​ឡើង​​តាម​ជញ្ជាំង​ប៉ង​រំលោភ​ស្ត្រី​មេម៉ាយ​កូន​៤​​​ផ្ទះ​ជាប់​គ្នា ​សមត្ថកិច្ច​​​ចាប់​វាយ​ខ្នោះ

ខេត្តកណ្ដាល៖ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកអំពិល បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីជននេះ បានលបលួចចូលតាមជញ្ជាំងផ្ទះ ប៉ុនប៉ងរំលោភសេពសន្ថវៈលើស្ត្រីរងគ្រោះ ជាមេម៉ាយកូន៤ តែមិនបានសម្រេច កាលពីវេលាម៉ោង០១និង០៦នាទី យប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ ឈានចូលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
ជនរងគ្រោះមានឈ្មោះ ស អ ភេទស្រី អាយុ៣៩ឆ្នាំ ខ្មែរមុខរបរកសិករ រីឯជនល្មើស ឈ្មោះ អ៊ីម រត្ឋ័ ហៅលូ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន អ្នកទាំងពីរស្នាក់នៅភូមិឃុំកើតហេតុជាមួយគ្នា។
ប្រភពពីមន្ត្រីនគរបាល ស្រុកខ្សាច់កណ្ដាល បានឲ្យដឹងថា ជនរងគ្រោះជាស្ត្រីមេម៉ាយមានកូន០៤នាក់ ហើយនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ ម៉ោង២២និង០០នាទី ស្ត្រីរងគ្រោះបានចូលដេកក្នុងផ្ទះជាមួយកូននិងបិទទ្វារផ្ទះត្រឹមត្រូវ ដោយដេកជាមួយកូន០២នាក់ ម្នាក់អាយុ១៣ឆ្នាំ និងម្នាក់ទៀតអាយុ០៩ឆ្នាំ។
លុះដល់ម៉ោង០១និង០៦នាទីឈានចូលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ ឈ្មោះ អ៊ីម រត្ឋ័ ហៅ លូ ដែលផ្ទះនៅជាប់គ្នាជាជនសង្ស័យ បានលបលួចចូលតាមជញ្ជាំងផ្ទះជនរងគ្រោះ រួចចូលទៅស្ទាបលើក្បាលពោះជនរងគ្រោះ ភ្លាមៗនោះជនរងគ្រោះដឹងខ្លួន ក៏ស្រែកឆោឡោហៅ ពូ របស់ខ្លួនឈ្មោះ តឹក ថា “ពូៗ ពូ លូ ចូលផ្ទះខ្ញុំហើយ”

ពេលនោះ ជនសង្ស័យបានរត់គេចខ្លួនចុះមកដីបាត់ បន្ទាប់មកជនល្មើសធ្វើជាមកសួរនាំ មានរឿងអី ជនរងគ្រោះក៏បានប្រាប់បងប្អូនឲ្យជួយឃាត់ឈ្មោះ ជនសង្ស័យនេះតែម្ដង ហើយរាយការណ៍ទៅនគរបាលប៉ុស្តិ៍ព្រែកអំពិល ចុះមកនាំខ្លួនទៅសាកសួរ រួចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក បន្តចាត់ការតាមនីតិវិធី៕

​ឡើង​​តាម​ជញ្ជាំង​ប៉ង​រំលោភ​ស្ត្រី​មេម៉ាយ​កូន​៤​​​ផ្ទះ​ជាប់​គ្នា ​សមត្ថកិច្ច​​​ចាប់​វាយ​ខ្នោះ ​ឡើង​​តាម​ជញ្ជាំង​ប៉ង​រំលោភ​ស្ត្រី​មេម៉ាយ​កូន​៤​​​ផ្ទះ​ជាប់​គ្នា ​សមត្ថកិច្ច​​​ចាប់​វាយ​ខ្នោះ

ប្រភព៖ kqube

  • ​ឡើង​​តាម​ជញ្ជាំង​ប៉ង​រំលោភ​ស្ត្រី​មេម៉ាយ​កូន​៤​​​ផ្ទះ​ជាប់​គ្នា ​សមត្ថកិច្ច​​​ចាប់​វាយ​ខ្នោះ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/06/15  Category:ជីវិតនិងសង្គម
Tags: