ម៉ៅ ហាជី៖​ សម្ពាធ​ខ្លាំង​ពេក​ ខ្ញុំ​សឹង​តែ​ដើរចេញ​ពី​សិល្បៈ

តារា​ចម្រៀង​ឯក​រាជ្យ ម៉ៅ ហាជី ប្រាប់​ថា ​លោក​​​ទទួល​រង​សម្ពាធ​ខ្លាំង​រហូត​សឹង​តែ​ដើរ​ចេញ​ពី​សិល្បៈ​​ម្ដងៗ​ក្រោយ​ពេល​ជួប​រឿង​រ៉ាវ​​​​ចាក់​ស្រេះ​ជា​ច្រើន​ក្នុង​វិថី​សិល្បៈ។​​​​

 

“រាល់​ថ្ងៃ​ មាន​សម្ពាធ​ខ្លាំង​​រឿង​កុង​ត្រា ​ពេល​ដេក​ក៏​មិន​សប្បាយ​ចិត្ត​ដែរ​ ខ្ញុំ​តែង​ឃើញ​ព័ត៌មាន​អាក្រក់​ពី​ខ្ញុំ​​ច្រើន​ ពេល​ខ្លះ​សឹង​តែ​ដើរ​ចេញ​ពី​ជីវិត​សិល្បៈ​ផង​ក៏​មាន​អូន​”។ ម៉ៅ ហាជី ថ្លែង។

 

ម៉ៅ ហាជី៖​ សម្ពាធ​ខ្លាំង​ពេក​ ខ្ញុំ​សឹង​តែ​ដើរចេញ​ពី​សិល្បៈ

 

យ៉ាង​ណា​មិញ​អតីត​បេក្ខភាព​ Cambodian Idol​ រូប​នេះ ​អះ​អាង​ថា​​ នៅ​តែ​តស៊ូ​ជាមួយ​នឹង​វិស័យ​នេះ​បន្ត​ទៀត​។ ទាំង​អស់​នេះ​ដោយសារ​មាន​ការ​គាំ​ទ្រ​ពី​សំណាក់​ប្រិយ​មិត្ត​ ជា​ពិសេស​ពួកគេ​បាន​លើក​ទឹក​ចិត្ត​មិន​ឲ្យ​លោក​ចុះ​ចាញ់​រាល់​បញ្ហា​ដែល​បាន​កើត​ឡើង​។

 

“រាល់​ថ្ងៃ​មាន​តែ​ទ្រាំ​ ទាល់​តែ​ដាច់​កុង​ត្រា​​ទើប​គិតគូរ​រឿង​ផលិតកម្ម​កើត​​។ ណាមួយ​រាល់​ថ្ងៃ​អ្នក​ដែល​គាំ​ទ្រ​ខ្ញុំ​ ពួក​គាត់​នៅ តែ​បារម្ភ​ហើយ​សួរ​ថា​ ខ្ញុំ​ម៉េច​ហើយ​ៗ បើ​និយាយ​ទៅ​ខ្ញុំ​មិន​អាច​ចុះ​ចាញ់​បាន​ទេ​។ ហើយ​បើ​ខ្ញុំ​ចុះ​ចាញ់​​ខ្ញុំ​ពិបាក​នឹង​ប្រឈម​មុខ​ជាមួយ​អ្នក​គាំ​ទ្រ​​ ចឹង​មាន​តែ​តស៊ូ​តទៅ​ទៀត”។ ហាជី​ បន្ថែម។

 

ទស្សនា​វីដេអូ​បកស្រាយ​លម្អិត​​ពី ម៉ៅ ហាជី​ ខាង​ក្រោម៖

 

 

អត្ថបទ៖ ថា ម៉ាលីដា