​Twitter ​​​នាង «Christina Grimmie» ត្រូវគេលួច​ ហើយបង្ហោះសារ​យ៉ាង​​ឌឺ

បើ​តាម​​មនុស្ស​ដែល​បាន​ស្គាល់​អតីត​​បេក្ខជន The Voice នាង Christina Grimmie ​បន្ទាប់​ត្រូវ​ឃាតករ​បាញ់​សម្លាប់​ចំ​​ក្បាល ​កាល​ពី​​ម៉ោង​​១០​ និង៣០​យប់ថ្ងៃ​សុក្រ ​​នៅ​ទីក្រុង Orlando នៃ​រដ្ឋ Florida បាន​ឱ្យ​​ដឹង​​ថា ​គណនេយ្យ ​Twitter របស់​នាង Christina Grimmie ត្រូវ​​​គេ​​លួច​យក​មក​បង្ហោះ​សារ​ខ្លី​​មួយ​​ ​។

សារ​នោះ​ ត្រូវ​​បាន​បង្ហោះ​ចេញ​ ក្រោយ​ពេល​​នាង​​ត្រូវ​ជនដៃដល់បាញ់​សម្លាប់​ភ្លាម​ៗ ។  សារ​នោះ​​បាន​​សរសេរ​បង្ហោះ​ថា «​ទី​បញ្ចប់» «The End»​ ។

បើ​តាម​អ្នក​​​ឃើញ​សារ​នោះបាន​ឲ្យ​ដឹង​ថា ការ​ធ្វើ​បែប​នេះ​ បាន​បង្ហាញ​ពី​ភាព​មិន​គោរព​​ដល់​អ្នក​​ស្លាប់​សោះ ខណៈ​មាន​​មនុស្ស​ជា​ច្រើន ​​បាន​​​ប្រើប្រាស់ Twitter ​បង្ហោះ​សម្តែង​នូវ​ភាព​​មាន​​ច​ម្ង​ល់​ថា ​នរណា ជា​អ្នក​បង្ហោះ​? ។

អ្នក​ចេញ​មុខ​តំណាង​​នាង Christina Grimmie បាន​ប្រាប់​ថា ​គណនេយ្យ​ Twitter របស់​នាង ​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​​យក​ទៅ​ប្រើ បច្ចុប្បន្ន ពួក​គេ​កំពុង​ស្វែងរក​ជន​​មួយ​​នោះ​ ។