លោក នី ចរិយា ត្រូវ​តុលាការ​ក្រុង​ភ្នំពេញ​ហៅ​មក​សាកសួរ​បន្ថែម​នៅ​ព្រឹក​នេះ

នៅ​ព្រឹក​នេះ លោក នី ចរិយា អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ធាម ចន្ទ័ពិសិដ្ឋ កោះ​ហៅ​មក​សាកសួរ​ចម្លើយ លើ​សំណុំ​រឿង​សម​គំនិត​សូកប៉ាន់​សាក្សី។

លោក នី ចរិយា ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ ចោទ​ប្រកាន់​ពី​បទ​សម​គំនិត​សូកប៉ាន់​សាក្សី ដែល​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​អ្នកនាង ខុម ចាន់តារាទី ហៅ​ស្រីមុំ។

កាល​ពី​ថ្ងៃ​ទី​១៣ មិថុនា លោក នី ចរិយា រួម​និង​មន្ត្រី​សមាគម​អាដហុក​៤​រូប​ទៀត បាន​ប្ដឹង​ទៅ​សាលាឧទ្ធរណ៍​ដើម្បី​សុំ​នៅ​ក្រៅ​ឃុំ ប៉ុន្តែ​ប្រធាន​អង្គ​ជំនុំ​ជម្រះ​នៃ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍ ច្រាន​ចោល​នូវ​ការ​ស្នើ​សុំ ដោយ​សំអាង​ហេតុផល​ថា រឿង​នេះ​ស្ថិត​នៅ​ក្នុង​ការ​ស៊ើបអង្កេត​នៅ​ឡើយ។

សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។