ផឹកស្រា​ស្រវឹងធ្លាក់ភ្នែក ចាប់រំលោភ​កូនក្រមុំ​គេ មិនបាន​សម្រេច ត្រូវ​ប៉ូលីស​វាយខ្នោះ​

ខេត្តឧត្តរមានជ័យ ៖ បុរសល្មោភកាមម្នាក់ បន្ទាប់ពីផឹកស្រាស្រវឹង បានឡើងផ្ទះអ្នកស្រុក ចាប់រំលោភកូនក្រមុំគេ តែមិនបានសម្រេច ត្រូវសមត្ថកិច្ច ចាប់វាយខ្នោះ នៅល្ងាច ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ នៅភូមិអូរឫស្សី សង្កាត់កូនគ្រៀល ក្រុងសំរោង យោងតាមពាក្យបណ្តឹង របស់ឪពុកម្តាយ ក្មេងស្រីរងគ្រោះ។

សមត្ថកិច្ចកិច្ចនគរបាល បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ម៉ាត់ ជា ភេទប្រុស អាយុ ៣៧ឆ្នាំ កាលពីយប់ថ្ងៃ១៣ ខែមិថុនា ឆ្នាំ២០១៦ ជនសង្ស័យ បានផឹកស្រាស្រវឹង ហើយចាប់រំលោភនារីម្នាក់ ឈ្មោះ លសគ ភេទស្រី អាយុ ១៧ឆ្នាំ រស់នៅភូមិ អូរឫស្សី សង្កាត់កូនគ្រៀល ក្រុងសំរោង នៅលើផ្ទះជនរងគ្រោះ ហើយពេលនោះ ជនរងគ្រោះរើបំរះ និងបានស្រែក អោយឪពុកម្តាយជួយទាន់ កុំអីក្លាយជាចំណីតណ្ហា របស់ជនល្មោមកាម បាត់ទៅហើយ៕

ប្រភព៖watphnom-news

  • ផឹកស្រា​ស្រវឹងធ្លាក់ភ្នែក ចាប់រំលោភ​កូនក្រមុំ​គេ មិនបាន​សម្រេច ត្រូវ​ប៉ូលីស​វាយខ្នោះ​已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/06/15  Category:ជីវិតនិងសង្គម
Tags: