ប្រទេសថៃបានទិញយន្តហោះ Airbus A350 ចំនួន ១២គ្រឿង

ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ Thai Airways International Plc បានបញ្ជា ទិញយន្តប្រភេទ Airbus A350 XWB ចំនួន១២គ្រឿងដោយក្នុងនោះ៨គ្រឿងបានចុះកិច្ចព្រមព្រៀងរួចរាល់ហើយ។

យន្តហោះដំបូងគ្រោងនឹងមកដល់នៅខែសីហា ហើយរំពឹងថានឹងដាក់ជំនួសយន្តហោះចាស់ៗដែលហោះពីទីក្រុង Bangkok ទៅកាន់ទីក្រុង Melbourne ប្រទេសអូស្រ្តា លី។

យន្តហោះប្រភេទ A350 XWB នេះគឺជាយន្តហោះពាណិជ្ជកម្មនិងជាយន្តដែលមានបច្ចេកវិទ្យាទំនើបបំផុតនៅក្នុងពិភពលោក។

ក្រុមហ៊ុននេះនឹងទទួលយន្តហោះប្រភេទ Airbus A350 XWB ដំបូងគេបង្អស់នៅក្នុង ខែសីហា ឆ្នាំ២០១៦ ហើយការទទួល លើកទី២ គឺនៅខែកញ្ញាឆ្នាំ២០១៦ខាងមុខ ចំណែកយន្តហោះដែលនៅសល់នឹងទទួលយកនៅឆ្នាំ២០១៧។

ការចែកចាយយន្តហោះ Airbus A350 XWB ចំនួន២គ្រឿងក្នុងឆ្នាំនេះនឹងធ្វើឱ្យក្រុមហ៊ុន Thai នេះផ្តល់ផលិតផលដែលមានគុណភាពខ្ពស់ដល់អតិថិជនរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព។

ដោយប្រទេសអូស្ត្រាលីគឺជាទីផ្សារដ៏សំខាន់សម្រាប់ទេសចរណ៍ថៃនោះអ្នកធ្វើដំណើរជាច្រើនរបស់ប្រទេសនេះនឹងអាចទទួលបានសេវាកម្មប្រកបដោយភាពជឿជាក់និងផាសុកភាពនៅលើយន្តហោះនេះ។

យន្តហោះ Airbus A350 XWB ដំបូងរបស់ក្រុមហ៊ុនអាកាសចរណ៍ Thai នេះ កំពុងតលាភពណ៌ ហើយនឹងត្រូវបានបញ្ជូន ចេញពីរោងចក្រលាភពណ៌យន្តហោះនៅប្រទេសបារាំង។

លោក Alan Pardoe ប្រធានទំនាក់ទំនង ផ្នែកទីផ្សាររបស់ក្រុមហ៊ុនផលិតយន្តហោះនេះបានមានប្រសាសន៍ថា ការផលិតយន្ត ហោះនេះត្រូវបានធ្វើឡើងរួចរាល់ជាង៧០ភាគរយហើយ។

លោកបានបន្ថែមទៀតថា យន្តហោះ A350 នេះដើរដោយម៉ាស៊ីនរបស់ក្រុមហ៊ុន Rolls Royce ដែលមានម៉ាស៊ីនថ្មីបំផុត ហើយ មានឧស្ម័នកាប៉ូនឌីអ៊ុកស៊ីតតិចជាង២៥ភាគរយ៕

ប្រភព៖ nokorwatnews

  • ប្រទេសថៃបានទិញយន្តហោះ Airbus A350 ចំនួន ១២គ្រឿង已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/06/15  Category:កំសាន្ត
Tags: