សម័យឥឡូវ! កុំទុកចិត្តមេឃ​ កុំទុក​ចិត្តផ្កាយ​

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ផ្ទះ​លក់​ចាប់ហួយ​មួយ​​កន្លែង ស្ថិត​នៅ​ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​ប៉ោយ ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ត្រូវ​ចោរ​ធ្វើ​សកម្មភាព​គាស់​ជញ្ជាំ​ង​ចូល​លួច​ទ្រព្យសម្បត្តិ​អស់​​ជា​ច្រើន ខណៈ​រវល់​ទៅ​លេង​ស្រុក​កំណើត​នៅ​ឯ​ខេត្តកំពង់ចាម ។

ប្រភព​ឱ្យ​ដឹង​ថា ម្ចាស់ផ្ទះ​ខាងលើ ប្តី​ឈ្មោះ​លី​ម ទ្រី អាយុ​៤២​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ​កែវ ធីតា អាយុ​៣៥​ឆ្នាំ ។

តាម​ប្រភព​បន្ត​ថា កាលពី​វេលា​ម៉ោង​០៦​ព្រឹក​ថ្ងៃ​ទី​១៥ មិថុនា ២០១៦ មានការ​ភ្ញាក់ផ្អើល បន្ទាប់​ស្ត្រី​ជា​ម្តាយ​របស់​បុរស​ម្ចាស់ផ្ទះ បាន​ប្រទះ​ឃើញ​ផ្ទះ​​ខាងលើ ​សម្ភារ​ត្រូវ​បាន​​រើ​កកាយ​ខ្ទេចខ្ទី​តាម​បន្ទប់​ទាំង​៣ ហើយ​ទូ​ដាក់​ប្រាក់​នៅ​កន្លែង​លក់​ចាប់ហួយ​ខាង​មុខ​ក៏​របើក​សោ​ផង​ដែរ​ ។

ប្រភព​ជំហាន​ដំបូង​ឱ្យ​ដឹង​ថា ប្រាក់​ដែល​ត្រូវ​បាត់បង់​មានប្រាក់​ថៃ​ចំនួន​ជាង​១០​ម៉ឺន​បាត​, ប្រាក់​ដុល្លារ​ជាង​២​ពាន់ និង​គ្រឿងអលង្ការ​មួយ​ចំនួន​ទៀត ។ បច្ចុប្បន្ន សមត្ថកិច្ច​ជំនាញ​កំពុង​ស្រាវជ្រាវ​យ៉ាង​ហ្មត់ចត់​បំផុត ។