សាន ស្រី​ឡៃ បង្ហោះ​សារ​បង្ហាញពីអារម្មណ៍ពិត​ក្នុង​ចិត្ត​ទាំង​ទឹកភ្នែក​

បន្ទាប់ពីបង្ហោះរូបសភាពរបួសរបស់ម្តាយលើបណ្តាញសង្គមហ្វេសប៊ុក សាន ស្រីឡៃ ដែលជាបេក្ខនារីឈានដល់វគ្គផ្តាច់ព្រ័ត្រក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Cambodia Season 2 ត្រូវបានមហាជនដាក់បន្ទុកយ៉ាងខ្លាំងថានាងមានបំណងចង់ទាក់ទាញយកការអាណិតអាសូរពីប្រិយមិត្តអ្នកគាំទ្រ ដើម្បីឈោងចាប់យកពាន The Voice ។ ប៉ុន្តែនាងបានបង្ហោះសាររៀបរាប់ទាំងទឹកភ្នែកថានាងគ្មានបំណងបែបនេះឡើយ ដោយមានទាំងពាក្យសូមទោសផង ។

ទាក់ទងនឹងការរិះគន់ចំពោះនាងនូវទង្វើបែបនេះ សម្រាប់នាងផ្ទាល់មិនបានគិតដូចអ្វីដែលមហាជនគិតឡើយ ប៉ុន្តែយ៉ាងណានាងបានទទួលស្គាល់នូវការបង្ហោះរូបភាពម្តាយនេះដែរ ដោយនាងបានបង្ហោះសារយ៉ាងវែងអន្លាយរៀបរាប់ពីពាក្យក្នុងចិត្តសូមទោសទាំងទឹកភ្នែកថា«ខ្ញុំសុំទោសបើខ្ញុំផុសពីម្តាយទៅធ្វើឱ្យអ្នកខ្លះមិនពេញចិត្ត បើខ្ញុំច្រៀងមិនពីរោះធ្វើមិនបានល្អកុំបោះឆ្នោតឱ្យខ្ញុំអី ខ្ញុំទទួលស្គាល់ខ្ញុំចង់បានក្តីស្រឡាញ់ និង អាណិតពីពុកម៉ែបងប្អូនពិតមែន តែសុំត្រឹមតែកម្លាំងចិត្តឱ្យខ្ញុំតែប៉ុណ្ណោះ ហើយខ្ញុំមិនចង់បានពានដោយក្តីអាណិតទេ បើបានមកហើយ យើងគ្មានសមត្ថភាពផង យកមកធ្វើអី គ្រាន់តែផុសរឿងម្តាយឱ្យធូរចិត្ត សុំកម្លាំងចិត្ត ខ្ញុំខុសដែរមែន ? លើលោកនេះអ្នកណាមិនស្រឡាញ់ម្តាយ ខ្ញុំនិយាយពាក្យទាំងអស់នេះមុនគ្រប់យ៉ាងមិនទាន់ហួសពេល មុនគាត់នៅស្តាប់ឮពាក្យរបស់ខ្ញុំ តែបើថ្ងៃណាមួយគាត់មិននៅ ទោះខ្ញុំនិយាយ ឬ ស្រែកឱ្យបែកមេឃក៏គាត់លែងឮដែរ» ។

សាន ស្រី​ឡៃ បង្ហោះ​សារ​បង្ហាញពីអារម្មណ៍ពិត​ក្នុង​ចិត្ត​ទាំង​ទឹកភ្នែក​

តាមរយៈសារដែល សាន ស្រីឡៃ បង្ហោះលើបណ្តាញសង្គមនេះ នាងក៏បានរំលេចឱ្យដឹងដែរថា អ្វីដែលនាងចង់បាននៅពេលនេះគឺកម្លាំងចិត្តពីប្រិយមិត្តអ្នកគាំទ្រតែមួយមុខ ដើម្បីបន្ធូរបន្ថយភាពតានតឹងក្នុងចិត្តដែលមានចំពោះម្តាយប៉ុណ្ណោះ គឺមិនចង់បានអ្វីលើពីហ្នឹងឡើយ ហើយនាងក៏មិនចង់លើកពានទាំងខ្លួនមិនមានសមត្ថភាពគ្រប់គ្រាន់ដែរ ។

សាន ស្រី​ឡៃ បង្ហោះ​សារ​បង្ហាញពីអារម្មណ៍ពិត​ក្នុង​ចិត្ត​ទាំង​ទឹកភ្នែក​

ជាមួយនឹងការដាក់បន្ទុកបេក្ខនារី សាន ស្រីឡៃ នេះដែរ ក៏មាននូវការលើកសរសើរពីទឹកចិត្តកត្តញ្ញូ គោរពស្រឡាញ់ម្តាយ របស់ សាន ស្រីឡៃ ពីសំណាក់មហាជនមួយចំនួនធំទៀតផងដែរ ។ តែយ៉ាងណាសម្រាប់ធាតុពិតនៅក្នុងកម្មវិធី គឺត្រូវការតែសមត្ថភាពសំឡេងច្រៀងពីរោះតែមួយមុខប៉ុណ្ណោះ ហើយសម្រាប់បេក្ខនារី សាន ស្រីឡៃ ក៏យល់ពីធាតុពិតមួយនេះដែរ ដោយនាងលើកឡើងថា បើនាងគ្មានសមត្ថភាពគ្រប់គ្រាន់ នាងគឺមិនអាចទទួលបានពានពីកម្មវិធីដែរ ៕ សាកល

សាន ស្រី​ឡៃ បង្ហោះ​សារ​បង្ហាញពីអារម្មណ៍ពិត​ក្នុង​ចិត្ត​ទាំង​ទឹកភ្នែក​
សាន ស្រី​ឡៃ បង្ហោះ​សារ​បង្ហាញពីអារម្មណ៍ពិត​ក្នុង​ចិត្ត​ទាំង​ទឹកភ្នែក​
សាន ស្រី​ឡៃ បង្ហោះ​សារ​បង្ហាញពីអារម្មណ៍ពិត​ក្នុង​ចិត្ត​ទាំង​ទឹកភ្នែក​
ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត

អត្ថបទពាក់ព័ន្ធ៖ សាន ស្រី​ឡៃ រំពឹង​ពាន The Voice ជា​ក្តីសង្ឃឹម​ចុងក្រោយ​របស់​ម្តាយ​

បេក្ខនារី The Voice តែម្នាក់គត់ដែលកំពុងមានវិបត្តិគ្រួសារ សាន ស្រីឡៃ កន្លងមកធ្លាប់បាននិយាយប្រាប់ថា នាងមានក្តីរំពឹងទុកថានឹងព្យាយាមប្រកួតប្រជែងដណ្តើមយកជ័យលាភីឯកពីកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក The voice Cambodia Season 2 ឱ្យបាន ដើម្បីយកប្រាក់រង្វាន់ទៅមើលថែ និង ចំណាយលើថ្លៃវះកាត់របួសរបស់ម្តាយឱ្យបានជាដូចធម្មតា បន្ទាប់ពីគ្រូពេទ្យបានប្រាប់ថា ដៃទាំងសងខាងរបស់ម្តាយនាងត្រូវការវះកាត់ និង ចំណាយប្រាក់អស់ច្រើន ទើបអាចវិលទៅរកសភាពដើមវិញបាន ។

ការរំពឹងទុកយ៉ាងមុតមាំ ក៏ដូចជាសម្លឹងទុកនេះដែរ ទោះបីជាមិនទាន់អាចកំណត់បាន ប៉ុន្តែបន្ទាប់ពីឆ្លងផុតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រកាលពីរាត្រីថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០១៦ សាន ស្រីឡៃ បានឈានទៅដល់វគ្គផ្ដាច់ព្រ័ត្រហើយ ដូច្នេះមានន័យស្មើគ្នាថា ក្តីបំណង និង ការរំពឹងទុករបស់នាងដែលដណ្ដើមយកពានឯក ព្រមជាមួយនឹងប្រាក់រង្វាន់វាល់លានពីកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក ក៏កាន់តែខិតជិតមកដល់ដែរ ។

សាន ស្រី​ឡៃ បង្ហោះ​សារ​បង្ហាញពីអារម្មណ៍ពិត​ក្នុង​ចិត្ត​ទាំង​ទឹកភ្នែក​

តែយ៉ាងណា សម្រាប់ជោគវាសនាបេក្ខនារី សាន ស្រីឡៃ អាចនឹងគ្រងតំណែងជ័យលាភីឯកពីកម្មវិធីនេះបានឬយ៉ាងណា មានតែពឹងលើសមត្ថភាព និង ទេពកោសល្យរបស់នាង ដែលតម្រូវឱ្យនាងយកទៅប្រកួតប្រជែងជាមួយបេក្ខជន និង បេក្ខនារីមានសមត្ថភាពខ្លាំងៗ ៣ រូប ផ្សេងទៀតប៉ុណ្ណោះ ព្រមជាមួយនឹងសំឡេងបោះឆ្នោតការគាំទ្រពីមហាជន ។ ដូច្នេះហើយសម្រាប់បេក្ខនារី សាន ស្រីឡៃ អាចយកឈ្នះ និង កាន់ពានពីកម្មវិធី The Voice Cambodia រដូវកាលទី ២ បានឬយ៉ាងណានោះ នឹងបង្ហាញច្បាស់នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០១៦ ៕ សាកល