អ្នកគាំទ្រ ១១លាននាក់ ដាក់សំណើផ្លូវការទាមទារឲ្យ បញ្ចប់ទិវាបរិភោគ សាច់សត្វឆ្កែ នៅចិន

កាលពីថ្ងៃថ្មីៗនេះ ក្រុមសកម្មជនការពារសត្វបានដាក់សំណើរជាផ្លូវការទៅកាន់ការិយាល័យរដ្ឋាភិបាលក្នុងទីក្រុងប៉េកាំង ដើម្បីទាមទារឲ្យលោកប្រធានាធិបតីចិន Xi Jinping បញ្ចប់ទិវាបរិភោគសត្វឆ្កែក្នុងទីក្រុង Yulin។

អ្នកគាំទ្រ ១១លាននាក់ ដាក់សំណើផ្លូវការទាមទារឲ្យ បញ្ចប់ទិវាបរិភោគ សាច់សត្វឆ្កែ នៅចិន

នៅឆ្នាំនេះ ការដាក់សំណើត្រូវបានចុះហត្ថលេខាដោយអ្នកគាំទ្ររហូតដល់ទៅ១១លាននាក់។ ទិវាបរិភោគសាច់សត្វឆ្កែប្រចាំឆ្នាំនេះ នឹងចាប់ផ្តើមនៅថ្ងៃអង្គារសប្តាហ៍ក្រោយ ក្នុងទីក្រុង Yulin ខេត្ត Guangxi ហើយនិងត្រូវតម្រូវឲ្យមានការសម្លាប់សត្វឆ្កែរាប់ពាន់ក្បាល ដោយភាគច្រើននៃសត្វឆ្កែទាំងនោះបានរងនូវការវាយរហូតដល់ងាប់។ ភាគច្រើននៃសត្វឆ្កែទាំងនោះត្រូវបានលួចយកចេញពីម្ចាស់របស់ពួកគេ។

នេះបើយោងទៅតាមអង្គារសង្គមមនុស្សអន្តរជាតិ ដែលក៏ធ្វើការប៉ាន់ប្រមាណថា សត្វឆ្កែពី១០០០០ ទៅ២០០០០ក្បាល ត្រូវបានសម្លាប់ដើម្បីធ្វើជាអាហារជារៀងរាល់ឆ្នាំក្នុងប្រទសចិន។ នៅកន្លែងខ្លះក្នុងប្រទេសចិន ឆ្កែ ត្រូវបានចាត់ទុកថា គឺជាសត្វសម្រាប់បរិភោគ។ អ្នកដែលចូលចិត្តបរិភោគសត្វឆ្កែ បាននិយាយថា វាមិនមានភាពខុសគ្នាពីការបរិភោគសាច់សត្វផ្សេងឡើយ។

អំឡុងទិវានេះដែលមានរយៈពេលបីថ្ងៃ សត្វឆ្កែច្រើនជាង១ម៉ឺនក្បាលត្រូវបានសម្លាប់កាលពីឆ្នាំ២០១២ និង២០១៣ ហើយសត្វឆ្គែត្រឹមតែ២០០០ក្បាលប៉ុណ្ណោះត្រូវបានសម្លាប់កាលពីឆ្នាំមុន៕

អ្នកគាំទ្រ ១១លាននាក់ ដាក់សំណើផ្លូវការទាមទារឲ្យ បញ្ចប់ទិវាបរិភោគ សាច់សត្វឆ្កែ នៅចិន អ្នកគាំទ្រ ១១លាននាក់ ដាក់សំណើផ្លូវការទាមទារឲ្យ បញ្ចប់ទិវាបរិភោគ សាច់សត្វឆ្កែ នៅចិន អ្នកគាំទ្រ ១១លាននាក់ ដាក់សំណើផ្លូវការទាមទារឲ្យ បញ្ចប់ទិវាបរិភោគ សាច់សត្វឆ្កែ នៅចិន អ្នកគាំទ្រ ១១លាននាក់ ដាក់សំណើផ្លូវការទាមទារឲ្យ បញ្ចប់ទិវាបរិភោគ សាច់សត្វឆ្កែ នៅចិន អ្នកគាំទ្រ ១១លាននាក់ ដាក់សំណើផ្លូវការទាមទារឲ្យ បញ្ចប់ទិវាបរិភោគ សាច់សត្វឆ្កែ នៅចិន

ប្រភព៖ baykdang

  • អ្នកគាំទ្រ ១១លាននាក់ ដាក់សំណើផ្លូវការទាមទារឲ្យ បញ្ចប់ទិវាបរិភោគ សាច់សត្វឆ្កែ នៅចិន已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/06/15  Category:ជីវិតនិងសង្គម
Tags: