បង​ស្រី​អាយុ​​ពីរ​ឆ្នាំ​ នាំ​ប្អូន​​​​ភ្លោះ​​តូច​ចេញដើរ​លេង​ក្នុង​​ក្រុង ​ផ្អើល​ដល់​ប៉ូលិស​

ករណីក្មេងស្រីតូចអាយុទើបតែពីរឆ្នាំម្នាក់ នាំប្អូនប្រុសភ្លោះអាយុទើបតែ១ខួបរបស់ខ្លួនចេញដើរលេងក្នុងទីក្រុង ជៀនឌី ខេត្តហ្សេជាំង ប្រទេសចិន កំពុងទាក់ទាញចំណាប់អារម្មណ៍សាធារណជនចិនជាច្រើន។

បង​ស្រី​អាយុ​​ពីរ​ឆ្នាំ​ នាំ​ប្អូន​​​​ភ្លោះ​​តូច​ចេញដើរ​លេង​ក្នុង​​ក្រុង ​ផ្អើល​ដល់​ប៉ូលិស​

អ្វីដែលកាន់តែធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើលសឹងមិនជឿ ដោយយោងតាមសារព័ត៌មាន NetEase ក្មេងៗទាំង៣នាក់បាននាំគ្នាចេញទៅដើរលេងតាមផ្លូវជាងមួយម៉ោង ដោយបានចេញពីផ្ទះរបស់ពួកគេនៅអគារជាន់ទី៦ តាមទ្វារមានបំពាក់ប្រព័ន្ធការពារសុវត្ថិភាពទៀតផង។បើតាមសម្ដីបុរសម្ចាស់ហាងលក់គ្រឿងទេសម្នាក់នៅក្បែរផ្លូវបានឲ្យដឹងថា គាត់បានឃើញក្មេងតូចបីនាក់បងប្អូនកំពុងដើររ៉េរ៉តាមផ្លូវក្បែរហាងលោក ឃើញដូចនោះលោកក៏បានឲ្យស្ករដល់ពួកគេ។

បង​ស្រី​អាយុ​​ពីរ​ឆ្នាំ​ នាំ​ប្អូន​​​​ភ្លោះ​​តូច​ចេញដើរ​លេង​ក្នុង​​ក្រុង ​ផ្អើល​ដល់​ប៉ូលិស​

ក្មេងៗតូចបានទាក់ទាញអារម្មណ៍មនុស្សចាស់ៗជាច្រើននាំគ្នាមកមើល រហូតដល់ប៉ូលិសបានមកដល់សួរនាំដំណើររឿង។ កម្លាំងប៉ូលិសបានសម្រេចចិត្តនាំក្មេងតូចទាំងបីទៅការិយាល័យរបស់ខ្លួន រៀបចំអាហារឲ្យពួកគេខ្លះ និងចាត់កម្លាំងទាក់ទងរកឪពុកម្ដាយរបស់ក្មេងភ្លាមៗ ព្រមទាំងរកទិញសំលៀកបំពាក់ឲ្យកូនតូចៗទាំងនោះផងដែរ។

រយៈពេលមួយសន្ទុះក្រោយមក ទើបក្រុមប៉ូលិសអាចទាក់ទងរកឃើញ ម្ដាយរបស់ក្មេងតូចទាំងបី គឺស្ត្រីវ័យក្មេងម្នាក់។ ម្ដាយនាងតូចទាំងបី បានឲ្យដឹងថា អ្នកស្រីបានប្រហែសជ្រុលគេងលក់ចោលកូនៗ ចំណែកប្ដីរបស់ស្រីបានចេញទៅធ្វើការនិងមិនបានចាក់សោទ្វារផ្ទះ ពេលអ្នកស្រីភ្ញាក់ឡើងក៏បាត់កូនៗតែម្តង។

យ៉ាងណាក្ដី ប៉ូលិសបានប្រគល់ក្មេងៗឲ្យម្ដាយរបស់វា និងបានទៅដល់ផ្ទះដោយសុវត្ថិភាពវិញ។ ចំណែកអ្នកមនុស្សជាច្រើនដែលបានដឹងរឿងខាងលើ បានបញ្ចេញថាហួសចិត្ត និងណែនាំឲ្យស្ត្រីជាម្ដាយប្រុងប្រយ័ត្ននៅពេលក្រោយ៕

បង​ស្រី​អាយុ​​ពីរ​ឆ្នាំ​ នាំ​ប្អូន​​​​ភ្លោះ​​តូច​ចេញដើរ​លេង​ក្នុង​​ក្រុង ​ផ្អើល​ដល់​ប៉ូលិស​ បង​ស្រី​អាយុ​​ពីរ​ឆ្នាំ​ នាំ​ប្អូន​​​​ភ្លោះ​​តូច​ចេញដើរ​លេង​ក្នុង​​ក្រុង ​ផ្អើល​ដល់​ប៉ូលិស​ បង​ស្រី​អាយុ​​ពីរ​ឆ្នាំ​ នាំ​ប្អូន​​​​ភ្លោះ​​តូច​ចេញដើរ​លេង​ក្នុង​​ក្រុង ​ផ្អើល​ដល់​ប៉ូលិស​ បង​ស្រី​អាយុ​​ពីរ​ឆ្នាំ​ នាំ​ប្អូន​​​​ភ្លោះ​​តូច​ចេញដើរ​លេង​ក្នុង​​ក្រុង ​ផ្អើល​ដល់​ប៉ូលិស​

ប្រភព៖ sabay

  • បង​ស្រី​អាយុ​​ពីរ​ឆ្នាំ​ នាំ​ប្អូន​​​​ភ្លោះ​​តូច​ចេញដើរ​លេង​ក្នុង​​ក្រុង ​ផ្អើល​ដល់​ប៉ូលិស​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/06/15  Category:កំសាន្ត
Tags: