Zlatan កំពុង​ត្រូវ​បាន​ក្លឹប​ធំ​មួយ​លួច​ទាក់​ទង​ស្ងាត់ៗ​ តើ​ក្លឹប​នោះ​អាច​អាច​ប្ដូរ​ចិត្ត​គេ​លែង​ឲ្យ​ចាប់​អារម្មណ៍​ Man Utd ដែរ​ឬ​ទេ​ ?

កីឡាករ Zlatan Ibrahimovic នៅតែជាគោលដៅធំមួយរបស់ក្លឹប Manchester United ប៉ុន្តែមកដល់ពេលនេះពុំទាន់មានការចុះព្រមព្រៀងផ្លូវការណាមួយនៅឡើយទេដោយសារ Zlatan កំពុងជាប់ភារកិច្ចជួយជម្រើសជាតិស៊ុយអែតក្នុងការប្រកួត Euro 2016 ។

ខណៈ Man Utd រំពឹងថាក្រោយការប្រកួត Euro បញ្ចប់កីឡាករ Zlatan នឹងមកធ្វើតេស្ដពិនិត្យសុខភាពហើយចុះកុងត្រាជាផ្លូវការ ប៉ុន្តែថ្មីៗនេះបើយោងតាមគេហទំព័រ Sportbild បានឲ្យដឹងក្លឹបដ៏ធំមួយនៅក្របខណ្ឌ Bundesliga អាល្លឺម៉ង់គឺ Bayern Munich កំពុងមានកិច្ចពិភាក្សាស្ងាត់ៗមួយជាមួយភ្នាក់ងារផ្ទាល់ខ្លួនរបស់ Zlatan ។

ក្រោយមានព័ត៌មាននេះ The Goal បានលើកឡើងហេតុផលដែលគេជឿថា Zlatan អាចផ្លាស់ទៅ Bayern Munich ព្រោះបើទៅទីនោះកីឡាករ Zlatan សង្ឃឹមខ្ពស់់ក្នុងការឈ្នះពាន ដែលអាចធ្វើឲ្យគេក្លាយជាកីឡាករដែលឈ្នះពានក្នុងលីក៥ប្រទេសផ្សេងគ្នា ហើយ Bayern Muich ក៏មានឱកាសប្រកួត UEFA Champion League ខណៈ Man Utd បានត្រឹមប្រកួត Europa League ប៉ុននោះ ។

ដោយឡែកចំពោះហេតុផលដែល Zlatan អាចមិនទៅ Bayern គឺគេអាចមិនមានឱកាសលេងជាជម្រើសដំបូងញឹកញាប់នោះទេព្រោះនៅទីនោះមានកីឡាករ Robert Lewandowski ដែលជាខ្សែប្រយុទ្ធមុតស្រួចទៅហើយ តែបើនៅ Man Utd គេសង្ឃឹមក្នុងការយកជម្រើសដំបូងច្រើនជាង ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ


ឈ្នះរង្វាន់សន្ធឹកសន្ធាប់ $120,000 សំរាប់រដូវកាល EURO 2016 ផ្តល់ដោយ 188ASIA។

  • Zlatan កំពុង​ត្រូវ​បាន​ក្លឹប​ធំ​មួយ​លួច​ទាក់​ទង​ស្ងាត់ៗ​ តើ​ក្លឹប​នោះ​អាច​អាច​ប្ដូរ​ចិត្ត​គេ​លែង​ឲ្យ​ចាប់​អារម្មណ៍​ Man Utd ដែរ​ឬ​ទេ​ ?已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/06/15  Category:វីដេអូ
Tags: