ម៉េង កែវពេជ្ជតា ពន្លះ​ព្រះសង្ឃ​មួយអង្គ​

Videos


អ្នកនាង ម៉េង កែវពេជ្ជតា បានបញ្ចេញសារក្នុងន័យមិនសប្បាយចិត្តទៅកាន់ព្រះសង្ឃមួយអង្គដែលបានបង្ហោះ បង្អួតទ្រព្យសម្បត្តិក្នុងបណ្ដាញទំនាក់ទំនងសង្គម ហើយក៏នៅមានលេចចេញនូវវីដេអូអាសអាភាសជាច្រើន ដែលនេះស្ដែងឱ្យឃើញពីទង្វើមិនសមរម្យទាល់តែសោះក្នុងនាមខ្លួនជាព្រះសង្ឃមួយអង្គ ។

ក្នុងសារនោះ អ្នកនាង ម៉េវ កែវពេជ្ជតា បានរៀបរាប់ពីការមិនពេញចិត្តអមជាមួយរូបព្រះសង្ឃអង្គនោះឱ្យដឹងថា «បើឱ្យតែមានធុនហ្នឹងមិនដល់ 50 នាក់ទេ ធានាថា វិស័យព្រះពុទ្ធសាសនា មុខតែអាលាយ អាលាយ (រលាយ) គ្មានសល់ទេ ។ ចឹងៗអី ឱ្យធ្វើបុណ្យជាមួយយ៉ាងម៉េចទៅលោក ? នេះកេងប្រវ័ញ្ចទឹកចិត្ត និង ញើសឈាមគ្នាហើយ ដឹងអត់ ???» ។

ម៉េង កែវពេជ្ជតា ពន្លះ​ព្រះសង្ឃ​មួយអង្គ​

ក្រោយការចេញមតិប្រតិកម្មពីមហាជននេះ ព្រះសង្ឃដែលមានព្រះនាមថា អគ្គមុនី វ៉ា ស៊ីណាន អង្គនេះក៏បាន ចេញវីដេអូបកស្រាយដែរថា នេះមិនមែនជាទង្វើរបស់ព្រះអង្គនោះឡើយ គឺព្រះអង្គបានបញ្ជាក់ថា ទូរស័ព្ទរបស់ ព្រះអង្គត្រូវបានបាត់ ហើយមានជនខិលខូចលួចយកគណនីរបស់ព្រះអង្គយកទៅប្រើក្នុងបំណងមិនល្អដើម្បី បង្ខូចព្រះនាមព្រះអង្គ ។ ជុំវិញការលេចចេញវីដេអូអាសអាភាសរបស់ព្រះអង្គនោះ គឺព្រះអង្គមិនបានឆ្លើយបញ្ជាក់ថាយ៉ាងណានោះឡើយ ។ អាស្រ័យហេតុនេះ ខុស ឬ ត្រូវយ៉ាងណានោះ មានតែពឹងលើការយល់ឃើញរបស់មហាជនជាអ្នកសម្រេចទៅចុះ ៕ ភូមិន្ទ

ម៉េង កែវពេជ្ជតា ពន្លះ​ព្រះសង្ឃ​មួយអង្គ​
ម៉េង កែវពេជ្ជតា ពន្លះ​ព្រះសង្ឃ​មួយអង្គ​
ម៉េង កែវពេជ្ជតា ពន្លះ​ព្រះសង្ឃ​មួយអង្គ​
ម៉េង កែវពេជ្ជតា ពន្លះ​ព្រះសង្ឃ​មួយអង្គ​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត