ដឹងអត់ថា តារាខ្មែរល្បីៗណាខ្លះ ជាបងប្អូន និងជាសាច់ញាតិជាមួយគ្នា?

ភ្នំពេញ៖ ប្រហែលជាប្រិយមិត្ត មិនសូវបានជ្រាបនោះទេថា មានតារាខ្មែរភាគច្រើន ជាបងប្អូន ឬជាប់សាច់ឈាមជាមួយគ្នា ដែលអ្នកខ្លះ មានមុខមាត់ស្រដៀងគ្នា រីឯអ្នកខ្លះទៀត ខុសគ្នាដាច់ស្រលះតែម្តង។

យោងតាមទំព័រហ្វេសប៊ុកមួយ បានបង្ហាញពីតារាខ្មែរជាច្រើនដួង ដែលជាឈាមជ័រ ឬសាច់ញាតិជាមួយគ្នា ដែលអ្នកមិនសូវបានចាប់អារម្មណ៍។ ហើយចំពោះតារាទាំងនោះ គឺភាគច្រើន ពួកគេបានប្រឡកក្នុងវិស័យសិល្បៈដូចគ្នា តែខុសជំនាញគ្នា ដែលជួនកាល អ្នកខ្លះជាតារាចម្រៀង រឺឯម្នាក់ទៀត ជាអ្នកនិពន្ធជាដើម។ 

ក្នុងនោះដែរ តារាខ្មែរ ដែលជាសាច់ញាតិនឹងគ្នា មានដូចជា លោក អាន គុណកូឡា ជាជីដូនមួយនឹង កញ្ញា នៅ សូនីតា លោក មង្គល ទីណា ជាបងប្រុសបង្កើត នឹងតារាស្រី អេនីហ្សាម តារាសម្តែង កែវ ពេជ្រ ពិសី ត្រូវជាបងស្រីបង្កើត នឹងអតីតតារាបង្ហាញម៉ូត កែវ ពេជ្ររតនា លោកជា ដេវិត ជាបងប្រុសបង្កើតរបស់លោក ជា វណ្ណារិទ្ធជាដើម៕

ចង់ដឹងថាមានតារាខ្លះទៀត ជាប់សាច់ឈាមជាមួយគ្នា តោះតាមដានទាំងអស់គ្នា៖ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែកក៏មាន តារាថៃភាគច្រើនផងដែរ ជាបងប្អូននឹងគ្នា ដែលកម្រសូវមានអ្នកដឹងលឺពីពួកគេប៉ុន្មាននោះទេ។

ជាការពិតណាស់ ឆាកជីវិតតារាល្បី មួយរូប គឺមានកិត្តិយស និងភាពហ៊ឺហារ ឡូយឆាយ ដែលមនុស្សស្ទើរគ្រប់គ្នា តែងតែប្រាថា្ន ចង់បាន។ នៅក្នុងវិស័យសិល្បៈ តារាល្បីៗ អាចរកចំណូលបានច្រើន និងឆាប់រហ័ស ទៀតផង ដូចច្នេះហើយ ទើបតារាមួយចំនួន មិនថាជាតារាសំដែង រឺតារាចំរៀង បានខិតខំស្វែងរក ឱកាសដើម្បីនាំបងប្អូន រឺសាច់ញាត្តិពួកគេ ឲ្យចូលរួមអាជីពនេះ ជាមួយខ្លួនដែរ ប៉ុន្តែពួកគេទាំងនោះ មិនមែនសុទ្ធតែ ទទួលបានជោគជ័យ ដូចដែលអ្វី ដែលពួកគេ បានគិតទុកនោះទេ។

តារាថៃទាំង១០រូប ដែលមានបងប្អូន ចូលរួមជាអាជីព ជាអ្នកសិល្បៈមានដូចជា លោក Navin Tar និង លោក Win Tarwin នាងPloy Chermarn និង នាងNoon Sinitha លោកMarco និង លោកMario Maurrer នាងPanckae Khemanith និង លោកPutter Pattaranunជាដើម។

ខាងក្រោមនេះ គឺជាតារាថៃទាំង១០រូប ដែលមានបងប្អូន ចូលរួមជាអាជីព ជាអ្នកសិល្បៈដូចគ្នា។ តោះ! ទៅទស្សនាទាំងអស់គ្នា៖ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload