Sanchez ​ស៊ុត​បាញ់​ដូច​រ៉ុកកែត​ ជួយ​ឈីលី​ ​​ឡើង​វគ្គ​៨​ក្រុម Copa America

ក្រុម​ម្ចាស់​ការពារ​តំណែង​ជើង​ឯក​ឈីលី​ ​បាន​កក់​កៅអី​ឡើង​វគ្គ​៨​ក្រុម​ Copa America ​2016 ហើយ បន្ទាប់​ពី​យក​ឈ្នះ​​លើ​ប៉ាណាម៉ា ៤-២ ​ក្នុង​ការ​ប្រកួត​សន្សំ​ពិន្ទុ​ពូល​ D​ ​ព្រឹក​មិញ។

 

Sanchez ​ស៊ុត​បាញ់​ដូច​រ៉ុកកែត​ ជួយ​ឈីលី​ ​​ឡើង​វគ្គ​៨​ក្រុម Copa America

 

៤​គ្រាប់​របស់​ឈីលី សុទ្ធ​តែ​រក​បាន​ដោយ​តារា​ល្បីៗ​​ដូច​ជា​ ខ្សែ​ប្រយុទ្ធ Eduardo Vargas របស់​ក្រុម​ Hoffenheim ​២​គ្រាប់​នៅ​នាទី (១៥, ៤៣) ​និង​ Alexis Sanchez ​របស់​ក្រុម​កាំភ្លើង​ធំ Arsenal ស៊ុត​បាញ់​គ្រាប់​ទី​៣​យ៉ាង​​អស្ចារ្យ​នៅ​នាទី​៥០ និង​តែត​​បាន​១​គ្រាប់​ទៀត​ នៅ​នាទី​៨៩។ រីឯ​២​គ្រាប់​របស់​ប៉ាណាម៉ា ​ស៊ុត​ដោយ​ Miguel Camargo ​នាំ​មុខ​តាំង​ពី​នាទី​ទី​៥ និង​ Abdiel Arroyo ​តែត​គ្រាប់​ទី​២ នៅ​នាទី​៧៥។

 

លទ្ធផល​នេះ​មាន​​ន័យ​ថា ឈីលី​បាន​ចាប់​ដៃ​គ្នា​ជាមួយ​​អាហ្សង់ទីន​ ​ឆ្លង​ផុត​វគ្គ​ចែក​ពូល​ ឡើង​ទៅ​វគ្គ​ខ្វែង​៨​ក្រុម​ចុង​ក្រោយ​ជា​បន្ត៕

 

Sanchez ​ស៊ុត​បាញ់​ដូច​រ៉ុកកែត​ ជួយ​ឈីលី​ ​​ឡើង​វគ្គ​៨​ក្រុម Copa America

 

Sanchez ​ស៊ុត​បាញ់​ដូច​រ៉ុកកែត​ ជួយ​ឈីលី​ ​​ឡើង​វគ្គ​៨​ក្រុម Copa America

ខ្សែ​ប្រយុទ្ធ Eduardo Vargas ​របស់​ក្រុម​ឈីលី

 

Sanchez ​ស៊ុត​បាញ់​ដូច​រ៉ុកកែត​ ជួយ​ឈីលី​ ​​ឡើង​វគ្គ​៨​ក្រុម Copa America

Alexis Sanchez (លេខ​៧)

 

Sanchez ​ស៊ុត​បាញ់​ដូច​រ៉ុកកែត​ ជួយ​ឈីលី​ ​​ឡើង​វគ្គ​៨​ក្រុម Copa America

 

Sanchez ​ស៊ុត​បាញ់​ដូច​រ៉ុកកែត​ ជួយ​ឈីលី​ ​​ឡើង​វគ្គ​៨​ក្រុម Copa America

 

 

ដោយ៖ វិន ជីវ័ន្ត
ប្រភព៖ twitter/CA2016