ភិន សុ​ដា​លី​ស «​ស្រលាញ់​អូន​មិន​គិត​មាន​រឺ​ក្រ អ្នកដឹង​បានដឹង​!»

Videos


រហូតមកដល់ពេលនេះ ពុំមាននរណាម្នាក់បានដឹងថា ចំណងស្នេហ៍ ដ៏ផ្អែមល្ហែមរវាងស្រីស្អាត ភិន សុដា លីសនិង ប៉ែន ចំរ៉ុង ដាច់ដោចគ្នា រហូតដល់ដាក់ពាក្យលែងលះតាមផ្លូវច្បាប់ ដោយសារមូលហេតុអ្វីឡើយ? ។ ប៉ុន្តែថ្មីៗនេះ ភិន សុដាលីស បានបង្ហោះពាក្យពេចន៍ខ្លីមួយឃ្លា ដែលអាចធ្វើឱ្យមហាជនយល់បាន!! ។

ទោះបីជាពរពោះ ដោយគ្មានវត្តមានស្វាមី ក៏ពិតមែន តែគេសង្កេតឃើញ ភិន សុដាលីស នៅតែ មានភាពរឹងមាំនិងស្រស់ស្រាយដូចគ្មានរឿងអ្វីកើតឡើង ចំពោះនាងឡើយ ។ អ្វីដែលកត់សំគាល់នោះ នាងនៅតែទទួល បានការលើកទឹកចិត្តនិងគាំទ្រពីសំណាក់មហាជន។កាន់តែកៀកដល់ថ្ងៃសម្រាលកូន ភិន សុដាលីស ែតង តែបង្ហោះពាក្យត្អូញត្អែរពីការលំបាករស់នៅ ដោយគ្មានអ្នកមើលថែទាំក្នុងនាមជាអ្នកមានផ្ទៃពោះ ។

ភិន សុ​ដា​លី​ស «​ស្រលាញ់​អូន​មិន​គិត​មាន​រឺ​ក្រ អ្នកដឹង​បានដឹង​!»

ថ្មីៗនេះ ភិន សុដាលីស បានបង្ហោះពាក្យពេចន៍មួយឃ្លា ដែលមានអត្ថន័យថា «ស្រលាញ់អូនមិនគិតមានរឺក្រអ្នកដឹងបាន ដឹង»។ពាក្យសម្តីនេះហាក់ឌឺដងចំពោះលោក ប៉ែន ចំរ៉ុងនិងបញ្ជាក់ពីមូលហេតុដែលនាងនិង អតីត គូស្នេហ៍បែកគ្នា ។ ក្នុងនោះក៏មានការ Comment ពីសំណាក់មិត្តភក្តិក្នុងហ្វេសប៊ុកថា «ឃើញអូន កូន ម្ចាស់ផលិតកម្មទាំងមូលរឿងអីមិនតោង ដល់ឪអូនមិនផ្តល់លុយរឿងអីមិនដាក់មេប្រូច» ខ្លះទៀតថា «កុំ គិតច្រើនពេក» ។

ភិន សុ​ដា​លី​ស «​ស្រលាញ់​អូន​មិន​គិត​មាន​រឺ​ក្រ អ្នកដឹង​បានដឹង​!»

មានការបង្ហើបថា សព្វថ្ងៃ ភិន សុដាលីស កំពុងប្រឹងប្រែងរកប្រាក់ដើម្បីត្រៀមចេញទៅសម្រាល កូននៅក្រៅប្រទេស។តែមិនច្បាស់ថា ទៅប្រទេសណាឡើយ។ក្រោយពីបង្ហាញមុខលើកទីមួយ នៅតុលាការ កាលពីដើមខែឧសភារហូតមកដល់ពេលនេះ រឿងរ៉ាវលែងលះ រវាងគូស្នេហ៍មួយគូរនេះ បានស្ងប់ស្ងាត់ មិន ទាន់ មានអ្វីប្លែកឡើយ ៕ ចេនី

ភិន សុ​ដា​លី​ស «​ស្រលាញ់​អូន​មិន​គិត​មាន​រឺ​ក្រ អ្នកដឹង​បានដឹង​!»
ភិន សុ​ដា​លី​ស «​ស្រលាញ់​អូន​មិន​គិត​មាន​រឺ​ក្រ អ្នកដឹង​បានដឹង​!»
ភិន សុ​ដា​លី​ស «​ស្រលាញ់​អូន​មិន​គិត​មាន​រឺ​ក្រ អ្នកដឹង​បានដឹង​!»
ភិន សុ​ដា​លី​ស «​ស្រលាញ់​អូន​មិន​គិត​មាន​រឺ​ក្រ អ្នកដឹង​បានដឹង​!»
ភិន សុ​ដា​លី​ស «​ស្រលាញ់​អូន​មិន​គិត​មាន​រឺ​ក្រ អ្នកដឹង​បានដឹង​!»
ភិន សុ​ដា​លី​ស «​ស្រលាញ់​អូន​មិន​គិត​មាន​រឺ​ក្រ អ្នកដឹង​បានដឹង​!»
ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត