បង​ស្រី​អាយុ​​ពីរ​ឆ្នាំ​ នាំ​ប្អូន​​​​ភ្លោះ​​តូច​ចេញដើរ​លេង​ក្នុង​​ក្រុង ​ផ្អើល​ដល់​ប៉ូលិស​

ករណី​​​​ក្មេង​ស្រី​តូច​អាយុ​ទើប​តែ​ពីរ​ឆ្នាំ​ម្នាក់ នាំ​​ប្អូន​​ប្រុស​​ភ្លោះ​​​អាយុ​ទើប​តែ​១​ខួប​របស់​ខ្លួន​​​ចេញ​​ដើរ​លេង​ក្នុង​​ទី​ក្រុង​ ជៀនឌី ខេត្ត​​ហ្សេជាំង​ ប្រទេស​ចិន កំពុង​ទាក់​ទាញ​ចំណាប់​អារម្មណ៍​សាធារណជន​ចិន​ជា​ច្រើន។

 

បង​ស្រី​អាយុ​​ពីរ​ឆ្នាំ​ នាំ​ប្អូន​​​​ភ្លោះ​​តូច​ចេញដើរ​លេង​ក្នុង​​ក្រុង ​ផ្អើល​ដល់​ប៉ូលិស​

 

អ្វី​ដែល​កាន់​តែ​ធ្វើ​ឲ្យ​មនុស្ស​​ជា​ច្រើន​ភ្ញាក់​ផ្អើល​សឹង​មិន​ជឿ​ ដោយ​យោង​តាម​សារព័ត៌មាន NetEase ក្មេង​ៗ​ទាំង​៣​នាក់​បាន​នាំ​គ្នា​ចេញ​ទៅ​ដើរ​លេង​​​តាម​ផ្លូវ​ជាង​មួយ​ម៉ោង ដោយ​បាន​ចេញ​ពី​ផ្ទះ​របស់​ពួក​​គេ​នៅ​អគារ​​ជាន់​ទី​៦ តាម​ទ្វារ​​​មាន​បំពាក់​ប្រព័ន្ធ​ការពារ​សុវត្ថិភាព​ទៀត​ផង។

 

បើ​តាម​​សម្ដី​​​បុរស​ម្ចាស់​ហាង​លក់​​គ្រឿង​ទេស​ម្នាក់​​នៅ​ក្បែរ​ផ្លូវ​បាន​​​ឲ្យ​ដឹង​ថា គាត់​បាន​ឃើញ​ក្មេង​តូច​បី​នាក់​បង​ប្អូន​​កំពុង​ដើរ​​រ៉េ​រ៉​​តាម​ផ្លូវ​ក្បែរ​ហាង​លោក​ ឃើញ​ដូច​នោះ​​លោក​ក៏​បាន​ឲ្យ​ស្ករ​​​ដល់​ពួក​គេ។

 

បង​ស្រី​អាយុ​​ពីរ​ឆ្នាំ​ នាំ​ប្អូន​​​​ភ្លោះ​​តូច​ចេញដើរ​លេង​ក្នុង​​ក្រុង ​ផ្អើល​ដល់​ប៉ូលិស​

 

ក្មេង​ៗ​តូច​បាន​​ទាក់​ទាញ​​​​អារម្មណ៍​មនុស្ស​ចាស់​ៗ​ជា​ច្រើន​​នាំ​គ្នា​មក​មើល រហូត​ដល់​​​ប៉ូលិស​បាន​មក​ដល់​សួរ​នាំ​ដំណើរ​រឿង។ កម្លាំង​ប៉ូលិស​​បាន​សម្រេច​ចិត្ត​​នាំ​ក្មេង​តូច​ទាំង​បី​ទៅ​​ការិយាល័យ​របស់​ខ្លួន រៀប​ចំ​អាហារ​ឲ្យ​​ពួក​គេ​ខ្លះ និង​ចាត់​កម្លាំង​ទាក់​ទង​រក​ឪពុក​ម្ដាយ​របស់​ក្មេង​ភ្លាម​ៗ ព្រម​ទាំង​រក​​ទិញ​សំលៀក​បំពាក់​ឲ្យ​កូន​តូច​ៗ​ទាំង​នោះ​ផង​ដែរ។

 

រយៈ​ពេល​មួយ​សន្ទុះ​ក្រោយ​មក ទើប​ក្រុម​ប៉ូលិស​អាច​ទាក់​ទង​រក​ឃើញ​ ម្ដាយ​របស់​ក្មេង​តូច​ទាំង​បី គឺ​ស្ត្រី​វ័យ​ក្មេង​ម្នាក់។ ម្ដាយ​នាង​តូច​ទាំង​បី បាន​ឲ្យ​ដឹង​ថា អ្នក​ស្រី​បាន​ប្រហែស​​ជ្រុល​គេង​លក់​​​ចោល​កូន​ៗ​ ចំណែក​ប្ដី​របស់​ស្រី​បាន​ចេញ​ទៅ​ធ្វើ​ការ​​និង​មិន​បាន​ចាក់​សោ​ទ្វារ​ផ្ទះ​ ពេល​អ្នក​ស្រី​ភ្ញាក់​ឡើង​ក៏​បាត់​កូន​ៗ​តែ​ម្តង។

 

យ៉ាង​ណា​ក្ដី ប៉ូលិស​បាន​ប្រគល់​ក្មេង​ៗ​​ឲ្យ​ម្ដាយ​របស់​វា និង​បាន​ទៅ​ដល់​ផ្ទះ​ដោយ​​សុវត្ថិភាព​វិញ។ ចំណែក​អ្នក​​មនុស្ស​ជា​ច្រើន​ដែល​បាន​ដឹង​រឿង​ខាង​លើ បាន​បញ្ចេញ​ថា​ហួស​ចិត្ត និង​ណែ​នាំ​ឲ្យ​ស្ត្រី​ជា​ម្ដាយ​ប្រុង​ប្រយ័ត្ន​នៅ​ពេល​ក្រោយ៕

 

បង​ស្រី​អាយុ​​ពីរ​ឆ្នាំ​ នាំ​ប្អូន​​​​ភ្លោះ​​តូច​ចេញដើរ​លេង​ក្នុង​​ក្រុង ​ផ្អើល​ដល់​ប៉ូលិស​
បង​ស្រី​អាយុ​​ពីរ​ឆ្នាំ​ នាំ​ប្អូន​​​​ភ្លោះ​​តូច​ចេញដើរ​លេង​ក្នុង​​ក្រុង ​ផ្អើល​ដល់​ប៉ូលិស​
បង​ស្រី​អាយុ​​ពីរ​ឆ្នាំ​ នាំ​ប្អូន​​​​ភ្លោះ​​តូច​ចេញដើរ​លេង​ក្នុង​​ក្រុង ​ផ្អើល​ដល់​ប៉ូលិស​
បង​ស្រី​អាយុ​​ពីរ​ឆ្នាំ​ នាំ​ប្អូន​​​​ភ្លោះ​​តូច​ចេញដើរ​លេង​ក្នុង​​ក្រុង ​ផ្អើល​ដល់​ប៉ូលិស​

 

ចុចអាន៖  តស៊ូ ២​ឆ្នាំ​ សាង​សង់​ផ្ទះ​ពី​សម្បក​​គ្រំ ពិត​ជា​ស្រស់​ស្អាត​មិន​ធម្មតា

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ shanghaiist​​​​​​​​​​​​​​​​​​​