អាង​ទឹក​ធម្មជាតិ​តំបន់​វត្ត​ព្រៃនប់ ​នឹង​ស្តុក​ទឹក​បាន​រាប់​សិប​ម៉ឺន​ម៉ែត្រ​គូប

អាង​ទឹក​ធម្មជាតិ​តំបន់​វត្ត​ព្រៃនប់ ​នឹង​ស្តុក​ទឹក​បាន​រាប់​សិប​ម៉ឺន​ម៉ែត្រ​គូប



ព្រះសីហនុ ៖ ​ការ​ជួសជុល​ដាក់​ទ្វារ​អាងទឹក​ធម្មជាតិ​នៅ​តំបន់​វត្ត​ព្រៃនប់ ដើម្បី​ស្តុក​ទឹក​សម្រាប់​ប្រើប្រាស់​ ក្នុង​រដូវប្រាំង​ខាង​មុខ​នេះ​ នឹង​ត្រូវ​បាន​ហើយ​រួចរាល់​នៅ​ក្នុង​ខែ​មិថុនា​ នេះ បន្ទាប់​ពី​ទ្វា​ទឹក​មួយ​នេះ​ បាន​បោះបង់ចោល​ជាច្រើន​ឆ្នាំ​មក​ហើយ។

លោក ប្រាក់ ប្រាកដ ប្រធាន​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹង​ថា​ អាង ស្តុក​ ទឹក​ធម្មជាតិ​ដ៏​ធំ​ខាង​លើ​នេះ​ អាច​ស្តុក​ទឹកបាន​រាប់​សិប​​ម៉ឺន ម៉ែត្រ​គូប ​នៅ​ពេល​ធ្វើការ​ជួសជុល​ទ្វារ​ទឹក​ហើយ​រួចរាល់។ វិសាលភាព​នៃ​ការ​ផ្គត់ផ្គង់​ទឹក​របស់​អាង​មួយ​នេះ​ ក្រៅពី​ប្រជាពលរដ្ឋ​រស់នៅ តំបន់ នោះ វា​ក៏​អាច​ជួយ ផ្គត់ផ្គង់​ទៅដល់​ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ឆ្ងាយ​ៗ ដូចជា ភូមិ​ជំពួ​ខ្មៅ ភូមិ​អណ្តូង​ថ្ម រហូតដល់​វាលរេញ​ផងដែរ។

លោក ប្រាក់ ប្រាកដ បាន​បន្ត​ទៀត​ថា ដើម្បី​ឲ្យ​ការ​ផ្គត់ផ្គង់​ទឹក​សម្រាប់​ ប្រជាពលរដ្ឋ ក្នុង​ខេត្ត​ព្រះសីហនុ​ទាំង​មូល​ធានា​ឲ្យ​បាន​ ទាំង​រដូវវស្សា ទាំង​រដូវប្រាំង ពិសេស​គឺ​ប្រជាពលរដ្ឋ​ ក្នុងស្រុក​ព្រៃនប់​តែ​ម្តង, អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​បាន​ជំរុញ​ទៅដល់​ថ្នាក់ដឹកនាំ​អាជ្ញាធរ​គ្រប់​មូលដ្ឋាន​ក៏​ដូចជា​មន្ត្រី​ជំនាញ​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ ឲ្យ​ធ្វើការ​ពិនិត្យ​ឡើង​វិញ​​​ចំពោះ​​ស្រះ​ទឹក ​ក៏ដូចជា​អាង​ស្តុក​ទឹក​មួយ​ចំនួន ដែល​កន្លងមក​ទុកចោល​មិន​ប្រើប្រាស់ ​​ត្រូវ​ធ្វើការ​ស្ដារ​ឡើងវិញ​ឲ្យ​អស់ ​ហើយ​បើ​តំបន់​ណា មិនទាន់ មាន​ស្រះ​ទឹក ឬ​អាង​ស្តុក​ទឹក​គឺ​ត្រូវតែ​នាំគ្នា​ជីក​ ធ្វើ​តាម​លទ្ធភាព​ ដែល​អាច​ធ្វើ​ទៅ​បាន សំខាន់​គឺ​ធ្វើ​យ៉ាង ណា​ធានា ឲ្យ​បាន កុំ​ឲ្យ​មានការ​ខ្វះ​ទឹក​ប្រើប្រាស់​តទៅទៀត។

លោក យន្ត មីន អភិបាល​នែ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ កន្លងមក​នៅ​ក្នុង​ឧកាស​ចុះ ធ្វើការ ​ពិនិត្យ​ ការ​ជួសជុល​ទ្វារ​អាង​ស្តុក​ទឹក​ធម្មជាតិ​តំបន់​វត្ត​ព្រៃនប់ ខាង​លើ​នេះ​ លោក​បាន​មាន​ប្រសាសន៍​ថា គ្រោះធម្មជាតិ​ក៏ដូចជា​ការ​ខ្វះខាត​ទឹក​ប្រើប្រាស់​ឆ្នាំ​នេះ​ វា​ជា​មេរៀន ហើយក៏​ជា​បទពិសោធន៍​ដ៏​សំខាន់​សម្រាប់​ យើង​ទាំង​អស់​គ្នា។ ដូចនេះ​ដើម្បី​បញ្ចៀស​ឲ្យ​ផុត ​ចំពោះ​ការ​ខ្វះ​ទឹក​ប្រើប្រាស់​ដូច​ឆ្នាំនេះ​ទៀត គឺ​យើង​ត្រូវតែ នាំគ្នា​ធ្វើការ​ស្តារ​ក៏ដូចជា​ការ​ជីក​ស្រះ​បន្ថែម​ទៀត​ធ្វើយ៉ាងណា​អាច​ស្តុក​ទឹកបាន។ ចំពោះ​វប្បធម៌​ឃុបឃិត​គ្នា​រំលោក​​​បំពាន​យក​ដី​អូរ ដី​ស្រះ​ទឹក​ធម្មជាតិ​ក៏​ដូច​ជា​ដី​អាង​ស្តុក​ទឹក ​ដែល​ជា​ដី​សាធារណៈ​របស់​រដ្ឋ ឬ​ការ​ទិញ​លក់​បែប​អានាធិបតេយ្យ គឺ​ត្រូវតែ​បញ្ឈប់​ជាបន្ទាន់​ជៀសវាង​មាន​ផល​ប៉ះពាល់ ការប្រើប្រាស់ ទឹក ស្អាត របស់​ប្រជាពលរដ្ឋ​ទូទៅ តែ​បើ​មិន​អញ្ចឹង​ទេ បុគ្គល​ដែល​ពាក់ព័ន្ធ​​​នោះ​អាច​ប្រឈម​នឹង​ផ្លូវ ច្បាប់​គេច​មិន​ផុត​នោះ​ឡើយ។ ​ដូចនេះ​សូម​បងប្អូន​ដែលមាន​ការ​ពាក់ព័ន្ធ​សូម​ឲ្យ​មាន​ការយល់ ដឹង ​និង​រួម​​សហការ​​​គ្នា​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​មន្ត្រី​ជំនាញ​ ដែល​ចុះ​ធ្វើ​កិច្ចការ​នេះ​ផង។

គួរ​បញ្ជាក់​ផង​ដែរ​ថា ​អាង​ស្តុក​ទឹក​តំបន់​វត្ត​ព្រៃនប់​នេះ​គឺជា​អាង​ស្តុក​ទឹក ធម្មជាតិ​ដ៏​ធំ​មួយ​នៅក្នុង ស្រុក ព្រៃនប់ ដែល​កន្លងមក​អាង​ស្តុក​ទឹក​មួយ​នេះ​គេ​តែងតែ​យក​ធ្វើ​ជា​ទីតាំង​សំខាន់​សម្រាប់​ធ្វើ​ពិធី ប្រណាំង ទូក ក្នុង​ឧកាស​បុណ្យ​អ៊ំ​ទូក មិនសូវ​ខកខាន​នោះ​ទេ ប៉ុន្តែ​ក្រោយមក អាង​ស្តុក​ទឹក ដ៏​សំខាន់ មួយ​នេះ​មិន​ត្រូវ បាន​គេ​យកចិត្តទុកដាក់ នោះ​ឡើយ គឺ​តាំងពី​ជំនន់​លោក ស្បោង​សារ៉ាត់ អតីត​អភិបាល ខេត្ត​ព្រះសីហនុ​មក​ម៉្លេះ​ ដោយ​ទ្វារ​ទឹកបាន​រង​ការខូចខាត​មិន​មាន​ការ​ជួសជុល ប៉ុន្តែ​សម្រាប់​ ពេលនេះ លោក យន្ត មីន អភិបាល​​នៃ​គណៈ​​អភិបាលខេត្ត​ព្រះសីហនុ ថ្មី បាន​ចាប់ផ្តើម​ធ្វើការ​ជួសជុល​ឡើងវិញ ហើយ​នឹង​អាច​ស្តុក​ទឹកបាន​រាប់​សិប​ម៉ឺន​ម៉ែត្រគូប ​អាច​ប្រើប្រាស់​បាន​ទូទាំង​ស្រុក​ព្រៃនប់ និងមិន​មាន​ខ្លះ ខាត​ទឹក ​ទៀត​នោះ​ទេ៕

អាង​ទឹក​ធម្មជាតិ​តំបន់​វត្ត​ព្រៃនប់ ​នឹង​ស្តុក​ទឹក​បាន​រាប់​សិប​ម៉ឺន​ម៉ែត្រ​គូប

អាង​ទឹក​ធម្មជាតិ​តំបន់​វត្ត​ព្រៃនប់ ​នឹង​ស្តុក​ទឹក​បាន​រាប់​សិប​ម៉ឺន​ម៉ែត្រ​គូប

អាង​ទឹក​ធម្មជាតិ​តំបន់​វត្ត​ព្រៃនប់ ​នឹង​ស្តុក​ទឹក​បាន​រាប់​សិប​ម៉ឺន​ម៉ែត្រ​គូប

អាង​ទឹក​ធម្មជាតិ​តំបន់​វត្ត​ព្រៃនប់ ​នឹង​ស្តុក​ទឹក​បាន​រាប់​សិប​ម៉ឺន​ម៉ែត្រ​គូប