មុខងារពិសេសៗទាំង​ 10 នៅលើ iOS ជំនាន់ថ្មីរបស់ Apple

មុខងារពិសេសៗទាំង​ 10 នៅលើ iOS ជំនាន់ថ្មីរបស់ Apple

នៅក្នុងព្រឹត្តិការណ៏ WWDC 2016 Apple បានដាក់បង្ហាញនូវប្រព័ន្ធប្រតិបត្តិការណ៍ជំនាន់ថ្មី ក្នុងនោះមាន iOS 10, WatchOS, tvOS និង MacOS។ OS ជំនាន់ថ្មីទាំងនេះត្រូវក្រុមហ៊ុន Apple កែប្រែខុសប្លែកពី OS ជំនាន់ៗ វាមានមុខងារពិសេសៗគួរចាប់អារម្មណ៏បំផុត។ សូមតាមដានទាំងអស់គ្នា....

Image: មុខងារពិសេសៗទាំង​ 10 នៅលើ iOS ជំនាន់ថ្មីរបស់ Apple

1. Raise to wake: ជាមុខងារសម្រាប់ស្ទង់ល្បឿននៅលើ iPhone នឹងទទួលខុសត្រូវក្នុងកាចាប់កាន់ទូរស័ព្ទ វានឹងបង្ហាញ notification ភ្លាមៗ។

2.Widgets: កម្មវិធីមួយចំនួយត្រូវបានបន្ថែមមុខងារថ្មីងាយស្រួលជាងមុន លោកអ្នកមិនចាំបាចចូលទៅក្នុងកម្មវីធីឡើយ ទោះបីវាស្ថិតនៅជាប់សោរក៏ដោយ។

3. Delete default apps: ប្រិយមិត្តមួយចំនួនប្រហែលជាចង់លុបចោលនូវកម្មមកស្រាប់នៅលើ iPhone ដុចជា Stocks និង​ Mail ជាដើម។

4.Emoji tab: នៅពេលអ្នកវាយបញ្ចូលឃ្លា ហើយនៅពេលចុចចូល emoji keyboard នោះកម្មវិធី Message នឹងធ្វើការ highlight ពាក្យដែលអ្នកអាចជំនួសដោយរូប emoji បាន។ ដូច្នេះ ប្រសិនបើវាយពាក្យ “basketball” ហើយវានឹងណែនាំនូវ រូប emoji ស័ក្ដិសមជាមួយប្រភេទកីឡានេះដល់អ្នក។ លក្ខណៈ នេះគឺផ្ដល់ភាពងាយស្រួលប្រើរូប emoji តាមអត្ថន័យសារអក្សរ ដោយមិនចាំបាច់ត្រូវចំណាយពេលស្វែងរក emoji ទាំងដែលអ្នកមិនស្គាល់ទីតាំង។

5.Voicemail transcriptions: iOS 10 នឹងបញ្ចូលមុខងារនេះដើម្បីធ្វើការចម្លងការឆ្លើយតបសាររបស់អ្នកដោយស្វ័យប្រវត្តិ។ មុខងារនេះ គឺបង្កើតដោយផ្អែកលើមុខងារ visual voicemail របស់ Apple ដែលបានណែនាំចេញតាំងពី ២-៣ឆ្នាំមុន ដែលអាចឱ្យអ្នកស្ដាប់ voicemails នៅក្នុងកម្មវិធី iPhone បាន។

6.Apps in iMessage: បើប្រៀបធៀបនឹង Facebook Messenger ដែលគេនិយមប្រើ ប៉ុន្តែ iMessage ហាក់ដូចជាពុំទទួលបានការចាប់អារម្មណ៍ប្រើប្រាស់ច្រើនឡើយនៅរយៈពេល ប៉ុន្មានឆ្នាំមកនេះ ដោយសារវាពុំត្រូវបានកំណែប្រែថ្មីជាដុំកំភួនអ្វីសោះ។ ប៉ុន្តែនៅលើ iOS 10 កម្មវិធី iMessage ទទួលបានបច្ចុប្បន្នភាពធំមួយចំនួន។

