អាច​ខ្លោច​ចិត្ត​ពេល​​​ចូល​មើល​​​​​កន្លែង​ធ្វើ​ការ​របស់​កម្មករ​ផលិត​​​​តុក្កតា​​ Disney នៅ​ចិន​

សារព័ត៌មាន​អង់គ្លេស Daily Mail ​បាន​ចុះ​ទៅ​ដល់​រោង​ចក្រ​​ផលិត​​តុក្កតា​​ក្មេង​លេង​ Disney មួយ​កន្លែង​​​នៅ​ភាគ​​ខាង​ត្បូង​ប្រទេស​ចិន និង​បាន​បង្ហាញ​ពី​​ទិដ្ឋភាព​​មួយ​ចំនួន​​​​ទាក់​ទង​នឹង​បរិស្ថាន​ការងារ​ និង​​​ការ​ស្នាក់​នៅ​របស់​កម្មករ​​​នៅ​ទី​នោះ។​

អាច​ខ្លោច​ចិត្ត​ពេល​​​ចូល​មើល​​​​​កន្លែង​ធ្វើ​ការ​របស់​កម្មករ​ផលិត​​​​តុក្កតា​​ Disney នៅ​ចិន​

តាម​​ប្រភព​​ពី​ក្រុម​​ឃ្លាំ​មើល​សកម្មភាព​កម្មករ​ក្នុង​ប្រទេស​ចិន​​​បាន​ប្រាប់​ដល់​ Daily Mail ថា​ នៅ​ក្នុង​​បរិវេណ​ទី​តាំង​​​ធ្វើ​ការ​របស់​កម្មករ​​​​​​​​ក្នុង​រោង​ចក្រ Zhenyang ដែល​​​​ផលិត​តុក្កតា Disneyជា​កន្លែង​ពិបាក​​មើល​នឹង​ភ្នែក​​មួយ​។ ទី​កន្លែង​ធ្វើ​ការ​ដែល​មាន​បរិយាកាស​ហប់​ខ្យល់ កន្លែង​លាង​ដៃ​ចាស់​ៗ​​ កន្លែង​យក​ទឹក​ញ៉ាំ​​ បន្ទប់​ទឹក​កខ្វក់​​ប្រើ​សម្រាប់​កម្មករ​ជាង​៣០០​នាក់ ដំបូល​ពិតាន​ប្រេះ​បែក​ ជា​ពិសេស​កន្លែង​ស្នាក់​នៅ​របស់​កម្មករ​ ក្នុង​មួយ​បន្ទប់​តូច​តម្រូវ​ឲ្យ​គេង​គ្នា​១២​នាក់​​ទាំង​ពុំ​មាន​កង្ហារ​បក់​​នា​ខែ​ក្ដៅ។

​​​​​ប្រភព​ដដែល​បាន​បន្ថែម​ថា កម្មករ​​នៅ​ទី​នោះ​តែង​ធ្វើ​ការ​រយៈ​​ពេល​១១​ម៉ោង​ពេញ​ក្នុង​មួយ​ថ្ងៃ​ និង​រយៈ​ពេល​៦​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍​​។ ក្នុង​មួយ​ថ្ងៃ កម្មករ​​​ទទួល​បាន​ប្រាក់​​​កម្រៃ​​​​ប្រមាណ​​ ៧,៤៩ ដុល្លារ ​​តែ​​ត្រូវ​ធ្វើ​ការ​ថែម​ម៉ោង ប្រមាណ​១០០​ម៉ោង​ក្នុង​មួយ​ខែ​ៗ ដែល​​តាម​ច្បាប់​ប្រទេស​ចិន គឺ​អនុញ្ញាត​ឲ្យ​កម្មករ​​ធ្វើ​ការ​ថែម​ម៉ោង យ៉ាង​ច្រើន​៣៦​ម៉ោង​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ​។​

អាច​ខ្លោច​ចិត្ត​ពេល​​​ចូល​មើល​​​​​កន្លែង​ធ្វើ​ការ​របស់​កម្មករ​ផលិត​​​​តុក្កតា​​ Disney នៅ​ចិន​

​តាម​រយៈ​រូប​ភាព​មួយ​ចំនួន​​​ពី​ក្រុម​​ឃ្លាំ​មើល​សកម្មភាព​កម្មករ​ក្នុង​ប្រទេស​ចិន​បាន​ផ្តល់​ឲ្យ​សារព័ត៌មាន Daily Mail បាន​បង្ហាញ​ដូច​ខាង​ក្រោម៖

ចុចអាន៖ មើល​ទិដ្ឋភាព​រោងចក្រ​ផលិត​សម្ភារៈ Christmas ធំ​បំផុត​​ក្នុង​លោក
ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ dailymail ​​​​​​​​​​​