​Jack Ma ថា​ ផលិតផល​ក្លែង​ក្លាយ​ ល្អ​ជាង​ផលិតផល​ពិត

លោក​ Jack Ma ម្ចាស់​ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ​ Alibaba បាន​លើក​ឡើង​អំឡុង​ពេល​ឡើង​សុន្ទរកថា​​​នៅ​ទីស្នាក់ការ​ក្រុមហ៊ុន​ Alibaba កាល​ពី​ថ្ងៃ​អង្គារ​ថា ​បច្ចុប្បន្ន​មាន​​ទំនិញ​ក្លែង​ក្លាយ​ជា​ច្រើន​មាន​គុណភាព​ល្អ​ជាង​ផលិតផល​ពិត​ទៅ​ទៀត។

 

​Jack Ma ថា​ ផលិតផល​ក្លែង​ក្លាយ​ ល្អ​ជាង​ផលិតផល​ពិត

 

មហាសេដ្ឋី​ចិន​ទី​ពីរ​នេះ​​បកស្រាយ​​ថា​ រោងចក្រ​ជា​ច្រើន​ក្នុង​ប្រទេស​ចិន​ដែល​ក្រុមហ៊ុន​ល្បីៗ​លើ​សកល​បាន​ជួល​ឲ្យ​​ផលិត​ផលិតផល​​​ដូច​ជា​ សំលៀក​បំពាក់​ ឬ​កាបូប​រាប់​សិប​ឆ្នាំ​​ ដែល​ធ្វើ​ឲ្យ​​មាន​ភាព​​ស្ទាត់​ជំនាញ​ខ្លាំង​ រហូត​អាចផលិត​ផលិតផល​​ផ្ទាល់​​ខ្លួន​បាន។

 

លោក​បន្ថែម​ថា​៖ “បញ្ហា​នោះ​គឺ​ថា​ផលិតផល​ក្លែង​ក្លាយ​សព្វ​ថ្ងៃ​ មាន​គុណភាព​ល្អ​ជាង និង​តម្លៃ​ថោក​ជាង​ផលិត​ពិត។ ពួក​វា (ផលិត​ពិត​ និង​ក្លែង​ក្លាយ) ​ផលិត​ចេញ​ពី​រោងចក្រ​ដូច​គ្នា ផលិត​ពី​វត្ថុធាតុដើម​ដូច​គ្នា ប៉ុន្តែ​គ្រាន់​តែ​មិន​ប្រើ​ឈ្មោះ​ដូច​គ្នា​ប៉ុណ្ណោះ”។

 

ការ​បញ្ជាក់​​​របស់​​លោក​ Jack Ma ធ្វើ​ឡើង​ក្រោយ​ពី​មាន​​ការ​​រិះគន់​ជា​ច្រើន​ថា​ ក្រុមហ៊ុន​លក់​ទំនិញ​ Alibaba​ ទទួល​បាន​ផល​ចំណេញ​ក៏​ព្រោះ​តែ​ផលិត​ផល​ក្លែង​ក្លាយ​តែ​ប៉ុណ្ណោះ៕​​​​​​​​​​​​​​​​
​​

ចុច​អាន៖ នេះ​មូលហេតុ​ពីក្រោយ Microsoft​ ​ទិញ​យក​ ​LinkedIn​ ​

 

ប្រែ​សម្រួល៖ ហៃ​ សុខហេង
ប្រភព៖ CNN