លី​លី និង មាស សាលី វិល​វិញ​មុន ឆៃលី ដា​ឡែ​ន​

Videos

នៅព្រឹកនេះ លីលី និង មាស សាលី បានធ្វើដំណើរត្រឡប់មកស្រុកខ្មែរវិញ បន្ទាប់ពីជាប់សម្តែង នៅសហរដ្ឋអាេមរិកអស់រយៈពេលជាងកន្លះឆ្នាំ ។ដោយឡែកសម្រាប់ ឆៃលី ដាឡែន វិញ មិនបានឡើងយន្តមកជាមួយគ្នា នោះទេ ។ តើមានមូលហេតុអ្វី ទើបធ្វើឲ្យ ឆៃលី ដាឡែន បន្តនៅសហរដ្ឋអាេមរិក ជាបន្តទៀត ? ។នៅព្រឹកនេះ ឆៃលី ដាឡែន បានបង្ហោះវីដេអូឡាយតាម Facebook ថា លីលី និង មាស សាលី បានវិលត្រឡប់ មកស្រុកខ្មែរវិញហើយ អ្នកទាំងពីរត្រូវចុះនៅតៃប៉ិសិន រួចទើបបន្តដំណើរមកទីក្រុងភ្នំពេញតែម្តង ។

បើតាមគម្រោងអ្នកទាំងពីរនឹងមកដល់ស្រុកខ្មែរនៅថ្ងៃ ព្រហស្បតិ៍ស្ពែកនេះ នៅវេលាម៉ោង ១១ ព្រឹក ។ មុនពេលចាកចេញ ទាំង លីលី ក៏ដូចជាលោក មាស សាលី បានបង្ហាញនូវអារម្មណ៍អាឡោះ អាល័យដល់អ្នក ដែលបានធានាពួកគេ រហូតបានសម្រកទឹកភ្នែកទៀតផង ។

លី​លី និង មាស សាលី វិល​វិញ​មុន ឆៃលី ដា​ឡែ​ន​

សម្រាប់ស្រីស្អាត ឆៃលី ដាឡែន វិញ មិនទាន់ត្រឡប់មកស្រុកខ្មែរនោះទេ ពីព្រោះនាងជាប់សម្តែងនៅទីនោះបន្ត រយៈពេលពីរសប្តាហ៍ទៀត នាងត្រូវវិលត្រឡប់មកស្រុកខ្មែរវិញនៅក្នុងខែកក្កដា ។ រយៈពេលជិតកន្លះឆ្នាំហើយ ដែល ឆៃលី ដាឡែន លីលី និងលោក មាស សាលី សម្តែងនៅសហរដ្ឋអាមេរិក ហើយក៏ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់បងប្អូនខ្មែរនៅទីនោះ ។ ឆៃលី ដាឡែន ពិតជាជោគជ័យខ្លាំងជាមួយការសម្តែងលើកនេះ ៕ អាលីណា

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត