Konami​ ចេញ​ Trailer ​ហ្គេម​បាល់​ទាត់​​ PES 2017 ​ហើយ

ក្រុមហ៊ុន​ផលិត​ហ្គេម​របស់​ជប៉ុន​ Konami ​​បាន​ចេញ​នូវ​ Trailer ខ្លី​មួយ​ របស់​ហ្គេម​​បាល់ទាត់​ជំនាន់​ថ្មី​ Pro Evolution Soccer 2017 ​នៅ​ពិព័រណ៍​កម្សាន្ត​អេឡិចត្រូនិក​​ E3 កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ។

 

Konami​ ចេញ​ Trailer ​ហ្គេម​បាល់​ទាត់​​ PES 2017 ​ហើយ
 

ក្នុង​ Trailer នេះ​ គេ​ឃើញ​មាន​ក្រុម​២​ប្រកួត​គ្នា​ដ៏​ស្វិតស្វាញ​​​គឺ ​ក្រុម​កាំភ្លើង​ធំ Arsenal របស់​អង់គ្លេស ប្រកួត​ទល់​​ក្រុម​ Atletico Madrid របស់​អេស្ប៉ាញ ដែល​មើល​ទៅ​រូបភាព​កាន់​តែ​ស្រស់​ស្អាត និង​កាន់​តែ​ជក់​ចិត្ត​សម្រាប់​អ្នក​ពេញ​និយម​លេង​​ហ្គេម​ PES។ ក្រុមហ៊ុន​បាន​បញ្ជាក់​ថា PES 2017 ​នឹង​ចេញ​ជា​ផ្លូវ​ការ​សម្រាប់​ Sony PlayStation 4, Sony PlayStation 3, Microsoft Xbox One, Microsoft Xbox 360 និង​សម្រាប់​អ្នក​លេង​លើ​កុំព្យូទ័រ ​នា​រដូវ​ស្លឹក​ឈើ​ជ្រុះ ​នៅ​ចន្លោះ​ខែ​កញ្ញា ដល់​ខែ​ធ្នូ​ខាង​មុខ៕

 

Konami​ ចេញ​ Trailer ​ហ្គេម​បាល់​ទាត់​​ PES 2017 ​ហើយ

 

Konami​ ចេញ​ Trailer ​ហ្គេម​បាល់​ទាត់​​ PES 2017 ​ហើយ

 

Konami​ ចេញ​ Trailer ​ហ្គេម​បាល់​ទាត់​​ PES 2017 ​ហើយ

 

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ pesfan