ការ​ព្យាករ​ទាំង​7​ចំណុច​សម្រាប់​អនាគត​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន

អនាគត​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន គឺ​កំពុង​តែ​ផ្លាស់​ប្តូរ​ជា​រៀងរាល់ថ្ងៃ ។ អ្នក​ប្រើប្រាស់​កំពុង​តែ​ផ្លាស់​ប្តូរ​ឥរិយា​បទ​របស់​ខ្លួន​ទៅ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ ហើយ​ពួក​គេ​កំពុង​តែ​ចាក​ឆ្ងាយ​ពី​ទូរទស្សន៍​បែប​លក្ខណៈ​ប្រពៃណី ។ ចំណែក​កម្មវិធី​ផ្ញើ​សារ ក៏​កំពុង​តែ​គំរាមកំហែង​ដល់​ប្រព័ន្ធ​អុ​ី​ម៉ែ​ល​ផង​ដែរ ខណៈ​ឧបករណ៍​ទំនើប​ៗ​កំពុង​តែ​ត​ភ្ជាប់​នូវ​អ្វី​គ្រប់យ៉ាង​ដែល​នៅ​ជុំវិញ​ខ្លួន​យើង ។ ការ​ប្រែប្រួល​នៅ​ក្នុង​និន្នាការ​នេះ អាច​ធ្វើ​ឲ្យ​រំខាន​ដល់​ការ​ធ្វើ​អាជីវកម្ម ឥណទាន​របស់​យើង និង​សូ​ម្បី​តែ​ជីវិត​របស់​យើង​ផង​ដែរ ។
សម្រាប់​អ្នក​ដែល​បានដឹង​អំពី​ព័ត៌មាន​នេះ នឹង​អាច​រៀបចំ​ខ្លួន​បាន​ល្អ ហើយ​មិន​បាន​មើលឃើញ​កា​រវិ​វត្ត​នៃ​ភាព​ច្នៃប្រឌិត​នេះ ជា​ការ​គំរាមកំហែង​ឡើយ ប៉ុន្តែ​ពួក​គេ​គិត​ថា វា​ជា​ឱកាស​ទៅ​វិញ ។

ក្នុង​រយៈពេល​៦​ឆ្នាំ សន្និសីទ​សារព័ត៌មាន IGNITION របស់​សារព័ត៌មាន Business Insider បាន​ប្រមូល​នូវ​គំនិតល្អ​ៗ​បំផុត​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​បច្ចេកវិទ្យា ដើម្បី​ចែករំលែក​ពី​អ្វី​ដែល​ពួក​គេ​យល់​ឃើញ​សម្រាប់​ថ្ងៃ​អនាគត ។ តាម​រយៈ​ការ​ធ្វើ​បទ​សម្ភាសន៍​ជាមួយ​អ្នកត្រួសត្រាយ​ឧស្សាហកម្ម និង​អ្នកចូលរួម​ក្នុង​សន្និសីទ ដោយ​បាន​សិក្សា​ពី​អ្វី​ដែល​ពួក​គេ​ត្រូវធ្វើ​បន្ត​នា​ពេល​មុខ​ទៀត ។

នៅ​ក្នុង​សន្និសីទ IGNITION ជាមួយនឹង​ការ​ទស្សន៍​ទាយ​ពី​អនាគត​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​៧​ចំណុច ត្រូវ​បាន​ចូលរួម​ដោយ​ក្រុម BI Intelligence ជា​សេវាកម្ម​ស្រាវជ្រាវ​ទៅ​លើ​សារព័ត៌មាន Business Insider ។

លោក Henry Blodget ស្ថាបនិក​រួម និង​ជា​អគ្គនាយក​ប្រតិបត្តិ និង​ជានា​យក​និពន្ធ​នៃ Business Insider បាន​បង្ហាញ​ពី​សេចក្តី​លម្អិត​នៃ​អនាគត​ប្រព័ន្ធ​ព័ត៌មាន អាច​ក្លាយ​ទៅ​ជា​យ៉ាងណា​នា​ពេល​ខាង​មុខ រួម​មាន ៖

១-​ការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌី​ជី​ថ​ល​កំពុង​តែ​កើនឡើង ហើយ​អ្វី​ៗ​ផ្សេង​ទៀត​កំពុង​តែ​រួម​តូច ។
២-​វី​ដេ​អូ តន្ត្រី និង​ការ​ព្រី​នតា​មរយៈ​ប្រព័ន្ធ​ឌី​ជី​ថ​ល កាន់តែ​កើនឡើង​យ៉ាង​ឆាប់រហ័ស ។
៣-​ការ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល នឹង​បន្ត​ឈាន​ទៅ​រក​ភាព​ជោគជ័យ ។
៤-​វិបត្តិ​នៃ​ការ​ហាមឃាត់​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម នឹង​ដោះស្រាយ​បាន​ដោយ​ខ្លួនឯង ប៉ុន្តែ​ត្រូវ​ប្រុង​ប្រយ័ត្ន​នូវ​អ្វី​ដែល​អ្នក​ប្រាថ្នា​ចង់បាន​នោះ ។
៥-​វេទិកា​ដ៏​ធំ​នៅ​ពេល​បន្ទាប់ នឹង​មិនមែន​ជា​វ៉ែនតា​ឆ្លាត រថយន្ត​ឆ្លាត ឬ​ក៏​ការ​មើលឃើញ​តាម​រយៈ​ប្រព័ន្ធ​កុំព្យូទ័រ​ឡើយ ។
៦-​បណ្តាញ​ទូរទស្សន៍​នឹង​ចាប់ផ្តើម​យល់​ពី​អារម្មណ៍​អ្នកធ្វើកា​សែត ។
៧-​អំណាច និង​ទ្រព្យសម្បត្តិ នឹង​ត្រូវ​បាន​ផ្តោត​ការ​យកចិត្តទុកដាក់​បន្ថែម​ជាង​មុន​ទៅ​ទៀត ៕