ឪពុក​ទម្លាក់​កូនប្រុស​អាយុ​៦​ឆ្នាំ ទៅលើ​រងើក​ធ្យូង​ក្រហម​រងាល ក្នុងអំឡុង​ពិធីបុណ្យ​សាសនា​ចម្លែក​មួយ​

នៅក្នុងហេតុការណ៍ដ៏គួរឲ្យស្លុតរន្ធត់ និងចម្លែកមួយ, ពួកអ្នកជឿសាសនាស៊ុបយ៉ាងច្រើន បានដើរលើភ្លើងដែលជាផ្នែកនៃពិធីបុណ្យសាសនាមួយនៅក្នុងទីក្រុង Jalandhar រដ្ឋ Punjab ប្រទេសប៉ាគីស្ថាន ។

ឪពុក​ទម្លាក់​កូនប្រុស​អាយុ​៦​ឆ្នាំ ទៅលើ​រងើក​ធ្យូង​ក្រហម​រងាល ក្នុងអំឡុង​ពិធីបុណ្យ​សាសនា​ចម្លែក​មួយ​

តាមប្រភពព័ត៌មានបានឲ្យដឹងថា ខណៈកំពុងធ្វើពិធីបុណ្យ, ចៃដន្យ ស្រាប់តែឪពុកម្នាក់បាន “ទម្លាក់” កូនប្រុសអាយុ ៦ ឆ្នាំ របស់គាត់ ទៅលើរងើកធ្យូងក្រហមរងាល ។

ប្រភពខាងលើបន្តថា ខណៈឪពុករូបនោះបានកំពុងដើរបាតជើងទទេ ដោយដៃឱបកូនប្រុសរបស់គាត់ឈ្មោះ Kartik នៅពីលើរងើកធ្យូង, នៅពេលនោះ គាត់បានបាត់បង់លំបណ្តាលឲ្យរបូតកូនចេញពីដៃរបស់គាត់តែម្តង ។

ក្មេងនោះបានរងរបួសរលាកភ្លើងធ្ងន់ធ្ងរ ហើយបច្ចុប្បន្ន កំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ ។

គួរបញ្ជាក់ថា ពួកគេដើរនៅលើធ្យូងក្តៅ គឺដើម្បីបួងសួងសូមឲ្យបំណងប្រាថ្នារបស់ពួកគេត្រូវបានបំពេញ ។ អ្នកណាដើរឆ្លងកាត់ “ការសាកល្បងជាមួយភ្លើង” នេះ, នោះការបួងសួងរបស់គាត់នឹងបានសម្រេចដូចបំណងប្រាថ្នា ។

អ្នកជឿស៊ុបម្នាក់ឈ្មោះ Bablu និយាយថា យើងបាននិងកំពុងប្រតិបត្តិពិធីបុណ្យសាសនានេះ អស់រយៈពេល ៧០ ឆ្នាំ មកហើយ ។ ហើយពួកលោកធំៗថ្នាក់រដ្ឋមន្ត្រីក៏បានមកកាន់ទីនេះផងដែរ ។

ពួកអ្នកមានជំនឿនៅទូទាំងប្រទេស បាននាំគ្នាមកកាន់ទីក្រុងនេះ ដើម្បីធ្វើពិធីបុណ្យនេះជាការគោរពដល់ព្រះនាង Mariyamma ។

សូមបញ្ជាក់ថា ពិធិបុណ្យសាសនានេះ ត្រូវបានប្រារព្ធឡើងដោយការតមអាហាររយៈពេល ៧ ថ្ងៃ មុនពេលដើរបាតជើងទទេនៅរងើកធ្យូង ដើម្បីធ្វើឲ្យអាទិទេពស្ងប់ចិត្ត ៕

ឪពុក​ទម្លាក់​កូនប្រុស​អាយុ​៦​ឆ្នាំ ទៅលើ​រងើក​ធ្យូង​ក្រហម​រងាល ក្នុងអំឡុង​ពិធីបុណ្យ​សាសនា​ចម្លែក​មួយ​ ឪពុក​ទម្លាក់​កូនប្រុស​អាយុ​៦​ឆ្នាំ ទៅលើ​រងើក​ធ្យូង​ក្រហម​រងាល ក្នុងអំឡុង​ពិធីបុណ្យ​សាសនា​ចម្លែក​មួយ​

  • ឪពុក​ទម្លាក់​កូនប្រុស​អាយុ​៦​ឆ្នាំ ទៅលើ​រងើក​ធ្យូង​ក្រហម​រងាល ក្នុងអំឡុង​ពិធីបុណ្យ​សាសនា​ចម្លែក​មួយ​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/06/15  Category:ប្លែកៗ