ចង់​ដឹងថា​ខ្លួន​ឯង​ចេះ វេយ្យាករណ៍ខ្មែរ​​ច្រើន​ឬ​អត់ អាច​​សាក KGQ បាន!

KGQ (Khmer Grammer Quiz) ជា​កម្មវិធីសំណួរ ចម្លើយ​វេយ្យាករណ៍​ខ្មែរ​​ដែល​បាន​បង្កើតឡើង​ដើម្បី​​ជា​ជំនួយ​ប្រិយមិត្តក្នុង​ការ​ស្វែងយល់​​​បន្ថែម​ពី​ភាសាខ្មែរ។ ក្នុង​កម្មវិធី​នេះ​ មាន​សំណួរបែបបកំប្លែងៗងាយៗ ដែល​តាក់តែងឡើងដោយផ្អែកលើក្បួនវេយ្យាករណ៍។

 

ចង់​ដឹងថា​ខ្លួន​ឯង​ចេះ វេយ្យាករណ៍ខ្មែរ​​ច្រើន​ឬ​អត់ អាច​​សាក KGQ បាន!

 

លក្ខណៈពិសេស​នៃ​កម្មវិធីសំណួរ ចម្លើយវេយ្យាករណ៍ខ្មែរ៖

 

– អនុញ្ញាត្ត​ឱ្យ​ប្រិយមិត្ត​សាក​ល្បង​ចំណេះ​ដឹង​ទាក់​ទង​នឹង​​​ក្បួនវេយ្យាករណ៍​ខ្មែរ និង​ចេះ​ប្រើ​ប្រាស់​ភាសា​ខ្មែរ​បាន​ត្រឹម​ត្រូវ។

– ពេលឆ្លើយខុស កម្មវិធីនឹងប្រាប់ ឬពន្យល់អ្នកពីចម្លើយដែលត្រូវ។

– បន្ទាប់ពីបញ្ចប់ការឆ្លើយ ពិន្ទុ និងកម្រិតនៃការឆ្លើយរបស់អ្នកត្រូវបានបង្ហាញ។

 

កម្មវិធី​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក ជៀប គន្ធា ដែល​ជា​អតីត​និស្សិតផ្នែក​វិស្វកម្ម​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ដើម្បី​ជា​ការ​ចូល​រួម​ចែក​រំលែក​បទពិសោធន៍​សិក្សា​ក្បួន​វេយ្យាករណ៍ខ្មែរ​​​បែប​អេឡិចត្រូនិក។

 

ប្រិយមិត្ត​ពេល​នេះ​អាច​សាកល្បង​បាន ហើយ​កុំ​បារម្ភ​ប្រសិន​ជា​ឆ្លើយខុស Khmer Grammar Quiz នឹង​ជួយ​កែ​សម្រួល និង​ពន្យល់​នូវ​ចម្លើយ​ត្រឹមត្រូវ​ទៅ​ដល់​ប្រិយមិត្តវិញ។

 

ទាញ​យក​​លើ App Store

 

ចង់​ដឹងថា​ខ្លួន​ឯង​ចេះ វេយ្យាករណ៍ខ្មែរ​​ច្រើន​ឬ​អត់ អាច​​សាក KGQ បាន!

 

ទាញ​យក​លើ  Play Store

 

ចង់​ដឹងថា​ខ្លួន​ឯង​ចេះ វេយ្យាករណ៍ខ្មែរ​​ច្រើន​ឬ​អត់ អាច​​សាក KGQ បាន!

 

ចុច​អាន៖  ប្រយ័ត្ន​ហួស​ពេល! ​ដំឡើងដោយ​ Free នូវ​កម្មវិធី​បកប្រែ​​​ភាសា​តម្លៃ​ ២៥​ ដុល្លារ​ ​

 

អត្ថបទ៖ រក្សា