អេហ្ស៊ីប​កំពុង​ស្វែងរក​រ៉ែ​មាស​ដ៏​ច្រើន​មហាសាល កប់​ក្រោម​សមុទ្រ​ខ្សាច់​តាំង​ពី​រាប់ពាន់​ឆ្នាំ​មុន

នៅមិនឆ្ងាយប៉ុន្មានពីជ្រលង Valley of the Kings នៅក្នុងទីក្រុង Luxor ប្រទេសអេហ្ស៊ីប អណ្ដូងរ៉ែមាសបន្សល់តាំងពីរាប់ពាន់ឆ្នាំមុនត្រូវ បានគេបោះបង់ចោលនៅក្រោមវាលខ្សាច់ ដែលអណ្ដូងរ៉ែទាំងនោះ គឺជាប្រភពធនធានដ៏សំខាន់សម្រាប់សម័យដ៏រុងរឿងបំផុតនៃអាណាចក្ររ៉ូម៉ាំង និងអេហ្ស៊ីប ហើយពេលនេះ ក្រុមហ៊ុនរុករកមាសកំពុងតែតាមស្វែងរកប្រភពមាសដ៏ច្រើនមហាសាលទាំងនោះហើយ ។
“ពួកយើងកំពុងតែស្វែងរកទីតាំងច្បាស់លាស់ ដែលមនុស្សជំនាន់ដើមជីកមាស” នេះបើយោងតាមលោក Mark Campbell នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Alexander Nubia ដែលជាក្រុមហ៊ុនរុករកដ៏ជំនាញនៅក្នុងតំបន់នោះ ដោយលោករំពឹងថា “បច្ចេកវិទ្យា និងបច្ចេកទេសក្នុងការជីកមាសនាពេលបច្ចុប្បន្ននេះ អាចអនុញ្ញាតឲ្យគេស្វែងរកប្រភពមាសដែលបាត់បង់ និងជីកមាសដែលគេមិនអាចជីកបានកាលពីអតីតកាល”
ការសង្ឃឹមដូចនេះ ត្រូវបានគាំទ្រដោយការអះអាងរបស់លោក Leonard Karr ជាភូគព្ភវិទូដែលអះអាងថា តំបន់នោះច្បាស់ជាមានមាសជាមិនខាន ហើយស្លាកស្នាមដែលបន្សល់ពីបុរាណកាលមក អាចនឹងធ្វើឲ្យគេស្រួលរកកន្លែងជីកមាសជាងមុន ព្រោះវាគេអាចកាត់បន្ថយទាំងពេលវេលាក្នុងការស្វែងរក ទាំងលុយកាក់សម្រាប់ចំណាយ ។
កាលពីរាប់ពាន់ឆ្នាំមុន មាសត្រូវបានគេជីកយកមកធ្វើជាអាជីវកម្ម និងសម្រាប់ប្រើប្រាស់ក្នុងវិស័យសិប្បកម្ម ហើយពេលនេះ អ្នកជំនាញជឿជាក់ថា ឧស្សាហកម្មផ្នែកនេះ អាចនឹងមានភាពចម្រុងចម្រើនដូចមុនដែរ ដោយអាជ្ញាធរធនធានរ៉ែអេហ្ស៊ីបបានបញ្ជាក់ថា គ្រាន់តែនៅតំបន់វាលខ្សាច់ភាគខាងកើតមួយប៉ុណ្ណោះ មានកន្លែងផ្ទុកមាសដ៏ច្រើនមហាសាលដល់ទៅ១២០កន្លែង ។
ទាក់ទងនឹងឧស្សាហកម្មផ្នែករ៉ែមាសនេះ វាបានរួមចំណែកចំនួន១.៣%នៃ GDP សរុបរបស់អេហ្ស៊ីបទាំងមូល តែត្រូវអាជ្ញាធរធនធានរ៉ែអេហ្ស៊ីបរំពឹងថា វានឹងកើនឡើងដល់៥%នៅរយៈ១០ឆ្នាំខាងមុខទៀត ។

គួរបញ្ជាក់ថា អេហ្ស៊ីបធ្លាប់ជាអាណាចក្រដ៏រុងរឿងបំផុតមួយក្នុងសម័យអតីតកាល ហើយប្រទេសនេះ ក៏ជាប្រភពនៃធនធានធម្មជាតិដ៏ចម្បងមួយផងដែរ ដោយសព្វថ្ងៃនេះ ក្នុងតំបន់ដែលគេកំពុងតែស្រាវជ្រាវរកអណ្ដូងរ៉ែមាសនោះ មានអណ្ដូងរ៉ែធំតែមួយប៉ុណ្ណោះ ដោយវាអាចផ្ដល់មាសបាន១៤តោនក្នុងមួយឆ្នាំ ៕

អេហ្ស៊ីប​កំពុង​ស្វែងរក​រ៉ែ​មាស​ដ៏​ច្រើន​មហាសាល កប់​ក្រោម​សមុទ្រ​ខ្សាច់​តាំង​ពី​រាប់ពាន់​ឆ្នាំ​មុនអេហ្ស៊ីប​កំពុង​ស្វែងរក​រ៉ែ​មាស​ដ៏​ច្រើន​មហាសាល កប់​ក្រោម​សមុទ្រ​ខ្សាច់​តាំង​ពី​រាប់ពាន់​ឆ្នាំ​មុន អេហ្ស៊ីប​កំពុង​ស្វែងរក​រ៉ែ​មាស​ដ៏​ច្រើន​មហាសាល កប់​ក្រោម​សមុទ្រ​ខ្សាច់​តាំង​ពី​រាប់ពាន់​ឆ្នាំ​មុន អេហ្ស៊ីប​កំពុង​ស្វែងរក​រ៉ែ​មាស​ដ៏​ច្រើន​មហាសាល កប់​ក្រោម​សមុទ្រ​ខ្សាច់​តាំង​ពី​រាប់ពាន់​ឆ្នាំ​មុន អេហ្ស៊ីប​កំពុង​ស្វែងរក​រ៉ែ​មាស​ដ៏​ច្រើន​មហាសាល កប់​ក្រោម​សមុទ្រ​ខ្សាច់​តាំង​ពី​រាប់ពាន់​ឆ្នាំ​មុន

ប្រភព៖ kqube

  • អេហ្ស៊ីប​កំពុង​ស្វែងរក​រ៉ែ​មាស​ដ៏​ច្រើន​មហាសាល កប់​ក្រោម​សមុទ្រ​ខ្សាច់​តាំង​ពី​រាប់ពាន់​ឆ្នាំ​មុន已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/06/15  Category:កំសាន្ត
Tags: