វិធី​ជេរ​​ដ៏​ពេញ​និយម​ របស់​អ្នក​នៅ​​ភ្នំពេញ

គេសង្កេតឃើញថា តាមរបងផ្ទះ កន្លែងលក់ដូរ ឬកន្លែងសាធារណៈមួយចំនួន ក្នុងទីក្រុងភ្នំពេញ ត្រូវជនមិនស្គាល់មុខ បោះចោលសំរាម ឬបន្ទោបង់ដាក់ បង្កឱ្យមានក្លិនស្អុយ ឆ្អេះឆ្អាបសាយភាយរាប់រយម៉ែត្រ។ ទង្វើនេះធ្វើឱ្យអ្នកគ្រប់គ្រង និង ម្ចាស់កម្មសិទ្ធិ មិនសប្បាយចិត្តរហូតជេរប្រមាថ តាមរយៈការសរសេរជាបម្រាមប្លែកៗលើជញ្ជាំង ឬក្រដាសជាអក្សរដិតធំ ដូចជា «ហាមអាឆ្កែ មីឆ្កែចោលសំរាម» ជាដើម។

បម្រាមទាំងនោះ ត្រូវបានគេយល់ឃើញថា បង្ហាញពីទង្វើអសីលធម៌ របស់អ្នកប្រព្រឹត្ត និងអ្នកសរសេរ នាំឱ្យអប្បឱនដល់មុខមាត់សង្គម និងប្រទេសជាតិ។

យុវជន ឡុង រ៉ាវី អ្នកសម្របសម្រួលផ្នែកប្រព័ន្ធផ្សព្វផ្សាយ នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយ បានលើកឡើងថា ការសរសេរទាំងនេះ ផ្ដល់ផលវិជ្ជមានផង និង អវិជ្ជមានផង។ ចំពោះផលវិជ្ជមាន ការសរសេរបែបនេះ អាចនឹងឱ្យអ្នកចោលសំរាម ឬបន្ទោបង់ ខ្វះទំនួលខុសត្រូវទាំងនោះ មានការខ្មាសអៀន។ ចំណែករឿងអវិជ្ជមាន គឺវាជាការប្រមាថ ដែលមិនគួរឱ្យមាននៅតាមទីសាធារណៈ ឬលើជញ្ជាំងផ្ទះជាដើម ព្រោះវាធ្វើឲ្យប៉ះពាល់ដល់សុជីវធម៌សង្គម។

រ៉ាវី ថា៖ “បាទ! ខ្ញុំគិតថា វាកើតឡើងដោយសារតែការខ្វះ ការទទួលខុសត្រូវ។ បើគ្មានអ្នកចោលសំរាម ឬបន្ទោបង់អនាធិបតេយ្យ ក៏មិនមានការប្រើប្រាស់ ពាក្យអសុរោះបែបនេះ ហើយបើអ្នកសរសេរ ចេះប្រើប្រាស់ពាក្យ ដែលមានសុជីវធម៌ជាងនេះ ក៏កាន់តែប្រសើរ តែយ៉ាងណា បើយើងនាំគ្នាសម្អាត និងរក្សាអនាម័យល្អនោះ វាក៏ជាមុខមាត់របស់ តំបន់ ខេត្ត ក្រុង និងប្រទេសយើង”។

ចំណែកលោក ស៊ុយ ធារ៉ា និស្សិតឆ្នាំទី២ ផ្នែកអក្សរសាស្ត្រអង់គ្លេស នៅជាតិគ្រប់គ្រង ឱ្យដឹងដែរថា៖ “ខ្ញុំគិតថាវាជាទង្វើមិនល្អ របស់អ្នកប្រព្រឹត្ត និងអ្នកសរសេរ ព្រោះវាប៉ះពាល់ដល់សីលធម៌ខ្មែរ”។

យុវជនវ័យ ២២ឆ្នាំបន្តថា អ្នកសរសេរគួរតែរកឃ្លាល្អៗ ដែលស្ដាប់ទៅធ្វើឱ្យគេគោរព តួយ៉ាង «សូមកុំបន្ទោបង់នៅទីនេះ», «សុជីវធម៌របស់អ្នកជួយលើកស្ទួយមុខមាត់ជាតិ» ឬ «សូមមេត្តា កុំដាក់សំរាមនៅទីនេះ អាណិតខ្ញុំផង» ទៀតសោត ព្រោះថាបើសិនអ្នកប្រព្រឹត្តអំពើអសីលធម៌ចេះគិត នៅពេលអានហើយនោះពួកគេនឹងយល់ ហើយអាចឈប់ធ្វើបែបនេះទៀតក៏ថាបាន។

“យ៉ាងណា ខ្ញុំក៏សូមឱ្យបងប្អូនដែលបន្ទោបង់ ចោលសំរាមផ្ដេសផ្ដាស មេត្តាគិតដល់គេផង។ បើគេធ្វើមកលើយើងវិញ វាមិចទៅវិញ។ ហេងស៊យជេរគេ ជេរឯងខ្លាំងជាងគេទៅទៀត។ ចឹងមានជួយថែគ្នាទៅ”។ ធារ៉ា បន្ថែម។

មំរាមអសុរោះ ដែលគេឃើញជាញឹមញាយ និងពេញនិយមនោះ មានដូចជា ចោលសំរាមនៅទីនេះក្រមួយជីវិត, ហាមឆ្កែនោម, ហាមឆ្កែចោលសំរាម អីជាដើម៕

ប្រភព៖ sabay

  • វិធី​ជេរ​​ដ៏​ពេញ​និយម​ របស់​អ្នក​នៅ​​ភ្នំពេញ已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/06/15  Category:កំសាន្ត
Tags: