រឿងវិកលចរិត បើកឆាកដំបូងបាន ១ម៉ោង តួឯកដួលបែកក្បាល!

ភ្នំពេញ៖ ខ្សែភាពយន្តរឿងវិកលចរិតក្រោយ ពីបានក្រុងពាលីនៅផ្សារថ្មី រួចបានបើកយុទ្ធនាការថត ដំបូងនៅទីតាំងផ្សារថ្មីតែម្តង ដែលឈុតឆាកនេះត្រូវថតនៅទីតាំងផ្សារត្រី បើតាមការអោយ ដឹងពីក្រុមការងារថតបានប្រាប់ថា ឈុតនេះតួត្រូវបន្លំខ្លួនដើរទិញត្រី ហើយសុខៗជម្ងឺ ឆ្កួតវិកលចរិតរបស់តួនេះក៏រើឡើង ហើយត្រូវរត់ឆ្កួតផ្អើលផ្សារថ្មីតែម្តង តែចៃដន្យដោយសារតែ ឈុតនេះតួត្រូវគេ ជះទឹកលើខ្លួនមុនរត់ចេញពីផ្សារ ដែលជាមូលហេតុធ្វើអោយតួ រអិល និងរួមទាំងស្បែកជើងផ្ទាត់ផង ធ្វើអោយតួរអិលដួលបុក និងអិដ្ឋបែកក្បាលតែម្តង ។

បើតាមការសាកសួរទៅលោកហ៊ុយ យ៉ាឡេង ដែលជាអ្នកដឹកនាំរឿង និងជាតួឯកដែលត្រូវរអិលដួលផ្ទាល់តែម្តង បានប្រាប់អោយដឹងថា លោកពិតជាបានដួលបែកក្បាលមែន ដំបូងឡើងក្រោយពីដួលភ្លាម លោកមានអារម្មណ៍ភ័យបន្តិចដែរ ព្រោះបើកឆាកភ្លាម មានបញ្ហាទៅហើយ ហើយបញ្ហាកើតចំ លោកខ្លួនឯង ដែលជាអ្នកគ្រប់គ្រងការផលិតផង ជាអ្នកដឹកនាំរឿងផង និងបន្ថែមបន្ទុកជាតារាសម្តែងទៀត បើខ្ញុំមានបញ្ហារធំ រឿងនេះប្រាកដជាផ្អាកការថត តែភ្លាមៗនៅពេលបន្ទាប់ពីកើតហេតុការ ខ្ញុំបានងើបឡើងយកដៃ ទប់ក្បាលហើយសើច ដើម្បីបន្លប់ដល់ក្រុមការងារ ក៏ដូចជាកុំអោយផ្អើលដល់អ្នកផ្សារ ហើយខ្ញុំបានរត់ទៅបន្ទប់ទឹក ហើយខលហៅក្រុមការងារតែម្នាក់អោយទៅទិញ ថ្នាំអាកុលដើម្បីលាងឈាម ក្រោយពីបានឃាត់ឈាមហើយ ក្រុមការងាររបស់ខ្ញុំតម្រូវអោយ ខ្ញុំទៅដេរបួស តែខ្ញុំបានប្រាប់ថាមិនអីទេ បើយើងដេប្រាកដជាខុសរូបភាព ក្នុងប្លង់ដែលថតហើយ ដូចនេះខ្ញុំសុខចិត្តអោយក្រុមការងារសម្រាកពីម៉ោង ហើយខ្ញុំអង្គុយដាក់ថ្នាំ និងឃាត់ឈាមរហូតដល់បានធូរ ព្រោះបែកតិចដែរប្រហែលពីរបីថ្នេប៉ុណ្ណោះ ក្រោយពីសម្រាក ពីរម៉ោងខ្ញុំក៏បន្តការថតបន្តទៀត

ក្រុមការងារម្នាក់បានបញ្ចេញប្រាប់ឲ្យដឹងថា ខ្ញុំសូមសរសើរចំពោះរូបគាត់ មិនត្រឹមតែខ្ញុំទេ សូម្បីតែអ្នកផ្សារក៏ លាន់មាត់សរសើររូបគាត់ដែរ ថាប្អូនប្រុសម្នាក់នោះពិតជាស៊ូមែន ព្រោះបន្ទាប់ពីឈុត រត់បុកមនុស្សដួលហើយ លោកត្រូវបន្តថតឈុតគ្រោះថ្នាក់មួយទៀត ទាំងក្បាលនៅឈាមហូរិញរិញ ហើយត្រូវរត់ទៅបុកម៉ូតូ១ទៀតអោយដួលនៅមុខផ្សារ បញ្ជាក់ពីអារម្មណ៍របស់ លោកហ៊ុយយ៉ាឡេងផ្ទាល់ ហេតុអីក៏លោកមិនប្រើតួជំនួស បើលោកកំពុងមានរបួសទៅហើយ លោកបានប្រាប់ខ្មែរឡោតថា លោកចង់អោយឈុយឆាកនេះ មើលទៅជាក់ស្តែងមិនចង់កាត់ប្លង់ ទើបលោកសម្រេចបន្ត ថតដោយខ្លួនឯងទៀត នេះគ្រាន់តែឈុតគ្រោះថ្នាក់របស់រឿងវិកលចរិតតែប៉ុណ្ណោះ នៅមានឈុតគ្រោះថ្នាក់រន្ធត់ ជាច្រើនទៀតនៅក្នុងរឿងវិកលចរិត ហើយរហូតមក ដល់ពេលនេះ រឿងវិកលចរិតកំពុងតែថត បានរយៈ៣ថ្ងៃហើយ។ យ៉ាងណាមិញ សូមជូនពរអោយក្រុម ការងារផលិតរឿងវិកលចរិតមានសុខភាពល្អ និងទទួលជោគជ័យ ក្នុងការងារក្នុងពេលឆាប់ៗនេះ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload