប្រុសមន្ត្រីផ្កាយបីម្នាក់ត្រូវបានវ៉ាន់ នីឡា និង ក្រុមគ្រួសារចោទថាជាអ្នកទម្លាយរូបថតជាច្រើន។ ការឈានដល់ការគំរាមកំហែងពីភាគីខាងប្រុសរឿងបញ្ចេញរូបថតអាក្រាត របស់ប្អូនស្រីទើបនាំឲ្យមានបណ្ដឹងទុកមុនហើយក្រោយពីការចូលទៅឆ្លើយបំភ្លឺបានមួយថ្ងៃប៉ុណ្ណោះដែលរូបថតទាំងនេះត្រូវបានចែកចាយពេញបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក៕

សិល្បករស្នើឲ្យសមត្ថកិច្ចពន្លឿនចំណាត់ការអ្នកបញ្ចេញរូបថតស្រាតរបស់ វ៉ាន់ នីឡា

ប្រភព៖ nokorwatnews

  • សិល្បករស្នើឲ្យសមត្ថកិច្ចពន្លឿនចំណាត់ការអ្នកបញ្ចេញរូបថតស្រាតរបស់ វ៉ាន់ នីឡា已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/15  Category:កំសាន្ត
Tags: