បង្ហាញ​មុខ​ពិត​តួ​​ខ្មោច Valak ក្នុង​រឿង​ “The Conjuring 2”

ភាពយន្ត​ខ្មោច​ ” The Conjuring 2” បាន​ទៅ​ដល់​អាមេរិក​កាល​ពី​ថ្ងៃ​ទី ១០ ខែ មិថុនា​និង​បាន​ហក់​ឡើង​លើ​កំពូល​​តារាង​ Box Office ក្នុង​សប្ដាហ៍​បញ្ចាំង​ដំបូង។​ ក្នុង​សាច់​រឿង ​អ្នក​គាំទ្រ​​ភាគ​ច្រើន​បាន​ចាប់​អារម្មណ៍​លើ​​ខ្មោច​មួយ​ឈ្មោះ​ថា Valak ដែល​តាម​យាយី​​ប្ដី​ប្រពន្ធ​​​មួយ​គូ​ដែល​ជា​គ្រូ​ចាប់​ខ្មោច Lorraine Warren និងEd Warren ។

 

បង្ហាញ​មុខ​ពិត​តួ​​ខ្មោច Valak ក្នុង​រឿង​ “The Conjuring 2”

 

Valak ជា​ខ្មោច​ដែល​មាន​មុខមាត់​គួរ​ឲ្យ​ខ្លាច​​ស្លៀកពាក់​ជា​យាយជី​នៃ​សាសនា​គ្រិស្ត ហើយ​​ថ្មី​​នេះ​គេហទំព័រ​មួយ​ឈ្មោះ Yan ​បាន​បង្ហាញ​​​មុខ​និង​ប្រាប់​ពី​ប្រវត្តិ​ខ្លះ​ៗ​របស់​តារា​សម្ដែង​ដែរ​ដើរ​​តួ​ខ្មោច​​ Valak ។ នោះ​គឺ​តារា​សម្ដែង​ស្រី Bonnie Aarons។ ព័ត៌មាន​ពាក់ព័ន្ធ​ពី Bonnie មិន​សូវ​មាន​អ្នក​ស្គាល់​ទេ តែ​ក្រោយ​​លេច​មុខ​ជា​តួ Valak ក្នុង​រឿង​ ” The Conjuring 2”​​មក ឃើញ​ថា​ចាប់​ផ្ដើម​​មាន​អ្នក​ចាប់​អារម្មណ៍​ច្រើន។

 

បង្ហាញ​មុខ​ពិត​តួ​​ខ្មោច Valak ក្នុង​រឿង​ “The Conjuring 2”

 

បើ​តាម​គេហទំព័រ​ខាង​លើ​បាន​និយាយ​ថា ទម្រង់​មុខ​របស់ Bonnie មាន​រាង​ស្រួច​​ស័ក្ដិសម​​សម្ដែង​តួ​ខ្មោច​មួយ​នេះ​ និង​អាច​ធ្វើ​ឲ្យ​អ្នក​ទស្សនា​នឹក​ស្រមៃ​​ជាប់​ជានិច្ច។ ងាក​មក​អាជីព​របស់ Bonnie Aarons វិញ មិន​ត្រឹម​ជា​តារា​សម្ដែង នាង​​ក៏​ជា​អ្នក​និពន្ធ​ផង​ដែរ។ តារា​រាង​ជ្រេ​ចាប់​ផ្ដើម​អាជីព​សម្ដែង​តាំង​​ពី​ឆ្នាំ​១៩៩៤ ដោយ​ដើរ​តួ​រាយរង​ក្នុង​រឿង​កំប្លែង “Exit to Eden”។​ ចំណែក​ភាពយន្ត​ដែល Bonnieធ្លាប់​សម្ដែង​មាន “The Fighter” , “Silver Linings Playbook “, “Mulholland Drive” និង” Drag Me to Hell “ជា​ដើម៕

 

បង្ហាញ​មុខ​ពិត​តួ​​ខ្មោច Valak ក្នុង​រឿង​ “The Conjuring 2”

 

ចុចអាន៖បះ​​សក់ ជាមួយ​ឈុត​ព្រឺព្រួច​សំខាន់​ៗ​​​ក្នុង​រឿង​ “The Conjuring 2”

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖  yan