លោក​បណ្ឌិត កែម ឡី បដិសេធ​ការ​ចូលរួម​ជាមួយ CNRP

រាជធានី​ភ្នំពេញ ៖ អ្នក​ស្រាវជ្រាវ​សង្គម​និង​នយោបាយ លោក​បណ្ឌិត កែម ឡី បាន​ច្រានចោល​ព័ត៌មាន​ដែល​ថា​លោក​បាន​ទៅ​ចូលរួម​នយោបាយ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​(CNRP) ។

ការ​បដិសេធ​របស់​លោក កែម ឡី នា​ព្រឹក​ថ្ងៃ​ទី​១៥ មិថុនា​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​គេហទំព័រ​មួយ​ចំនួន​បាន​ចុះ​ផ្សាយ​ដោយ​ស្រង់​ប្រសាសន៍​តំណាងរាស្ត្រ​មួយ​រូប​របស់ CNRP​ថា លោក​បាន​ទៅ​ចូលរួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ដើម្បី​ការពារ​អភ័យ​ឯក​សិ​ទ្ឋិ​លោក កឹ​ម សុខា ។

ថ្លែង​តាម​ទូរស័ព្ទ​ប្រាប់​គេហទំព័រ​កោះសន្តិភាព​នៅ​ប៉ុន្មាន​នាទី​មុន​នេះ លោក​បណ្ឌិត កែម ឡី បាន​បញ្ជាក់​ថា «​ខ្ញុំ​មិន​ដែល​ស្រមៃ​ចង់​ធ្វើ​នយោបាយ​នោះ​ទេ ហើយ​រឿង​ហ្នឹង​ខ្ញុំ​បាន​ប្រកាស​តាំងពី​ដំបូង​មក​ម្ល៉េះ​» ។

បើ​តាម​អ្នក​វិ​គា​គ​សង្គម​និង​នយោបាយ​រូប​នេះ ទោះបីជា​ឲ្យ​លោក​រាប់រយ​រាប់​ពាន់​លាន​ដុល្លា​រក៍​លោក​មិន​ទៅ​ចូល​ធ្វើ​នយោបាយ​នោះ​ដែរ ។

លោក​បណ្ឌិត​បញ្ជាក់​ទៀត​ថា ព័ត៌មាន​ដែល​ថា​លោក​ទៅ​ចូលរួម​ជាមួយ CNRP​នោះ ជា​ការ​បំប៉ោង​ព័ត៌មាន ៕