ថៅកែ​ខារ៉ាអូខេ​រាត្រី​កម្សាន្ត​ លួងលោម​ក្មេង​អាយុ​១៤​ឆ្នាំ​ ឲ្យ​បម្រើ​ផ្លូវ​ភេទ, ​ម្ដាយ​ប្ដឹង​ទាមទារ​ជំងឺចិត្ត​៥​ពាន់​ដុល្លារ

ថៅកែ​ខារ៉ាអូខេ​រាត្រី​កម្សាន្ត​ លួងលោម​ក្មេង​អាយុ​១៤​ឆ្នាំ​ ឲ្យ​បម្រើ​ផ្លូវ​ភេទ, ​ម្ដាយ​ប្ដឹង​ទាមទារ​ជំងឺចិត្ត​៥​ពាន់​ដុល្លារ

កំពង់ធំ​ ៖ ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​ស្ទោង ​បាន​ឃាត់​ខ្លួន​ស្ត្រី​បម្រើ​ផ្លូវ​ភេទ​៤​នាក់ ​យក​មក​សួរនាំ​កាលពី​យប់​ថ្ងៃ​ទី​១៣ ខែ​មិថុនា​ ឆ្នាំ​២០១៦​ ​​នៅ​ចំណុច​ក្នុង​ហាង​ខារ៉ាអូខេ យីហោ​ «រាត្រី​កម្សាន្ត » ស្ថិត​ក្នុង​ភូមិ​ត្រាច ឃុំ​កំពង់​ចិន​ជើង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ​ ព្រមទាំង​បាន​ឃាត់​ខ្លួន​លោក​ថា បាន​ស៊ី ភេទ​ប្រុស ​អាយុ​៣៩​ឆ្នាំ ​​មាន​ប្រពន្ធ​ឈ្មោះ នួន រតនា​ជា​ថៅកែ​ស្រី​ រស់នៅ​​​ភូមិ​ត្នោត ឃុំ​កំពង់​ចិន​ជើង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ​ផង​ដែរ។

ប្រតិបត្តិការ​បង្ក្រាប​​​ករណី​ជួញដូរ​ផ្លូវ​ភេទ និង​​​ឃាំង​ស្ត្រី​ទុក​ឲ្យ​បម្រើ​ផ្លូវ​ភេទ​ ​នេះ​ ​​​​ដឹកនាំ​​ដោយ​លោក អនុសេនីយ៍ឯក ឃុន​ភារៈ​ មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ស្ទោង រួម​ទាំង​មន្ត្រី​ក្រោម​ឱវាទ​ ​និង​ធ្វើ​ឡើង​តាម​ពាក្យ​បណ្តឹង​របស់​ម្តាយ​ក្មេង​រងគ្រោះ ឈ្មោះ គង់​សុខា ភេទ​ស្រី អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ប៉ា​លហាល​. សង្កាត់​ត្បែងមានជ័យ​. ក្រុង​ព្រះវិហារ ខេត្តព្រះវិហារ។ ក្នុង​កិច្ចប្រតិបត្តិការ​នេះ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​ស្ទោង បាន​ឃាត់​ស្ត្រី​ដែល​កំពុង​តែ​បម្រើ​សេវាកម្ម​ផ្លូវ​ភេទ ក្នុង​ហាង​ខារ៉ាអូខេ «រាត្រី​កម្សាន្ត​»ចំនួន​៤​​នាក់ ​​ហើយ​បុរស​ម្នាក់​ដែល​ជា​ម្ចាស់​ហាង ត្រូវ​​​សមត្ថកិច្ច​ដាក់​ខ្នោះ​បញ្ជូន​ទៅ​តុលាការ។

អ្នកស្រី គង់ សុខា ម្ដាយ​ក្មេង​ស្រី​រងគ្រោះ បាន​ឲ្យ​ដឹង​ថា កូន​របស់​អ្នកស្រី​ឈ្មោះ ឡ គ ឡ​. ​ អាយុ​១៤​ឆ្នាំ បាន​បាត់​ពី​ផ្ទះ​នៅ​វេលា​ម៉ោង៧​ព្រឹក ក្នុង​អំឡុង​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្មាំ​២០១៦. ហើយ​គាត់​បាន​តាម​រក តាម​សាច់ញាតិ បងប្អូន និង​ខេត្ត​ជាប់​ព្រំប្រទល់ តែ​ពុំ​មាន​ដំណឹង​នោះ​ទេ។ កូន​របស់​គាត់​បាន​ចាកចេញ​ពី​ផ្ទះ​អស់​រយៈពេល​១៥​ថ្ងៃ​មក​ហើយ ក្រោយមក​ក៏​មាន​តម្រុយ​​ត្រូវ​បាន​គេ​ប្រទះឃើញ​នៅ​ធ្វើការ​នៅ​ហាង​ខារ៉ាអូខេ «រាត្រី​កម្សាន្ត» ទើបបាន​គាត់​មក​សួរ នាំ​ម្ចាស់​ហាង។ ប៉ុន្តែ​ត្រូវ​បាន​លោក ថា បាន​ស៊ី និង​ប្រពន្ធ​ព្យាយាម​លាក់បាំង​មិន​ព្រម​ប្រាប់​នោះ​ទេ។ ក្រោយមក​ក៏​បែក​ធ្លាយ​ថា ពិតជា​កំពុង ធ្វើការ​នៅ​ក្នុង​ហាង​ពិតមែន។ អ្នកស្រី​បាន​សុំ​ឲ្យ​កូន​គាត់​ទៅវិញ ​តែ​ម្ចាស់​ហាង​មិន​ព្រម ថែមទាំង​បង្ខំ​ឲ្យ កូនស្រី​របស់​គាត់​ទទួល​ការងារ​បម្រើ​ផ្លូវ​ភេទ ដោយ​បាន​ដក​លុយ​ថ្លៃ​សេវា​ពី​កូន​គាត់​ទៀត​ផង ទើប​គាត់​សម្រេច​ប្តឹង មក​កងរាជអាវុធហត្ថ​ស្រុក​ស្ទោង ថែមទាំង​ទាមទារ​សងជំងឺចិត្ត​៥០០០​ដុល្លារ។

ក្មេង​ស្រី​រងគ្រោះ​បាន​ឲ្យ​ដឹង​ថា លោក ថា បាន​ស៊ី ម្ចាស់​ហាង​ខារ៉ាអូខេ បា​ន​រក​ភ្ញៀវ​ឲ្យ​នាង​ដេក​ជាមួយ​៣​ទៅ​៤​ដង ក្នុង​រយៈពេល​ដែល​នាង​មក​ធ្វើការ​ក្នុង​រយៈ​ពេល ១៥​ថ្ងៃនេះ ​ហើយ​គេង​ជាមួយ​ភ្ញៀវ ក្នុង​មួយដង​៥០​ដុល្លារ តែ​បើ​ក្នុង មួយ​យប់ ១០០​ដុល្លារ តែ​ត្រូវ​ដក​ឲ្យ​ថៅកែ​ក្នុង​ភ្ញៀវ​ម្នាក់ ១០​ដុល្លារ។

ប្រជាពលរដ្ឋ​ក្នុងស្រុក​ស្ទោង អបអរសាទរ​ចំពោះ​ចំណាត់​ការ របស់​កងរាជអាវុធហត្ថ​ស្រុក​ស្ទោង ដែល​បាន​បង្ក្រាប​ទីតាំង​ខារ៉ាអូខេ​«រាត្រី​កម្សាន្ត» ក្នុងស្រុក​ស្ទោង ​​ព្រោះ​បាន​ប្រព្រឹត្ត​ល្មើស​នឹង​ច្បាប់ ហ៊ាន​ឃាត់​ឃាំង​ ក្មេង​ស្រី​អាយុ​១៤​ឆ្នាំ​ដែល​មិនទាន់​គ្រប់​អាយុ​ ដើម្បី​បម្រើ​ផ្លូវ​ភេទ និង​រក​ប្រយោជន៍​ឲ្យ​ខ្លួន។ ជាមួយ​នឹង​ការ​អបអរសាទរ​​ចំពោះ​ការ​បង្ក្រាប​នោះ ​ប្រជាពលរដ្ឋ​ ក៏​សំណូមពរ ឲ្យ​សមត្ថកិច្ច​ផ្ដន្ទាទោស​តាមច្បាប់​ឲ្យ​ធ្ងន់ ​ទៅលើ​ថៅកែ​ហាង៕