នេះមានន័យថា សេវាសម្រាប់ការកុម្ម៉ង់អាហារ ទិញទំនិញ ធ្វើដំណើរ និងជាច្រើនទៀត នឹងត្រូវបានច្របាច់បញ្ចូលជាមួយកម្មវិធី iMessage។ ហើយមុខងារលេចធ្លោមួយគឺ អ្នកនឹងអាចផ្ញើប្រាក់ទៅមកបានងាយស្រួល។

7.Apple Music ថ្មី: កម្មវិធី Apple Music ជោគជ័យ ដោយមានការនិយមប្រើច្រើន ចាប់តាំងពីចេញឱ្យប្រើកាលពីឆ្នាំមុន ដែលគិតមកដល់ពេលនេះ មានអ្នកគាំទ្រ subscribers ចំនួន ២០លាននាក់មកហើយ នៅលើសេវាកម្ម streaming នេះ។

នៅលើ iOS 10 សូហ្វ៊ែរមួយនេះ ក៏ត្រូវបានបន្ថែមលក្ខណៈពិសេសខ្លះផងដែរ ដោយមានការឌីហ្សាញថ្មីច្បាស់ស្អាតជាងមុន។ អក្សរមានលក្ខណៈច្បាស់ ស្រួលអាន ហើយមានរចនាសម្ព័ន្ធងាយស្វែងរកចម្រៀងថ្មីៗ។

8.Siri សម្រាប់ Developers: Siri ជាមុខងារឆ្លើយឆ្លងពាក្យសម្ដីផ្ទាល់មាត់របស់អ្នកប្រើ ដែលត្រូវបានក្រុមហ៊ុន Apple បំពាក់លើផលិតផល iDevice របស់ពេល ៥ឆ្នាំមកហើយ គឺមានវ័យចំណាស់គួរសម បើប្រៀបធៀបសេវាកម្ម Alexa របស់ Amazon ដែលនៅក្មេងខ្ចីជាង។ ដូច្នេះហើយ Apple បានបើកទូលាយដល់ Developer ដើម្បីឱ្យពួកគេអាចយកទៅអភិវឌ្ឍ ជាលក្ខណៈ third party បាន។ ជាក់ស្ដែងគេអាចបន្ថែមលក្ខណៈពិសេសដូចជា ឱ្យ Siri ផ្ញើ WhatsApp ឬសេវាកម្ម Uber និងសេវាកម្មជាច្រើនទៀតក៏បាន។

9.Better Maps: Apple Maps គឺជារូបមួយគួរអស់សំណើចដែរ នៅពេលវាត្រូវបានដាក់ឱ្យប្រើលើកដំបូង ដោយសារសមត្ថភាពបំពេញមុខងារនៅមានកម្រិត និងមានលក្ខណៈខុសឆ្គងមួយចំនួន។ យ៉ាងណា ពេលនេះ ក្រុមហ៊ុនបានកែលំអច្រើន និងបន្ថែមមុខងារមួយចំនួនដូចជា public transport ជាដើម។ ក្នុង iOS 10 កម្មវិធី Maps នឹងមានការឌីហ្សាញរូបរាងថ្មី អមដោយប៊ូតុងធំៗស្រួលមើលដល់អ្នកប្រើប្រាស់។

10.Photo Memories: កម្មវិធីដូចជា Timehop បានទទួលប្រជាប្រិយភាពគួរសម ប៉ុន្តែមិនអាចភ្ជាប់ទៅកាន់ photo library បានឡើយ។ នៅក្នុង iOS 10 ក្រុមហ៊ុន Apple បានចេញមុខងារ “Memories” ដែលអាចច្របាច់បញ្ចូលគ្នាដូចជា វីដេអូ រូបថត នៅកន្លែងតែមួយ មិនថា ជារូបថតដើរលេង ឬរូបថតរៀបអាពាហ៍ពិពាហ៍នោះឡើយ។ វាក៏អាចឱ្យគេបង្កើតកម្រងរូបថតស្របទៅតាមទីតាំង មនុស្ស និងពិធីផងដែរ។

Image: មុខងារពិសេសៗទាំង​ 10 នៅលើ iOS ជំនាន់ថ្មីរបស់ Apple /**/

មុខងារពិសេសៗទាំង​ 10 នៅលើ iOS ជំនាន់ថ្មីរបស់ Apple

ចូលរួមមតិតាមរយៈ Facebook

សូមអោយមានសំណាងល្អ គ្រប់ៗគ្នា