វិធី​ថែរក្សា​ត្រចៀក

–    អ្នកត្រូវសម្អាតត្រចៀក ដោយយកចិត្តទុកដាក់ជាទីបំផុត។ ចូរយកក្រណាត់ស្អាត ដើម្បីជូតត្រចៀក ក្រោយពេលងូតទឹករួច។

–    កុំយករបស់រឹង ទៅរុកត្រចៀករបស់អ្នក ពីព្រោះរបស់ទាំងនោះ អាចធ្វើឲ្យខូច ឬរបួសដល់ក្រដាសត្រចៀក។

–    បើអ្នកចង់ប្រើសំឡីជូត អ្នកត្រូវប្រាកដថា សំឡីនោះមានគុណភាព ពីព្រោះ វាអាចជាប់ ឬបង្កមេរោគដល់ត្រចៀករបស់អ្នកបាន។

–    ការសម្អាតអាចម៍ត្រចៀក គឺជារឿងសំខាន់បំផុត ប៉ុន្តែ អ្នកក៏ត្រូវប្រយ័ត្នបំផុតដែរ ពីព្រោះ វាអាចធ្វើឲ្យអ្នកមានបញ្ហាបាន បើអ្នកធ្វេសប្រហែស។

–    សូមប្រឹក្សាយោបល់ ជាមួយនឹងគ្រូពេទ្យជំនាញ ក្នុងករណីដែលអ្នកឧស្សាហ៍ឈឺ ធុំក្លិនឬរមាស់ក្នុងត្រចៀក។

–    បើអ្នកឧស្សាហ៍ផ្លាស់ប្តូរក្រវិល សូមជូតវាឲ្យស្អាត និងប្រើថ្នាំលាបសម្លាប់មេរោគផង៕

ប្រភព៖ cen

  • វិធី​ថែរក្សា​ត្រចៀក已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/06/15  Category:សុខភាព
Tags: